Point Center Login Help
Norway

អណ្តាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By: Rosa-KH
Date: 2021-08-05 19:31
Category: Life
1300 0 0

មនុស្សមួយចំនួនគិតថាឱ្យតែមានអណ្តាតចេះតែនិយាយគ្មានគិតពិចារណាមុនអធិប្បាយ និយាយហើយបានគិតតាមក្រោយ។

អណ្តាត(ន) ល្អព្រោះអណ្តាត, ល្អព្រោះមាត់, ល្អព្រោះសម្តី។ ពេលខ្លះអណ្តាតជាតួអង្គព្រះពោធិសត្វ ហើយពេលខ្លះទៀតដើរតួជាមារ។

ចំណុចមួយចំនួនដែលអណ្តាតគួរតែជៀសវាងមុននិយាយ ឬធ្វើ៖

១. និយាយតែរឿងគ្មានប្រយោជន៍ នាំឱ្យធុញទ្រាន់ ឬប៉ះពាល់អ្នកដទៃ

២. អណ្តាតចេះស៊ីសំណូកទៅលើរឿងអ្វីមួយ ទោះដឹងថារឿងនោះជារឿងមិនត្រឹមត្រូវក៏ដោយ

៣. និយាយមិនចេះគិត ពេលនិយាយរួចហើយបានគិតតាមក្រោយ

៤. រឿងដែលល្អៗអណ្តាតមិនសូវជាហ៊ាននិយាយ
ឧទាហរណ៍៖ រឿងល្អៗដូចជា ការចែករំលែក ការប្រកួតប្រជែង តែរឿងបំពុលសង្គមវិញអណ្តាតជំនាញណាស់។

៥. អណ្តាតមិនសូវចូលចិត្តអានមេរៀន ឬអានសៀវភៅ ព្រោះអណ្តាតសម្បូរសារជាតិគីមី

៧. អណ្តាតចូលចិត្តដោះសារ យកលេស ចូលចិត្តបង្ករបញ្ហា។

៨. ចូលចិត្តនាំរឿង និយាយឱ្យអ្នកដទៃក្តៅក្រហាយ។

ចំណុចខាងលើនេះចង់បង្ហាញថា ទោះពេលខ្លះយើងមានអណ្តាតសម្រាប់ក្រលាស់និយាយក៏ដោយ តែមិនមែនចេះតែនិយាយពប៉ាច់ពប៉ោចឥតខ្លឹមសារនោះទេ។

មិនមែនជាកូនក្មេងដែលកំពុងរៀននិយាយ ទោះនិយាយចេញមកបែបណាក៏សើច ក៏មិនប្រកាន់ ហើយនាំគ្នាក្នាញ់នោះទេ តែសម្រាប់យើងជាមនុស្សដឹងក្តីពាក្យសម្តីមួយម៉ាត់ៗ ដូចយកកាំបិតទៅចាក់ចំដើមទ្រូងគេអ៊ីចឹង ហេតុនេះសូមប្រុងប្រយត្ន័មុននិយាយចេញមកខាងក្រៅ។ ផ្ទុយមកវិញអណ្តាតក៏ជាព្រះ ប្រសិនបើអ្នកចេះសាបព្រោះបណ្តុះដាំ សាបខ្លះ ព្រោះខ្លះ ដាំខ្លះ ទើបប្រសើរអស្ចារ្យ។

អ្នកសាកស្រមៃមើលពេលវេលាកន្លងមក តើអ្នកធ្លាប់សាបព្រោះពូជល្អ(ចំណេះដឹង)ទៅនរណាម្នាក់ហើយឬនៅ? ហើយពេលអ្នកធ្វើរឿងល្អ និងរឿងអាក្រក់អារម្មណ៍ខុសគ្នាបែបណា?

“អណ្តាតមិនអាចបញ្ជាអ្នកបានទេ តែអ្នកអាចបញ្ជាអណ្តាតបាន”

អត្ថបទ៖ អ៊ឹម ភ័ស
ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028594230571124

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login