Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កន្លងមកវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានខិតខំពង្រឹងគុណភាព ឲ្យមានលក្ខណៈឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ និងប្រកខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជាប៉ុន្តែនៅមានជួបបញ្ហាប្រឈមមួយចំនួនដូចជា ៖

  • គុណភាពនៅមានកម្រិតដោយពុំអាចឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការទីផ្សារការងារព្រមទាំងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារបណ្តុះបណ្តាល និងឯកសារបច្ចេកទេស
  • ទស្សនអវិជ្ជមានរបស់មហាជន ពាក់ព័ន្ធការមិនសូវឲ្យតម្លៃចំពោះ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដែលបណ្តាលកឲ្យអត្រាចូលរៀនរបស់សិស្សនៅមានកម្រិតទាប
  • ការមិនទាន់អនុវត្តពេញលេញនូវ ការទទួលស្គាល់កម្មវិធីអប់រំបណ្តុះបណ្តាលឆ្លងសាលា ស្របតាមការកំណត់ក្នុងក្របខ័ណ្ឌគុណវឌ្ឍិជាតិកម្ពុជា ជាពិសេសការផ្សារភ្ជាប់ពីសាលាចំណេះដឹងទូទៅនឹងគ្រឹះស្ថានអប់រំបណ្តុំបណ្តាលបច្ចេកទេស
  • របៀបសិក្សានិងកម្មវិធីសិក្សាមិនទាន់មានលក្ខណៈបត់បែនសម្រាប់សិស្ស ដែលតម្រូវជាចាំបាច់ត្រូវតែរៀននៅក្នុងថ្នាក់
  • ការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានជំនាញបច្ចេកទេសនៅពុំទាន់ឆ្លើយតបទាំងស្រុងតាមតម្រូវការរបស់ទីផ្សារការងារដែលជាយថាហេតុបង្កើតនូវភាពមិនស៊ីគ្នារវាងការផ្គត់ផ្គង់និងតម្រូវការជំនាញ
  • ការបំពាក់ជំនាញទន់ និងជំនាញឥរិយាបថសង្គម នៅមានភាពខ្វះខាតក្នុងចំណោមសិស្ស និស្សិតផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស
  • កង្វះការចូលរួមពីសំណាក់ដៃគូរពាក់ព័ន្ធ  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login