Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

តើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានវិធានការអ្វីខ្លះ សម្រាប់ពង្រឹងកិច្ចការខាងលើ ?

ប្រធានបទៈក្រសួងបណ្តុះបណ្តាលវិធាន

កម្មវិធីយុទ្ធសាស្រ្តនៃការពង្រឹងមូលដ្ឋានទិន្នន័យ និងប្រព័ន្ធព័ត៌មានទីផ្សារការងារ សំដៅធ្វើឲ្យព័ត៌មានទីផ្សារការងារជួយកាត់បន្ថយ ឬលុបបំបាត់គម្លាតរវាងតម្រូវការនិងការផ្គត់ផ្គងការងារ ដែលកើតចេញពីការបណ្តុះបណ្តាលជំនាញ និងភាពខុសគ្នានៃទីតាំងភូមិសាស្រ្ត ។ ប្រព័ន្ធព័ត៌មានទីផ្សារការងារដែលដំណើរការល្អទាមទារឲ្យមានការប្រមូល ការវិភាគព ការចងក្រង និងការផ្សព្វផ្សាយស្ថិតិ ដែលតំណាងឲ្យថ្នាក់ជាតិនិងប្រភេទទិន្នន័យពាក់ព័ន្ធឯទៀត ។ គោលការណ៍នេះមានបំណងពង្រឹងដំណើរការសកម្មភាពនិងវិធានការ
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
730

តើក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈមានវិធានការអ្វីខ្លះ ?

ប្រធានបទៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ

ការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការពារកម្មករនិយោជិកមានភាពប្រសើរឡើង ហើយនឹងបង្កើនផលភាពរបស់សហគ្រាស ។ កិច្ចការនេះគេទាមទារឲ្យពង្រឹងយន្តការតាមដាន ត្រួតពិនិត្យការងារ ធ្វើនិយ័តកម្មលើលក្ខខណ្ឌការងារ ការចាំបាច់លត្រូវដាក់បញ្ចូលនូវកិច្ចគាំពារសង្គមផងដែរ ។
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
759

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរមានវិធានការអ្វីខ្លះដើម្បីជំរុញកិច្ចខាងលើឲ្យមានប្រសិទ្ធិភាពខ្ពស់ ?

ប្រធានបទៈបណ្តុះបណ្តាលវិជ្ជាជីវៈ

ការធ្វើសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល តាមរយៈការរៀបចំកការធ្វើជាតំណាងនិងសំវាទសង្គម សុទ្ធសឹងជាចំណុចស្នួលរបស់អភិបាលកិច្ចល្អនៃទីផ្សារការងារនិងការងារសមរម្យ ។ កិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចផ្លូវការ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមទាំងកម្លាំងពលកម្មផងនោះ អាចសម្រេចបានយ៉ាងល្អ គឺដោយសារទំនាក់ទំនងវិជ្ជាជីវៈដែលមានលក្ខណៈសុខដុម និងដែលកើតចេញពីសំវាទសង្គម និងការចរចារជាមូលសហភាព ។ ការធ្វើឲ្យប្រសើរឡើងនូវភាពជាតំណាងរបស់សហជីពតាមរយៈការរួមគ្នាដោះស្រាយបញ្ជាពាក់ព័ន្ធនឹងការអនុវត្តន៍ការងារមិនយុត្តិធម៌ (ទាំងខាងសហជីព ទាំងខាងនយោជិក ) រាប់គាំទ្ររើសអើងប្រឆាំងនឹងសហជីព ។ ការលើកស្ទួយការទទួលស្គាល់សិទ្ធិធ្វើការចរចារជាសមូភាព ការគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគណៈកម្មការប្រឹក្សាការងារដើម្បីសម្រេចបានទំនាក់ទំនងវិជ្ជាជីវៈដ៏សុខដុមទៅអនាគត
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
870

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ?

ប្រធានបទៈបណ្តុះបណ្តាលវិជ្ជាជីវៈវិធាន

សិក្សាឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាព វាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកម្មករនិយោជិកនៅពេលមានវិបត្តិសេដ្ឋកិច្ច ហើយក៏ជាអ្នករក្សាលំនឹងសេដ្ឋកិច្ចផងដែរ ។ រាជរដ្ឋាភិបាលនិងសិក្សាវាយតម្លៃឲ្យល្អិតល្អន់និងរៀបចំអោយបានគ្រប់ជ្រុងជ្រោយ មុននឹងឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាពដែលសមស្របសម្រាប់កម្ពុជា នៅក្នុងក្របខណ្ឌ នៃយុទ្ឌសាស្រ្តអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខសង្គម
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
722

តើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគួរតែមានវិធានការអ្វីខ្លះ ?

ប្រធានបទៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ

ការគ្រប់គ្រងនិងពលករទេសន្តប្រវេសន៍ ក្នុងការទទួលបានការងារសមរម្យ និងការទទួលស្គាល់ជំនាញដោយអនុលោមតាមយុទ្ធសាស្រ្តអាទិភាព របស់គោលនយោបាយស្តីពីទេសន្តប្រវេសន៍សម្រាប់កម្ពុជាត្រូវផ្តល់កិច្ចគាំទ្រស្តីពី« ការត្រួតពិនិត្យ និងប្រើប្រាស់ធនធានដែលទទួលបានពីទេសន្តប្រវេសន៍ការងារដើម្បីអភិវឌ្ឍន៍ » ជាពិសេសពាក់ព័ន្ធនិងការធ្វើសមាហរណកម្មឡើងវិញ នៅពេលពលករទេសន្តប្រវេសន៍វិលត្រឡប់មកវិញ
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
853

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ដើម្បីសម្រេចកិច្ចការខាងលើ ?

ប្រធានបទៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ

ឆ្លើយតបគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាអន្តរជាតិខាងការងារ រួមនឹងការចូលរួមធ្វើសម្រេចបានគោលដៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ នៃនីតិកាលរដ្ឋសភា ក្នុងពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារជាបញ្ហាសំខាន់ក្នុងជ្រុងមួយនៃការកាត់បន្ថយភាពក្រីក្រ
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:39
888

តើមានបញ្ហាប្រឈមអ្វីខ្លះដែលរារាំងមិនឲ្យវិស័យនេះអាចពង្រឹងឧត្តមភាពរបស់ខ្លួនបានពេញលេញ ?

ប្រធានបទៈវិជ្ជាជីវៈបណ្តុះបណ្តាល

រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍វស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា
ដោយ: ចំណេះដឹងទូទៅ នៅ 2019-03-02 01:41
773
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login