បានជាព្រះបាទពញាយ៉ាតប្តូររាជធានីពីអង្គរមកចុតមុខ ព្រោះដើម្បី
- ការពារខ្លួនពីសំណាក់សត្រូវសៀម
- នៅចតុមុខមានទីតាំងល្អ សម្រាប់ស្តារជីវភាពប្រជារាស្រ្តដែលបានធ្លាក់ចុះយ៉ាងគំហុកដោយសារសៀមចូលឈ្លានពានជាច្រើនសា
- នៅតំបន់អង្គរចំនួនប្រជាជនចុះខ្សោយ ចំណែកភាគខាងត្បូងមានចំនួនប្រជាជនច្រើនជាងដែលងាយស្រួលក្នុងការប្រមូលកម្លាំងប្រជាជន និងកសាងប្រទេសជាតិ
- ដីមានជីជាតិងាយស្រួលក្នុងការបង្កបង្កើនផល
- នៅតំបន់ចុតមុខងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មទាំងផ្លូវគោក និងផ្លូវទឹក ។ រីឯតំបន់អង្គរត្រូវពួកសៀមបំផ្លិចបំផ្លាញអស់នូវប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធទាំងនេះ