Point Center Login Help
Norway

៥គន្លឹះ ដើម្បីក្លាយជាសិស្សពូកែរូបវិទ្យា

By: Rosa-KH
Date: 2021-07-14 14:58
Category: Skill Experience
1780 0 2

1. ស្គាល់ខ្លួនឯង

ដើម្បីរៀនរូបវិទ្យាអោយបានពូកែ​ និងត្រូវគោលដៅគឺត្រូវសិក្សានិងស្វែងយល់ពីចំណេះដឹងដែលយើងមានក៏ដូចជាចំណុចខ្វះខាតនានា​ ដើម្បីងាយស្រួលក្នុងការរៀន​ និងបំពេញបន្ថែមនូវចន្លោះប្រហោងដែលមាន​ មួយវិញទៀតសោតត្រូវរៀននិងកែនូវកំហុស​ដែលជួបពេលរៀនរូបវិទ្យា។

2. រៀបចំកាលវិភាគ

រៀបចំបែងចែកកាលវិភាគប្រចាំថ្ងៃអោយបានច្បាស់លាស់ដើម្បីកុំអោយវាមានភាពច្រំដែលគ្នា។ ក្នុងកាលវិភាគត្រូវមានម៉ោងរំលឹករូបមន្ត​ ម៉ោងអនុវត្ត​ ម៉ោងទ្រឹស្ដីជាដើម។ ត្រូវអនុវត្តតាមកាលវិភាគអោយបានទៀងទាត់។

3. គោរពវិន័យ និងខិតខំស្ដាប់គ្រូពេលម៉ោងរៀន

ទៅរៀនអោយបានទៀងទាត់​ គោរពេលវេលា​ និងយកចិត្តទុកដាក់ស្ដាប់គ្រូបង្រៀនពីមួយម៉ោងទៅមួយម៉ោង​ ធ្វើយ៉ាងណាអោយប្រាកដថា យើងយល់ច្បាស់ពីមួយម៉ោងៗ​ ត្រូវចំណាយពេលរៀនអោយប្រកបដោយប្រសិទ្ធភាពបំផុត។

4. ការកត់ចំណាំ

ត្រូវមានប៊ិចសៀវភៅប្រចាំសម្រាប់កត់ត្រាមេរៀនពេលដែលគ្រូពន្យល់​ នូវរាល់មេរៀនដែលពិបាកយល់និងគន្លឹះដោះស្រាយលំហាត់នានា ដើម្បីងាយស្រួលពេលភ្លេចឬឆ្ងល់អាចបើកមើលដើម្បីសួរទៅគ្រូផងដែរ។

5. អនុវត្ត​ និងប្រកាន់សុទិដ្ឋិនិយម

ត្រូវធ្វើលំហាត់ជាប្រចាំអោយអស់ពីលទ្ធភាពដែលអាចធ្វើបាន​ ធ្វើវាមិនថាពេលណាក៏ដោយអោយតែទំនេរ។ កាលណាយើងបានធ្វើវាកាន់តែច្រើន​ យើងឆាប់ចងចាំពីទ្រឹស្ដី​ បាតុភូត​ និងរូបមន្តរបស់វា។ ហើយម្យ៉ាងវិញទៀតនោះយើងនឹងបានជួបនូវវិធីសាស្រ្តដោះស្រាយលំហាត់ប្លែកជាច្រើនទៀត។ ចំពោះលំហាត់គឺត្រូវ ផ្ដោតសំខាន់ទៅលើបញ្ហានីមួយៗរបស់វា​ និងព្យាយាមស្វែងរករូបមន្ត​ ទ្រឹស្ដី​ និងវិធីសាស្រ្ដនានាយកមកដោះស្រាយអស់ពីលទ្ធភាព​ បើនៅតែមិនចេញអាចសួរគ្រូបាន។

ការរៀនរូបវិទ្យាគឺស្រ្ដេសខ្លាំងមែនទែនបើយើងបែងចែកពេលវេលាមិនបានត្រឹមត្រូវ​ ។ យើងត្រូវចំណាយពេលអោយខ្លួនឯងលំហែអារម្មណ៍និងសម្រាកខួរក្បាលដើម្បីអោយមានភាពស្រស់ថ្លានិងនៅតែមានកម្លាំងចិត្តក្នុងការរៀនបន្តទៅមុខទៀត។

ជូនពរឱ្យអ្នកទទួលបានភាពជោគជ័យនៅក្នុងការសិក្សា

====================================

អត្ថបទ​ដោយ: មឿន វឌ្ឍនា​

រក្សាសិទ្ធដោយក្រុមការងារ The Way of Life-Cambodia


Reference:

https://web.facebook.com/ThewayoflifeCenter/photos/a.1622216341385928/2870531863221030/

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login