Point Center Login Help
Norway

ក្នុងមួយជីវិត១០ឆ្នាំមានប៉ុន្មានដង

By: Rosa-KH
Date: 2021-08-04 23:32
Category: Life
1535 0 0


១. សាកស្រមៃទៅមើលថា តើអ្នកបានចាយពេលវេលាអស់១០ឆ្នាំប៉ុន្មានដងហើយ តើអ្នកបានធ្វើអ្វីដែលជោគជ័យក្នុងជីវិតអ្នកហើយឬនៅ? បើនៅទេ តើអ្នកនៅបន្តបែបនេះរហូតមែនទេ?

២. បើអ្នកមានអាយុ២០ឆ្នាំមានន័យថាអ្នកស្លាប់អស់រយៈពេល២០ឆ្នាំហើយ តែបើអ្នកមានអតីតកាលមិនល្អពីមុនមក តើអ្នកនៅតែបន្តដេកគិតវាបែបនេះមែន? តើអ្នកអនុញ្ញាតឱ្យសម្រាមមកនៅក្នុងខួរក្បាលអ្នកទៀតមែនទេ?

៣. បើសិនជាអ្នកចាយពេលវេលាច្រើនហើយតែមិនទាន់រកកោះត្រើយឃើញ ព្យាយាមឡើងឱកាសនៅចាំអ្នកជានិច្ចឱ្យតែអ្នកព្រមផ្លាស់ប្តូរ

៤. រយៈពេលដែលអ្នកបានចាយកន្លងមក វាបានធ្វើឱ្យអ្នកបានយល់ពីអ្វីដែលហៅថាជីវិត ធ្វើឱ្យអ្នកបានស្គាល់បានយល់ពីមនុស្សនៅជុំវិញខ្លួនបានកាន់តែច្រើន

៥. តើរយៈពេលដែលអ្នកបានចាយទាំងអស់នេះ តើបានធ្វើអ្វីខ្លះដើម្បីគ្រួសារអ្នកក៏ជាមនុស្សនៅជុំវិញខ្លួនអ្នក? ធ្វើឱ្យពួកគាត់មានស្នាមញញឹមឬក៏ទឹកភ្នែក?

៦. តើអ្នកល្មមអាចរស់ដោយគ្មានឪពុកម្តាយអ្នកបានហើយឬនៅ? តើអ្នកចង់ឱ្យពួកគាត់ចិញ្ចឹមអ្នកដល់ពេលណាទៀត? តើអ្នកធ្លាប់មានគំនិតថាធ្វើឱ្យគាត់មានក្តីសុខទេដែលមានអ្នកជាកូន?

៧. តើអ្នកចង់ជោគជ័យទេ បើអ្នកចង់តើអ្នកនៅធ្វើសកម្មភាពដដែលៗដល់ពេលណាទៀត? បើអ្នកមិនព្រមផ្លាស់ប្តូរទម្លាប់អ្នកទេកុំសង្ឃឹមថានិងទទួលបានលទ្ធផលអស្ចារ្យនោះ

តើអ្នកទាំងអស់គ្នាចាយពេលអស់ប៉ុន្មានឆ្នាំហើយ?

អត្ថបទ៖ សុន លីណា និស្សិតវិទ្យាស្ថានCEOជំនាន់ទី៣
ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028629200567627

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login