ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រោយ ពេលចូលនិវត្ដន៍ ពូសឿន បានរស់នៅនែបនិត្យជិតកាយមិនជិនណាយនឹងមីងសន ជាភរិយា រៀងរាល់វេលាយប់ថ្ងៃ។ សម័យថ្ងៃមួយក្រោយពេលបរិភោគអាហារល្ងាចរួច អ្នកទាំងពីរ អង្គុយជជែកគ្នានៅរានហាលមុខផ្ទះ។ ខ្លឹមសារពាក្យពេចន៍រំលេចឡើងគ្រប់យ៉ាង ពោលគឺចប់រឿងមួយដល់រឿងមួយ ស្រាប់តែ ពូសឿននឹកឃើញមិត្ដម្នាក់របស់គាត់ស្លាប់មុនប្រពន្ធ ហើយស្ដ្រីនោះក៏មានប្ដីទៀត។
ពូសឿនសួរមីងសន : ម៉ាក់អូន អ្ហា! បើបងស្លាប់ទៅមុនអូន។ តើអូនរៀបចំខ្សែជីវិតចុងក្រោយរបស់អូន យ៉ាងណាដែរ?
មីងសន : ចាស៎ ប៉ាបង! អូននឹងរៀបចំទុកដាក់សពបងតាមប្រពៃណី ធ្វើបុណ្យជូនបងតាំងពី ៧ថ្ងៃ ៤៩ថ្ងៃ ១០០ថ្ងៃ និងបីឆ្នាំ។ល។ ឲ្យគ្រប់ៗថ្ងៃ និងត្រូវៗថ្ងៃ មិនកាត់បង្រួម មិនកាឡៃដូចយើងឃើញគេធ្វើសព្វថ្ងៃនេះទេ។ ក្រោយពេលផុតរយៈពេលកាន់ទុក្ខបងបីឆ្នាំរួចហើយ អូននឹងរើទៅនៅឯស្រុកកំណើតដោយរកនារីមេម៉ាយក្មេងៗប្ដី ស្លាប់ពីរ ឬបីនាក់មកនៅជាមួយ ហើយរកថែមស្រីក្រមុំបួនប្រាំនាក់ទៀត មកជួយបង្កបង្កើនផល ធ្វើស្រែចំការ ចិញ្ចឹមជីវិត ព្រោះមានតែពួកគេទេដែលអាចយល់ចិត្ដអូន ពោលគឺអូនប្រាស្រ័យទាក់ទងតែនឹងស្រីៗក្មេងៗទេ ដើម្បីកុំឲ្យចាស់។ ចុះបើអូនស្លាប់មុនបងវិញ តើបងធ្វើយ៉ាងណា?
ពូសឿន : បាទ ម៉ាក់អូន! បុរាណពោលថា ប្ដីប្រពន្ធចិត្តមួយថ្លើមមួយ គឺពិតជាមិនខុសមែន។ បងនឹងធ្វើដូច អូនអ៊ីចឹង ព្រោះអ្វីដែលអូនបាននិយាយ គឺដូចអ្វីដែលបងបានគិតដែរ៕