ហេតុអ្វីបានទទួលបាននិទ្ទេសBម្តេចមិនបាននិទ្ទេសA? តើសិស្សនិទ្ទេសBមិនពូកែទេមែនទេ? តើសិស្សនិទ្ទេសBមានសមត្ថភាពចាញ់សិស្សនិទ្ទេសAមែនទេ? នេះជាសំណួរដែលគេតែងសួរគ្នា ហើយវាយតម្លៃគ្នាតាមរយះការទទួលបាននិទ្ទេស។
សម្រាប់សិស្សនិទ្ទេសBខ្វះតែប៉ុន្មានពិន្ទុតែប៉ុណ្ណោះតែវាធ្វើឱ្យជីវិតសិស្សនិទ្ទេសB និងសិស្សនិទ្ទេសAមានវាសនាខុសគ្នាដាច់តែម្តង។ (បាត់បង់ឱកាសក្នុងការទទួលបានរង្វាន់ ,កេរ្តិ៍ឈ្មោះកិត្តិយសល្បីល្បាញ, និងអាហាររូបករណ៍សម្រាប់សិក្សាបន្តជាដើម)
នេះជាចំណុចខ្វះខាតមួយចំនួនដែលខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាឱ្យប្រុងប្រយត្ន័សម្រាប់ប្អូនៗដែលចង់បាននិទ្ទេសAនៅសម័យប្រលងបាក់ឌុប២០២១នេះ៖
១. កុំមើលងាយមេរៀនដែលអ្នកចេះហើយឱ្យសោះ
២. កុំមានអំនួតថាអ្នកចេះទាំងអស់
៣. កុំមើលងាយមេរៀនតិចតួចហើយស្រួលឱ្យសោះ
៤. កុំគិតថាអ្នកជាសិស្សពូកែក្នុងថ្នាក់ហើយមានការធ្វេសប្រហែស
៥. ត្រូវរំលឹកមេរៀនឱ្យអស់ត្រូវចេះ និងចាំឱ្យច្បាស់
(ដោយមិនត្រូវចេះតែស្មានថាមេរៀនណាដែលគេចេញប្រលងនោះទេ បើសិនអ្នកស្មានហើយចំពេលសំណាងមិនល្អវាចេញចំកន្លែងដែលអ្នកមិនចេះនោះអ្នកប្រាកដជាធ្លាក់មិនខាន។
៦. អ្នកត្រូវប្រឹងប្រែងសិក្សាឱ្យខ្លាំងកុំបន្ធូរដៃឱ្យសោះ
៧. ត្រូវរកចំនុចខ្សោយខ្លួនឯងឱ្យឃើញ ហើយឆាប់កែប្រែវាឱ្យឆាប់រហ័ស
៨. ត្រូវខិតខំរៀនពីដើមឆ្នាំមកទើបអ្នកទទួលបានលទ្ធផលល្អ
៩. ត្រូវថែរក្សាសុខភាពឱ្យបានល្អបំផុត បើសិនជាអ្នកមានបញ្ហាសុខភាពច្រើនវាប៉ះពាល់ដល់ការសិក្សារបស់អ្នកខ្លាំងណាស់ បើសិនជាអ្នកមានបញ្ហាសុខភាពនៅក្នុងថ្ងៃប្រលងប្រាកដជាគ្រោះថ្នាក់ហើយ
១០. ត្រូវមានទម្លាប់ល្អទៅលើការសិក្សា និងមានវិន័យសម្រាប់ខ្លួនឯងជានិច្ច
១១.កិច្ចការដែលអ្នកធ្វើនៅក្នុងថ្ងៃប្រលងត្រូវផ្ចិតផ្ចង់ និងស្អាតរៀបរយកុំធ្វើឱ្យរួចពីដៃ ជាពិសេសត្រូវគោរពពេលវេលា និងផ្ទៀងម៉ោងឱ្យបានច្បាស់ផង
១២. ចូរធ្វើឱ្យគោលដៅដែលចង់ទទួលបាននិទ្ទេសAរបស់អ្នកឱ្យឆេះសន្ធោរសន្ធៅឱ្យបានខ្លាំងបំផុត ទើបអ្នកមានកម្លាំងចិត្តក្នុងការជំនះឧបសគ្គជាច្រើនដើម្បីទទួលបាននិទ្ទេសA។
ចំនុចខាងលើទាំងប៉ុន្មានខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាមានការប្រុងប្រយត្ន័ចំពោះទង្វើនិងសកម្មភាពរបស់អ្នកបើសិនជាអ្នកចង់បាននិទ្ទេសAនៅក្នុងឆ្នាំនេះ។
និទ្ទេសAជារបស់អ្នក!
អត្ថបទ៖ Seng Nita
ប្រភព : អ្នកបន្តវេន
Reference:
https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028599100570637
Comments: