Point Center Login Help
Norway

៦គន្លឹះ ដើម្បីក្លាយជាសិស្សពូកែអក្សរសិល្ប៍ខ្មែរ

By: Rosa-KH
Date: 2021-07-14 15:01
Category: Skill Experience
1668 0 1

១. សិក្សាគម្រោងតែងសេចក្តីឱ្យបានច្បាស់លាស់
ជាទូទៅការប្រឡងសិស្សពូកែគឺផ្តោតសំខាន់លើសំណេរតែងសេចក្តី ដូច្នេះសិស្សានុសិស្សចាំបាច់ត្រូវស្វែងយល់ពីឱ្យច្បាស់ពីគម្រោងតែងសេចក្តីមិនថាបែបពន្យល់ ប្រៀបធៀបឬពិភាក្សា ដើម្បីជៀសវាងនាំឱ្យមានការសរសេរចាកប្រធាន ខុសបែបបទរបស់សំណេរ។
២. ការសិក្សាស្នាដៃអក្សរសិល្ប៍
ចង់ក្លាយជាសិស្សពូកែអក្សរសិល្ប៍ខ្មែរ អាចសរសេរសំណេរមួយប្រកបភាពពិស្តារ អ្នកចាំបាច់ត្រូវតែចេះអក្សរសិល្ប៍ឳ្យបានច្រើនប្រភេទ។ ព្យាយាមស្វែងយល់ពីចំណងជើងនិងសាច់រឿងនីមួយៗឱ្យបានច្បាស់លាស់ កត់សម្គាល់ព្រឹត្តិការណ៍និងឃ្លាប្រយោគសំខាន់ៗ ដើម្បីបានជាអំណះអំណាងនៅពេលធ្វើការតែងសេចក្តី។ មួយវិញទៀត ចំពោះសំណេរទម្រង់បិទ គឺគេតម្រូវឱ្យយើងវិភាគសាច់រឿងទាំងមូលតែម្តង។
៣.ទម្លាប់អានសៀវភៅ
ការអានសៀវភៅគឺពិតជាមានសារសំខាន់ អានកាន់តែច្រើនគឺកាន់តែល្អព្រោះការអានធ្វើឱ្យអ្នកកើនគំនិតសម្រាប់ការសរសេរតែងសេចក្តីបានកាន់តែច្រើន។ សៀវភៅផ្សេងៗដែលអ្នកគួរអានមានសង្គមសាស្រ្ត ប្រវត្តិសាស្រ្ត ចំណេះដឹង វប្បធម៌ទូទៅ សៀវភៅក្រសួង។ល។ មួយវិញទៀត អ្នកក៏គួរតែមានជាសៀវភៅកម្រងតែងសេចក្តី វិញ្ញាសាចាស់ៗពីឆ្នាំមុនៗដែលក្នុងនោះអ្នកអាចមើលពីរបៀបរបបក្នុងការសរសេរ គំនិតសំណេរល្អៗ ដែលអ្នកអាចយកមកបង្កើនគំនិតអ្នកកាន់តែច្រើនថែមទៀត។
៤. រចនាបថសំណេរ
រចនាបថសំណេរក៏ជាគន្លឹះក្នុងការទទួលបានពិន្ទុល្អដែរដូចជាសរសេរមានសណ្តាប់ធ្នាប់ មានការចុះបន្ទាត់ ការដកឃ្លា។ ហើយមួយវិញទៀតគឺ ពាក្យពេចន៍ឃ្លោងឃ្លាប្រយោគឱ្យសមស្របទៅតាមក្បួនខ្នាតវេយ្យាករណ៍ផងដែរ ចំណែកអក្ខរាវិរុទ្ធវិញគឺត្រូវធ្វើយ៉ាងណា ឱ្យត្រូវនឹងពាក្យខ្មែររបស់យើង (អាចពិនិត្យនិងយកគម្រូតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត)។ អក្សរវិញមិនចាំបាច់លុះត្រាតែស្អាតទេ អាចត្រឹមសរសេរឱ្យមានរបៀបរៀបរយនិងមានសណ្តាប់ធ្នាប់ ធានាថា អាចមើលយល់បាន។
៥. អនុវត្តសំណេរឱ្យបានច្រើន
ត្រង់ចំណុចនេះ គឺតម្រូវឱ្យអ្នកសរសេរជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ១ឬ២ថ្ងៃឱ្យបានមួយប្រធានបទ។ ការធ្វើបែបនេះគឺមិនត្រឹមតែធ្វើឱ្យយើងមានទម្លាប់សរសេរទេ វាអាចធ្វើឱ្យយើងរេផ្លិច ធ្លាប់ដៃអាចសរសេរបានលឿននិងប្រកបដោយខ្លឹមសារទៀតផង។
៦. ការតាំងចិត្តនិងការផ្តល់កម្លាំងចិត្ត
កត្តានេះក៏សំខាន់ផងដែរ សម្រាប់ធ្វើឱ្យយើងទទួលបានជោគជ័យ។ នៅពេលយើងចង់ធ្វើអ្វីមួយ មានការតាំងចិត្តខ្ពស់ យើងស្រលាញ់វា ហើយអត់ធ្មត់ខិតខំប្រឹងប្រែងដើម្បីវា នោះយើងនឹងទទួលបានជោគជ័យ។ ខ្ញុំចង់អ្នកទាំងអស់គ្នាដាក់ចិត្តថា គេអាចធ្វើបាន យើងក៏អាចធ្វើបានដូចគ្នា ពោលគឺត្រូវតែមានគំនិតសុទិដ្ឋនិយមជានិច្ច។ ប្រការសំខាន់មួយទៀត គឺយើងត្រូវចេះផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង មិនថាពេលដែលយើងជួបការលំបាកយ៉ាងណាទេ គឺត្រូវតែទៅមុខជានិច្ច យើងអាចធ្វើបាន។ ក្រៅពីនេះ យើងក៏មានឱពុកម្តាយ បងប្អូន មិត្តភក្តិដែលតែងតែគាំទ្រ សរសើរនិងផ្តល់កម្លាំងចិត្តឱ្យយើងដើម្បីឱ្យយើងអាចប្រឡងជាប់ផងដែរ។

ជូនពរឱ្យអ្នកទទួលបានភាពជោគជ័យនៅក្នុងការសិក្សា
====================================
អត្ថបទ​ដោយ: នាក់ សុខគីម

រក្សាសិទ្ធដោយក្រុមការងារ The Way of Life-Cambodia


Reference:

https://web.facebook.com/ThewayoflifeCenter/photos/a.1622216341385928/2869858809955002

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login