យន្តការតាមដាន ត្រួតពិនិត្យ និងធ្វើនិយ័តកម្មលើលក្ខខណ្ឌការងារតាមរយៈការធ្វើឲ្យប្រសើរឡើងនូវលក្ខខន្ឌការងារ និងការពារកម្មករនិយោជិកមានភាពប្រសើរឡើងហើយនិងបន្តបង្កើនផលិតផលភាពរបស់សហគ្រាសការចំាបាច់ត្រូវដាក់បញ្ចូលនូវកិច្ចគាំពារសង្គម និងវិធានការដូចជា ៖
- ពង្រឹងយន្តការអធិការកិច្ចការការងារ
- បង្កើតមូលដ្ឋានទិន្នន័យសហគ្រាស ដែលត្រូវតាមដាននិងត្រួតពិនិត្យលក្ខខណ្ឌការងារកម្មករនិយោជិក
- សិក្សាលទ្ធភាពក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញាពាក់ព័ន្ធដែលត្រូវនឹងបរិបទកម្ពុជា
- ធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ
- ពង្រឹងកិច្ចសម្របសម្រូលជាមួយភាគីពាក់ព័ន្ធ
- ពង្រីកវិសាលភាពកិច្ចគាំពារសង្គម ដោយអនុលោមតាម«យុទ្ធោសាស្រ្តគាំពារសង្គមនៅក្នុងក្របខណ្ឌនៃ យុទ្ឌសាស្រ្តអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខសង្គម » និងលើកកម្ពស់អនាម័យនិងសុវត្ថិភាពការងារនៅកន្លែងធ្វើការ ។