សំនួរ
១.ចូរររៀបរាប់ពីឋានុក្រមមុខតំណែងក្នុងក្រសួង ស្ថាប័ននិងមុខតំណែងរាជធានី ខេត្ត ?
២. តើទណ្ឌកម្មវិន័យមន្រ្តីរាជការមានប៉ុន្មានវិន័យ ? ចូររៀបរាប់ ?
៣. តើគោលការណ៍មុខងារសាធារណៈមានប៉ុន្មាន ? ចូរបកស្រាយ ?
៤. តើប្រទេសកម្ពុជាប្រកាន់យកប្រព័ន្ធវិជ្ជាជីវៈអ្វី ? ហើយមូលហេតុអ្វីដែលនាំឲ្យប្រទេសកម្ពុជាទទួលយកប្រព័ន្ធនេះមកអនុវត្តក្នុងការគ្រប់គ្រងមន្រ្តីរាជការ ?
៥. តើលក្ខណៈពិសេសនៃមុខងារសាធារណៈមានប៉ុន្មានយ៉ាង ? ចូរបកស្រាយ ?
ចម្លើយ
១. ឋានុក្រមមុខតំណែងក្នុងក្រសួងស្ថាប័ន មិនមុខតំណែងថ្នាក់រាជធានី ខេត្តរួមមាន៖
ក. ក្រសួង ស្ថាប័ន(ថ្នាក់កណ្តាល )
- អគ្គលេខាធិការ
- អគ្គនាយក
- អគ្គលេខាធិការរង
- អគ្គនាយករង
- ប្រធាននាយកដ្ឋាន
- អនុប្រធាននាយកដ្ឋាន
- ប្រធានការិយាល័យ
- អនុប្រធាននារិយាល័យ
ខ. ថ្នាក់រាជធានី ខេត្ត
- កអភិបាលរាជធានី ខេត្ត
- អភិបាលរងរាជធានី ខេត្ត
- អភិបាលក្រុងស្រុកខណ្ឌ
- ប្រធានមន្ទីរ
- អនុប្រធានមន្ទីរ
- ប្រធានការិយាល័យ
- អនុប្រធានការិយាល័យ
- ប្រធានអនុប្រធានការិយាល័យក្រុងស្រុកខណ្ឌ ។
២. ទណ្ឌកម្មវិន័យមន្រ្តីរាជការមាន ២វិន័យដូចតទៅ៖
ក. ទណ្ឌកម្មវិន័យទីមួយ
- ស្តីបន្ទោស
- ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន
- ផ្លាស់ដោយបង្ខំវិធានការវិន័យ
- លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្កិ ឬថ្នាក់
ខ. ទណ្ឌកម្មវិន័យទី២
- ស្តីបន្តោសជាទម្ងន់បណ្តាលឲ្យលុបចេញពីរាតាងឡើងឋានន្តរសិក្កិ ឬថ្នាក់ បើសិនជាមានចុះឈ្មោះហើយឬធ្វើឲ្យយឺតក្នុងការតម្លើងឋានន្តរស័ក្កិ ឬថ្នាក់តាមវេនជ្រើសរើសឬតាមវេនពីតីតភាព ។
- ដាក់ឲ្យនៅទំនេរគ្មានបៀវត្ស មិនឲ្យលើសពីមួយឆ្នាំ ។
- បន្ថយឋានន្តរស័ក្កិ ឬថ្នាក់មួយថ្នាក់លឬច្រើនថ្នាក់ ។
- ដាក់ឲ្យចូលនិវត្តន៍មុខកំណត់ ឬបញ្ឈប់ពីការងារដោយង្ខំ
- បណ្តាញចេញពីមុខតំណែងរាជការ ។
៣. គោលការណ៍មុខងារសាធារណៈមាន៣ល យ៉ាងគឺ៖
១. បំរើផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សាធារណៈត្រូវផ្សារភ្ជាប់នឹងផលប្រយោជន៍របស់ក្រសួងនីមួយៗដែរពោលគឺមិនត្រូវប្រឆាំងនិងផលប្រយោជន៍របស់ក្រសួងនីមួយៗឡើយ ។ មុខងារសាធារណៈមិនគ្រប់គ្រងមន្រ្តីរាជការតាមក្រសួងផ្ទាល់នោះទេគឺគ្រាន់តែធ្វើការសម្របសម្រួលក្របខណ្ឌរចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗ ឲ្យមានដំណើរការល្អម ដើម្បីបំពេញការងារឲ្យបានរលូននិងបានជោគជ័យលតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ។
