Point Center Login Help
Norway

ហេតុអ្វីអ្នកត្រូវតែបន្តប្រឹងប្រែង?

By: Rosa-KH
Date: 2021-07-30 23:34
Category: Skill Experience
1123 0 1

១. អ្នកមានជម្រើសពីរ៖​

ទី១ ជឿលើវាសនារបស់អ្នក

ទី២ ជឿលើខ្លួនរបស់អ្នក

ប៉ុន្តែអ្នកប្រហែលជាភ្លេចហើយថាវាសនារបស់អ្នកបង្កើតឡើងដោយខ្លួនអ្នកផ្ទាល់

២. ប្រសិនបើ អ្នកមិនមែនជាមនុស្សដែលពូកែបំផុត ចូរធ្វើខ្លួនជាមនុស្សដែលព្យាយាមបំផុត។ ព្រោះសំណាងគឺជាអំណោយសម្រាប់មនុស្សដែលតែងតែព្យាយាម

៣. ធំហើយ គ្មាននរណាម្នាក់ចូលចិត្តធ្វើការជាមួយមនុស្សដែលចូលចិត្តសន្យាតែមិនឃើញលទ្ធផល។

Show Me The Result

៤. កាលមិនទាន់ពេញវ័យអ្នកតែងតែចូលចិត្តនិយាយកុហក់ឪពុកម្តាយថា ''កូនអស់លុយហើយ'' ដល់ពេលពេញវ័យក៏នៅតែចូលចិត្តកុហក់ពួកគាត់ថា "កូនមិនអីទេ, កូននៅមានលុយចាយ''

៥. នៅពេលដែលអ្នកដឹងថាឪពុកម្តាយរបស់អ្នករកលុយលំបាកយ៉ាងណា អ្នកនឹងចង់ឲ្យល្បឿននៃភាពជោគជ័យរបស់អ្នកលឿនជាងល្បឿននៃការចាស់ជរារបស់ឪពុកម្តាយអ្នក

ហើយចុងក្រោយរឿងដែលសំខាន់បំផុតរបស់ភាពពេញវ័យនោះគឺ ទំនួលខុសត្រូវសម្រាប់ខ្លួនឯង រៀនពីរបៀបរស់នៅឯករាជ្យ ខិតខំប្រឹងប្រែង។ ហើយចាំបាច់បំផុតនោះគឺភាពជាម្ចាស់ការលើហិរញ្ញវត្ថុ ដើម្បីផ្គត់ផ្គង់ខ្លួនឯង ដើម្បីឪពុកម្តាយ និងដើម្បីធ្វើការដែលអ្នកស្រលាញ់ ៕ 

ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/139888051507623

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login