ព័ត៌មានទីផ្សារការងារជួយាកាត់បន្ថយឬលុបបំបាត់គម្លាតលរវាងតម្រូវការនិងការផ្គត់ផ្គងការងារដែលកើតចេញពីការបណ្តុះបណ្តាលជំនាញនិងភាពខុសគ្នានៃទីតាំងភូមិសាស្រ្ត ។ ប្រព័ន្ធព័ត៌មានទីផ្សារការងារដែលដំណើរការល្អទាមទារឲ្យមានការប្រមូល ការវិភាគ ការចងក្រង និងការផ្សព្វផ្សាយស្ថិតិ ដែលតំណាងឲ្យថ្នាក់ជាតិ និងប្រភេទទិន្នន័យពាក់ព័ន្ធឯទៀត ។ គោលការណ៍នេះមានបំណងពង្រឹងដំណើរការសកម្មភាពនិងវិធានការជាអាទិ៍ ៖
- ធ្វើអង្កេតកម្លាំងពលកម្មឲ្យបានទៀតទាត់រៀងរាល់មួយឆ្នាំម្តង
- ពង្រីកនឹងពង្រឹងគុណភាពមូលដ្ឋានទិន្នន័យព័ត៌មានទីផ្សារការងារ
- ពង្រឹងការអនុវត្តបទដ្ឋានគតិយុទ្ធស្តីពីការប្រមូល និងចងក្រងព័ត៌មានទីផ្សារការងារមួយភាគីពាក់ព័ន្ធ
- ធ្វើការវិភាគឲ្យបានទៀងទាត់រៀងរាល់មួយឆ្នាំម្តង ចំពោះព័ត៌មានទីផ្សារការងារ ដែលទទួលបានពីប្រភពទីន្នន័យថ្នាក់ជាតិ និងប្រភពផ្សេងៗទៀត
- ផ្សព្វផ្សាយលទ្ធផលវិភាគទៅដល់ភាគី ដូចជាមន្រ្តីតាក់តែងកគោលនយោបាយ អ្នកស្វែងរកការងារនយោជិក និងយុវជន
- ពង្រឹងសមត្ថភាពស្ថាប័នទទួលបន្ទុកក្នុងការប្រមូលគ្រប់គ្រង និងវិភាគទិន្នន័យ ។