២. គោរពគោលការណ៍ ស្តីពីឋានុក្រមការងារ ការតែងតាំង ការឡើងថ្នាក់ ឬឋានន្តរស័ក្កិ និងការដាក់ទណ្ឌកម្មវិន័យ .... ត្រូវគោរពតាមនីតិវិធី និងមានគោលការណ៍ច្បាស់លាស់ ។ ឧទាហរណ៍៖ អនុមន្រ្តីឧបនិស្ស័យអាចកាន់មុខតំណែងអនុប្រធាននាយកដ្ឋាន ឬប្រធានមន្ទីរជាដើមចាំបាច់ត្រូវគោរពគោលការណ៍នេះ ។
៣. ការពារផលប្រយោជន៍របស់មន្រ្តីរាជការ គឺការពារផលប្រយោជន៍របស់មន្រ្តីរាជការ តាមច្បាប់សហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល និងលិខិតបទដ្ឋានផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងមន្រ្តីរាជការរួមមាន៖ ការពារសិទ្ធិការឡើងថ្នាក់ ឬឋានន្តរស័ក្កិ ឬមុខតំណែង ការធានាអាជីពឬការពារអាជីព បៀវត្ស ប្រាក់សោធននិវត្តន៍ ។ល។ មុខងារសាធារណៈជាអ្នកសម្របសម្រួលគោលការណ៍ទាំងអស់នេះ ឲ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រកបដោយភាពរលូន ។
គោលការណ៍ទាំង៣នេះត្រូវតែឆ្លើយតបឲ្យបានត្រឹមត្រូវតាមសំណូមពរនិងបំណងប្រាថ្នារបស់រដ្ឋនិងមន្រ្តីរាជការ ។
៤. ព្រះរាជណាចក្រកម្ពុជាបានប្រកាន់យកប្រព័ន្ធវិជ្ជាជីវៈ មុខងារសាធារណៈក្របខណ្ឌតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៤ ។ មូលហេតុមួយចំនួន ដែលនាំឲ្យប្រទេសកម្ពុជាទទួលលយកប្រព័ន្ធនវមកអនុវត្តរួមមាន៖
- ប្រទេសកម្ពុជា គឺធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំង ជិតមួយសតវត្ស (១៨៦៣. ១៩៩៣ ) ។ ហើយប្រទេសកម្ពុជា យើងក៏ធ្លាប់អនុវត្តប្រព័ន្ធវិជ្ជាជីវៈក្របខណ្ឌនេះតាំងពីពេលនោះមក ហើយចាក់ឫសគល់យ៉ាងជ្រៅក្នុងការគ្រប់គ្រងរាជការរហូតមក ។ ពោលគឺធ្លាប់មានប្រពៃណីតាំងពីយូកយារណាស់មកហើយដែលថាពេលចូលធ្វើការមានការធានាអំពីប្រាក់បៀវត្ស ដល់ចាស់ទៅមានប្រាក់សោធន៍និវត្តន៍ ។
- នៅដើមសតវត្ស៩០ប្រទេសកម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពបង្រួបបង្រួមជាតិ និងកំពុងអនុវត្តគោលគោលនយោបាយសមាហរណកម្មមន្រ្តីរាជការ នៃភាគីនយោបាយនានាក្នុងពេលនោះយើងមិនអាចអនុវត្តប្រព័ន្ធនិយោជន៍បានទេ ព្រោះយើងមិនអាចរំសាយមន្រ្តីរាជការ ឲ្យទៅជាបុគ្គលិកជាប់កិច្ចសន្យាភ្លាមក្នុងចំនួន ១៥០ ០០០នាក់ឡើយ ។
- ការជ្រើសរើសប្រព័ន្ធនេះសមស្របតាមស្ថានភាពរបស់ប្រទេសកម្ពុជាយើង ប្រទេសកំពុងអភិវឌ្ឍន៍និងវិស័យឯកជនមិនទាន់រីកចម្រើន ជាពិសេសវិស័យឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម នៅមានកំម្រិតទាបរួមផ្សំនឹងចំណេះដឹង ជំនាញរបស់មន្រ្តីរាជការនៅមានកំម្រិតទាប ។ បើយើងអនុវត្តប្រព័ន្ធនិយោជន៍ធ្វើឲ្យមានផលវិបាកយ៉ាងច្រើនដល់សង្គមពោលគឺមានចំនួនអ្នកអត់ការងារធ្វើច្រើន ព្រោះធនធានមនុស្សរបស់យើងមិនទាន់ឆ្លើយតបនឹងទីផ្សារការងារ ។ លើសពីនេះទៀតអត្ថប្រយោជន៍នៃប្រព័ន្ធវិជ្ជាជីវៈក្របខណ្ឌគឺធានាបរិមាណនិងគុណភាពនៃការជ្រើសរើសមន្រ្តីរាជការក្របខណ្ឌរដ្ឋព្រោះវិធីជ្រើសរើសគឺធ្វើតាមរយៈប្រឡងប្រជែងម៉្យាង និងម៉្យាងទៀតប្រព័ន្ធនេះធានាស្ថិតភាពរបស់មន្រ្តីរាជការស៊ីវិល ចាប់ពីពេលចូលបម្រើរដ្ឋរហូតដល់ពេលចូលនិវត្តន៍ ស្របតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ។
