Point Center Login Help
Norway

ភារកិច្ចទាំង៥នៅពេលព្រឹកព្រលឹម

By: Rosa-KH
Date: 2021-08-04 23:37
Category: Study Experience
1215 0 0


បើកភ្នែកនៅពេលព្រឹកព្រលឹមប្រកបដោយស្នាមញញឹម និងពេញទៅដោយភាពស្វាហាប់ ជាក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប។ ប៉ុន្តែទាស់ត្រង់ថា ពេលព្រលឹមម្នាក់ៗពិបាកក្រោកចេញពីគ្រែណាស់ ប្រសិនបើអ្នក និងខ្ញុំពុំដឹងថាខ្លួនឯងងើបឡើងធ្វើអី។ តើរាល់ថ្ងៃអ្នកកំពុងអាននេះក្រោកពីគេងធ្វើអ្វីដែរ?

លេងទូរស័ព្ទមែនអត់? ប្រសិនបើចង់ឱ្យថ្ងៃថ្មីរបស់អ្នក ជា Productive Day សូមអាន និងអនុវត្តនូវភារកិច្ចកាងារទាំង៥៖

១. ក្រោកពីគេងឱ្យបានលឿន អ្នកណាខ្លះដាក់ម៉ោងរោទិ៍ហើយ តែងើបបិទវិញ រួចដេកត? នេះជាទម្លាប់មួយដែលមនុស្សជាច្រើនមាន ហើយតែងតែមានលេសឱ្យខ្លួនឯងជានិច្ច។ បើអ្នកដាក់ម៉ោងរោទិ៍ហើយ គួរតែក្រោកពីគេងឱ្យបានលឿនទៅ។

២. ហាត់ប្រាណពេលព្រឹក ក្រោកពីគេងរួចហើយ តែមិនដឹងធ្វើអី រួចក៏ទាញទូរសព្ទមកចុច។ តើអ្នកកំពុងអានមានទម្លាប់មួយនេះដែរឬទេ? បើមានមែន បញ្ឈប់វាទៅហើយងាកមកហាត់ប្រាណវិញ។ វាមិនត្រឹមតែកម្ដៅសាច់ដៅអ្នកទេ ប៉ុន្តែវាក៏ជួយឱ្យអារម្មណ៍អ្នកល្អ អភិវឌ្ឍមុខងារខួរក្បាលឱ្យកាន់តែល្អ និងកាត់បន្ថយភាពខ្ជិលបានទៀតផង។

៣. រៀបចំ ទុកដាក់គ្រែឱ្យមានរបៀប វាជាការងារដ៏តូចតាច ដែលមនុស្សមួយចំនួនមើលរំលង។ តែបើអ្នកធ្វើវា អ្នកនឹងមានអារម្មណ៍ថាខ្លួនបានបំពេញការងារមួយដ៏ធំ ហើយអ្នកនឹងមានកម្លាំងចិត្តធ្វើការងារដទៃដោយស្នាមញញឹម។
៤. ផឹកទឹកមួយកែវ គេងពេញមួយយប់ ត្រូវកង្ហារ ម៉ាស៊ីនត្រជាក់ អស់ជាតិទឹកច្រើនណាស់។ បើកភ្នែកឡើងក្នុងថ្ងៃថ្មី កុំភ្លេចផឹកទឺកមួយកែវយកហេងផង។

៥. សរសេរគម្រោងការងារ បើអ្នកមិនមានទម្លាប់នេះទេ គួរតែចាប់ផ្ដើមទៅ។

អត្ថបទ៖ មុន្នី ប៊ុនថុង សិស្សនិទ្ទេស A ឆ្នាំ២០១៩
ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028616940568853

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login