Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ការពិពណ៌នាមុខតំណែង ?

២. ដូចម្តេចដែលហៅថា ប្រព័ន្ធគ្រប់គ្រងគុណផល ?

៣. តើទម្រងលិខិតរដ្ឋបាលចែកចេញជាប៉ុន្មានផ្នែក ? គឺអ្វីខ្លះ ? ចូររៀបរាប់ ។

៤. តើនិយមន័យមន្រ្តីរាជការស៊ីវិលមានប៉ុន្មាន ? ចូររៀបរាប់អំពីនិយមន័យទាំងនោះ ?​

៥. ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ស្តីពីគោលការណ៍រួមនៃកា​រៀបចំមុខងារសាធារណៈរបស់រដ្ឋថ្មី តើក្របខណ្ឌមន្រ្តីរាជការចែកចេញជា ប៉ុន្មានប្រភេទ ? មានអ្វីខ្លះ ? ចូររៀបរាប់អំពីឋានន្តរស័ក្កិនិងថ្នាក់នៃប្រភេទក្របខណ្ឌនីមួយៗ ?

ចម្លើយ

១. ដែលហៅថាការពិពណ៌មុខតំណែងគឺសំដៅ ដល់ការកំនត់នូវកាតព្វកិច្ច និងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗ ។ ការពិពណ៌នាមុខតំណែង នឹងត្រូវរៀបចំឡើងដំបូងលសម្រាប់មុខតំណែង​ ចាប់ពីថ្នាក់អគ្គនាយកថ្នាក់អគ្គលេខាធិការ ដល់ថ្នាក់ប្រធានការិយាល័យ ។

២ . ដែលហៅថាប្រព័ន្ធគ្រប់គ្រងគុណផល គឺសំដៅដល់ការប្រមូលផ្តុំនូវសមាសធាតុសំខាន់ៗ ដែលរៀបចំឡើងដើម្បីសំរេចបាននូវគោលបំណងរួមរបស់ក្រសួង ស្ថាប័ន អង្គភាព ​ក្រុមការងារ និងមន្រ្តីរាជការ មានដូចជា ការបង្កើតវត្ថុបំណងនិងទិសដៅការងារពិពណ៌នាមុខតំណែង ផែនការការងារប្រចាំឆ្នំា ការព្រមព្រៀងអនុវត្តការងារប្រចាំឆ្នាំរបស់មន្រ្តីរាជការ ដែលទាំងអស់នេះជាការងារសំខាន់នៃការគ្រប់គ្រងការងារប្រចាំថ្ងៃ ។ ប្រព័ន្ធគ្រប់គ្រងគុណផលមានការជាប់ទាក់ទងដោយផ្ទាល់ទៅនឹងការងារសំខាន់ ​នៃការគ្រប់គ្រងធនធានមនុស្ស ដូចជាការកំណត់ពីតម្រូវការក្នុងការអភិវឌ្ឍន៍សមត្ថភាព ​និងការគិតគូរលើការអភិវឌ្ឍន៍អាជីព​ ។

៣ . ទម្រង់លិខិត​រដ្ឋបាលចែកចេញជា៣ផ្នែកក្បាល(ដើមឬសេចក្តីផ្តើម ) ផ្នែកអត្ថបទ​ (កណ្តាលឬតួសេចក្តី  ) និងផ្នែកបញ្ចប់ (បញ្ចប់ឬសេចក្តីបញ្ចប់ ) ។

ក. ផ្នែកក្បាល (ដើមឬសេចក្តីផ្តើម ) មានៈ

  • របបនយោបាយ
  • បាវ​ចនា
  • សញ្ញាសំគាល់ក្រសួងស្ថាប័នឬអង្គភាព
  • ប្រភពលិខិត
  • លេខលិខិតនិងអក្សរសំគាល់លិខិត
  • ទីកន្លែងធ្វើនិងកាលបរិច្ឆេទ

ខ. ផ្នែកអត្ថបទ ( កណ្តាលឬតួសេចក្តី )

  • បេសកៈ
  • ស្វាគមន៍
  • គម្យជន
  • តាមរយៈ
  • កម្មវត្ថុ
  • យោង
  • លិខិតភ្ជាប់
  • អធិប្បាយខ្លឹមសារ
  • ការបញ្ជាក់
  • សម្តែងការគួរសម

គ. ផ្នែកបញ្ចប់( បញ្ចប់ឬសេចក្តីបញ្ចប់ )

