Point Center Login Help
Norway

ហេតុផល៥យ៉ាងដែលគេកុហកអ្នក

By: Rosa-KH
Date: 2021-08-05 19:32
Category: Life
1217 0 0


ពេលខ្លះមិនសុខចិត្ត ហើយក៏មិនយល់ថាហេតុអ្វីបានជាគេកុហកអ្នក ហើយហេតុអ្វីគេមិនផ្តល់ភាពស្មោះត្រង់មកកាន់អ្នក! ពេលនេះឈប់ឆ្ងល់ទៀតទៅព្រោះពេលខ្លះអ្នកមិនចង់ឱ្យអ្នកដ៏ទៃកុហកអ្នកទេប៉ុន្តែអ្នកក៏បានកុហកខ្លួនឯង និងអ្នកដ៏ទៃរួចទៅហើយ ព្រោះប្រភពឬសគល់នៃភាពកុហកនោះមកពី៖
១. កុហកដើម្បីចង់ការពារខ្លួន
នៅពេលដែលគេធ្វើរឿងខុស ឬធ្វើរឿងណាដែលមិនល្អដែលអាចប៉ះពាល់ដល់អ្នកនោះ គេនឹងមិនហ៊ាននិយាយពាក្យពិតចេញមកនោះទេព្រោះខ្លាចអ្នកគិតថាគេជាមនុស្សមិនល្អ និងខ្លាចអ្នកដាក់ទោសគេជាដើម។ ដូច្នេះគេកុហកដើម្បីការពារខ្លួន។

២. កុហកដើម្បីឱ្យអ្នកឃើញថាខ្លួនគេល្អ
ការកុហកបែបនេះជាការនិយាយអ្វីដែលហួសពីការពិត ហើយនិយាយគាំទ្រខ្លួនឯងយ៉ាងពេញទំហឹងតែម្តង ឧទាហរណ៍៖ មាន១០តែថាមាន១០០ជាដើម។ ការកុហកបែបនេះដើម្បីឱ្យអ្នកឃើញថាគេជាមនុស្សល្អប្រសើរហើយជាមនុស្សអស្ចារ្យ ដើម្បីចង់ឱ្យអ្នកស្ងើចសរសើរគេតែប៉ុន្នោះ។

៣. កុហកដើម្បីមិនចង់អ្នកដ៏ទៃឈឺចាប់
តើអ្នកដែលកុហកដើម្បីតែការពារ និងមិនចង់ឱ្យអ្នកដ៏ទៃឈឺចាប់ដែរឬទេ? បើសិនតែហ៊ានប្រាប់ពាក្យពិតនោះប្រាកដជាគេឈឺចាប់គេខូចចិត្តជាមិនខាន។

៤.កុហកនៅពេលដែលដឹងរឿងមិនច្បាស់
ចេះតែប្រាប់គេឱ្យរួចពីមាត់ដោយមិនទាន់ដឹងពីពត៌មានច្បាស់ចេះតែនិយាយដោយស្មានៗ និងលើសពីការពិត។ ការធ្វើបែបនេះមិនល្អទេបើមិនច្បាស់បើមិនទាន់ដឹង កុំចេះតែឆ្លើយ កុំចេះតែនិយាយផ្តេសផ្តាសអី។

៥. កុហកដោយអចេតនា
ឧទាហរណ៍៖នៅពេលដែលអ្នកសួរគេពីរឿងអ្វីមួយហើយអ្នកសួរគេមិនច្បាស់ដែរនោះ។ គេចេះតែឆ្លើយឱ្យតែរួចពីមាត់ទៅ។ ដូចនេះការឆ្លើយទាំងខុសទាំងអចេតនានោះមិនមានបំណងចង់កុហកឡើយ តែការពិតវាជាការយល់ច្រលំទៅវិញទេ។
ត្រូវចាំណាកុហក១ដងគេលើកលែងអោយ ២ដង គេកត់សម្គាល់ទុក ៣ដង គេចាំតែម្តងថាអ្នកជាមនុស្សប្រភេទណា។ បើស្រលាញ់ខ្លួនអ្នក និងមនុស្សនៅជុំវិញខ្លួន ចូរអ្នកកុំនិយាយ និងកុំធ្វើអ្វីដែលមិនមែនជាការពិតអី។
អត្ថបទ៖សេង នីតា
ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028591023904778

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login