៥. លក្ខណៈពិសេសនៃមុខងារសាធារណៈមាន៣យ៉ាង ៖
- . បេសកកម្មរបស់មុខងារសាធារណៈ ជាបេសកកម្មសេវាសាធារណៈហើយមន្រ្តីរាជការត្រូវគោរពគោលការណ៍ទាំងឡាយក្នុងការបំរើសេវាសាធារណៈ ព្រុមទាំងចេះសម្របសម្រួលក្នុងក្របខណ្ឌច្បាប់ មានភាពទន់ភ្លន់និងប្រកបដោយសីលធម៌វិជ្ជាជីវៈ៩ចំពោះប្រជាពលរដ្ឋ ។ បេសកម្មម៉្យាងទៀតគឺជាការធ្វើឲ្យសម្រេចជោគជ័យនូវនយោបាយដែលអ្នកបញ្ជាដឹកនាំ ។
- មធ្យោបាយរបស់មុខងារសាធារណៈ គឺអំណាចសាធារណៈ និងឥណទានសាធារណៈ ។ អ្នករាជការជាអ្នកអនុវត្តបទបញ្ជាដែលរាជរដ្ឋាភិបាលដាក់ឲ្យ ព្រមទាំងមានបុព្ធសិទ្ធិនៃអំណាចសាធារណៈសម្រាប់ប្រើក្នុងការងាររបស់ខ្លួន ។ អ្នករាជការជាអ្នកទទួល និងចាយឥណទានសាធារណៈដែលបានមកពីការយកពន្ធសារសព្វសាពើ និងប្រភពចំណូលផ្សេងៗទៀតក្នុងក្របខណ្ឌហិរញ្ញវត្ថុនិងថវិកា ។
- ប្រសិទ្ធិភាពនៃសកម្មភាពរបស់មុខងារសាធារណៈ ដើម្បីឲ្យមានប្រសិទ្ធិភាពការងារ របស់មុខងារសាធារណៈត្រូវមានការត្រួតពិនិត្យពីខាងក្នុង និងខាងក្រៅទៅលើសកម្មភាពរបស់មន្រ្តីរាជការនៅក្នុងក្រសួងស្ថាប័ន ៖
- ការត្រួតពិនិត្យខាងក្នុងៈ ការត្រួតពិនិត្យពីភាពត្រឹមត្រូវតាមច្បាប់ ពោលគឺមើលពីភាពគោរពច្បាប់បទបញ្ជា ធ្វើតាមនីតិវិធី មានភាពទៀតទាត់ មិចខ្ចះខ្ជាយ និងអាចដាក់ទណ្ឌកម្មចំពោះអ្នកនៅក្រោមបង្គាប់ពោលគឺ ជាការត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំលើទង្វើរបស់អ្នកក្រោមបង្គាប់បន្តបន្ទាប់ ។
- ការត្រួតលពីនិត្យខាងក្រៅៈ ការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុពោលគឺ ការត្រួតពិនិត្យពីចំណូលចំណាយរបស់ស្ថាប័ន ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអគ្គសវនកម្មជាតិ ។ល។
គោលដៅរបស់ពួកឯកជន គឺទទួលបានប្រាក់ចំណេញ រីឯគោលដៅរាជការគឺទំនាក់ទំនងល្អរវាងអ្នករាជការនិងប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាសាធារណៈ គឺថាក្នុងផលប្រយោជន៍ទូទៅ ។ ការធ្វើឲ្យការផ្តល់សេវាសាធារណៈមានភាពរហ័ស ងាយស្រួល និងមានភាពរលូន ចំណាយតិចក្នុងការបំពេញបែបបទរដ្ឋបាល នាំឲ្យប្រជាពលរដ្ឋសប្បាយចិត្តនិងរាជការ លដោយប្រែក្លាយសេវាសាធារណៈឲ្យមានគុណភាពល្អតម្លៃថោក ខ្លី សាមញ្ញ អាចជឿទុកចិត្តបានឆ្លើយតបទាន់ពេលវេលាទៅនិងតម្រូវការ និងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់សេវា ។