Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រទេសកម្ពុជាបានបែងចែកការអប់រំជា២ច្រកគឺ ៖ ការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជិវៈ ។ កន្លងមកស្ថិតិរបស់ក្រសួងអប់រំលយុវជន និងកីឡា បានបង្ហាញថាអត្រាចូរៀនរបស់សិស្សកម្រិតបរិញ្ញបត្រភាគច្រើនប្រមូលផ្តុំលើមុខវិជ្ជាឯកទេសផ្នែកសង្គម សេដ្ឋកិច្ចនិងការគ្រប់គ្រងធុរកិច្ច ភាសាបរទេស និងព័ត៌មានវិទ្យាជាដើម ។ ចំណែកមុខវិជ្ជាបែបវិទ្យាសាស្រ្ត និងវិសកម្ម ហាក់មានអត្រាចូលរៀនទាប ។ បន្ថែមលើនេះការអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅតាមគ្រឹះស្ថាន ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មា​នចំនួនសិស្សចូលរៀនទាបផងដែរ ។

          ប៉ុន្តែប្រសិនក្រឡេកមើលកពីស្ថានភាពក្នុងទីផ្សារការងារវិញ ក្រុមហ៊ុនសហគ្រាសការវិនិយោគ និងវិស័យឧស្សាហកម្មមានតម្រូវការកម្លាំងពលកម្ម ដែលមានជំនាញបែបបច្ចេកទេសច្រើនលើសលប់ ។ ដូច្នេះកត្តានេះបណ្តាលឲ្យមានគម្លាតជំនាញនៅក្នុងទីផ្សារ​ការងារកម្ពុជា ។ ការពិតមានមូលហេតុជាច្រើន ដែលនាំកើតឡើងនូវបញ្ហានេះប៉ុន្តែក្នុងចំណោមនោះ ទស្សនៈអវិជ្ជមាន ចំពោះការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ពីសំណាកសិស្សនិស្សិតអាណាព្យាបាល និងមហាជនដែលយល់ថាការសិក្សាប្រភេទនេះមានកម្រិតសញ្ញាបត្រ ឬឧត្តមភាពទាបជាងកម្រិតឧត្តមសិក្សា ។ ឧទាហរណ៍៖ មនុស្សភាពច្រើនយល់ថាអ្នកបញ្ចប់ការសិក្សាផ្នែកបណ្តុះបណ្តាលបច្ចេកទេស គឺច្រើនតែបំពេញការងារជាកម្មករជំនាញ ។ ទស្សនៈនេះពុំបានពីនិត្យមើលគ្រប់ជ្រុងជ្រោយចំពោះអត្ថប្រយោជន៍ នៃជំនាញបច្ចេកទេសនោះឡើយ ជាពិសេសពុំបានគិតដល់ឱកាសការងារល និងតម្រូវការក្នុងទីផ្សារការងារ ព្រមទាំងលទ្ធភាពក្នុងការ​បង្កើនប្រាក់ចំណូលដោយឆាប់រហ័សនោះឡើយ ។

          អាស្រ័យដោយកំណើនការងារក្នុងវិស័យឧស្សាហកម្ម នៅមានសន្ទុះខ្លាំងកា្លធៀបនឹងវិស័យដទៃទៀតដូច្នេះតម្រូវការវិស្វករអ្នកបច្ចេកទេស និងកម្មករជំនាញ ដើម្បីបម្រើការក្នុងវិស័យនេះបានដឹងនឹងកំពុងស្រូបទាញយកអ្នកបញ្ចប់ការសិក្សាជំនាញបច្ចេកទេសយ៉ាងច្រើនចូលទីផ្សារ ដែលបានបើកឱកាសទូលាយក្នុងការឆាប់ទទួលបានការងារប្រកបដោយភាពប្រកួតប្រជែងនិងបង្កើតប្រាក់ចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login