  • មុខងារម្ចាស់លិខិត
  • ហត្ថលេខាឈ្មោះនិងត្រា
  • ចម្លងជូន​ឬកន្លែងទទួល ។

៤. ​និយមន័យមន្រ្តីរាជការមាន៥ ដូចខាងក្រោម ៖

ក. និយមន័យទី១៖ មន្រ្តីរាជការ គឺជាបុគ្គលដែលតែងតាំងនៅក្នុងមុខតំណែងអចិន្ត្រៃយ៍ និងតាំងស៊ប់ក្នុងមុខតំណែងក្នុងឋានន្តរស័ក្កិតាមឋានានុក្រម ។

ខ. និយមន័យទី២៖ មន្រ្តីរាជការ គឺសំដៅលើបុគ្គលដែលតែងតាំងក្នុងការងារអចិន្ត្រៃយ៍ និងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌនៃឋានានុក្រមរដ្ឋបាលរបស់រដ្ឋឬគ្រឹះស្ថានសាធារណៈ ។

គ. និយមន័យទី៣៖ មន្រ្តីរាជការុំ គឺជាបុគ្គលដែលត្រូវបានបញ្ចូលក្នុងក្របខណ្ឌ និងតែងតាំងក្នុងសេវាកម្មរដ្ឋាភិបាលក្រោមបញ្ញត្តិមុខងារសាធារណៈ និងបើកបៀវត្សពីការបម្រុងថវិកាទុកសម្រាប់ក្រសួងស៊ីវិលនិងនាយកដ្ឋាននានា ។

ឃ. និយមន័យទី៤៖ មន្រ្តីរាជការ គឺជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រឡងប្រជែង​ឲ្យចូលក្នុងក្របខណ្ឌបង្កើតឡើងដោយព្រះរាជក្រឹត្យ បានធ្វើការនៅក្នុងស្ថាប័នណាមួយ និងត្រុវបានទទួលប្រាក់សោធននិវត្តន៍ ។ ភ្នាក់ងារជាប់កិច្ចសន្យា មិនមែនជាមន្រ្តីរាជកា​រទេព្រោះពួកគេជ្រើសរើសឲ្យចូលធ្វើការតាមកិច្ចសន្យា និងមិនបានទទួលប្រាក់សោធននិវត្តន៍ឡើយ ។

ង. និយមន័យទី៥៖ មន្ត្រីរាជការ ​គឺជាបុគ្គលដែលបម្រើសេវាសាធារណៈ ដែលធ្វើការទៅតាមបញ្ជារបស់ថ្នាកលើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ដូច្នេះនៅជាប់ខ្លួនគេមានអំណាចអាថ៌កំបាំងមួយ គឺអំណាចសាធារណៈ និងជាមន្រ្តីរាជការដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលចែងក្នុងច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ។ មានន័យថាមន្រ្តីដែលជ្រើសរើសដោយការប្រឡងប្រជែងឲ្យចូលក្នុងក្របខណ្ឌមានការឡើងថ្នាក់ឬឋានន្តរស័ក្កិនឹងទទួលបានសោធន៍និវត្តន៍ ។ល។

៥. ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៤.១១៧៥​ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋថ្មី ក្របខណ្ឌមន្ត្រីរាជការចែកចេញជា៣ប្រភេទ គឺប្រភេទក្របខណ្ឌ«ក» ប្រភេទក្របខណ្ឌ «ខ»និងប្រភេទក្របខណ្ឌ «គ » ។

១. ប្រភេទ​ក្របខណ្ឌ «ក » មានឋានន្តរស័ក្កិនិងថ្នាកដូចខាងក្រោម៖

  • ក.៣.៤,ក.៣.៣,ក.៣​.២,ក.៣.១
  • ក.២.៤,ក.២.៣,ក.២.២,ក.២.១
  • ក.១.៦,ក.១.៥,ក.១.៤,ក.១.៣,ក.១.២,ក.១.១

២. ប្រភេទក្របខណ្ឌ«ខ»មានឋានន្តរស័ក្កិនិងថ្នាក់ដូចខាងក្រោម៖

  • ខ.៣.៤,ខ.៣.៣,ខ.៣.២,ខ.៣.១
  • ខ.២.៤,ខ.២.៣,ខ.២.២,ខ.២.១
  • ខ.១.៦,ខ.១.៥,ខ.១.៤,ខ.១.៣,ខ.១.២,ខ.១.

៣. ដោយឡែកប្រភេទក្របខណ្ឌ«គ»គ្មានឋានន្តរស័ក្កិទេមានថ្នាក់ដូចខាងក្រោម៖

  • គ.១០,គ.៩,គ.៨,គ.៧,គ.៦,គ.៥,គ.៤,គ.៣,គ.២,គ.១  ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login