មូលហេតុ ដែលកូនស្រីមិនបានចូលរៀន និងមិនបានបន្តការសិក្សានៅថ្នាក់ខ្ពស់បាននោះ គឺដោយសារ ៖
ក. កត្តាទំនៀមទម្លាប់
- កូនស្រីត្រូវនៅជួយកិច្ចការមេផ្ទះ (ការងារផ្ទះបាយ)
- កូនស្រីត្រូវធានារ៉ាប់រងជីវភាពគ្រួសារ (លក់ដូរ) ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ
- រ៉ាប់រងកិច្ចការសព្វសារពើជំនួសមាតាបិតា ដូចជា ថែទាំប្អូនៗឬចាត់ចែងការងារផ្សេងៗ ។
ខ. សេដ្ឋកិច្ចគ្រួសារ ឬស្ថានភាពគ្រួសារ
- ជីវភាពខ្វះខាត មាតាបិតាត្រូវធ្វើជម្រើសដោយផ្តល់អាទិភាពឱ្យកូនប្រុស
- កូនស្រីនៅផ្ទះមានប្រយោជន៍ច្រើនជាងកូនប្រុស ។
គ. បញ្ហាទីតាំងសាលារៀន
- សាលារៀននៅឆ្ងាយ ផ្លូវលំបាក
- កង្វះមធ្យោបាយធ្វើដំណើរ
- អសន្តិសុខ អសុវត្ថិភាព (ការជួញដូរផ្លូវភេទ ការរំលោភ ឆក់ប្លន់) ។
ឃ. បញ្ហាវប្បធម៌
- ក្នុងសង្គមឥស្លាមមិនឱ្យកូនស្រីរៀនជាមួយគ្រូប្រុស
- សង្គមខ្មែរជំនាន់មុន គ្រូជាព្រះសង្ឃដូចនេះ កូនស្រីមិនអាចស្និទ្ធស្នាលជាមួយគ្រូបានទេ
- កង្វះគ្រូស្រី
- ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ។
ង. បុរេនិច្ឆ័យខុសឆ្គង
- ស្រីបង្វិយចង្រ្កានមិនជុំ
- ស្រីរៀនចេះយ៉ាងណា ក៏នៅតែជាប្រពន្ធគេ
- ស្រីរៀនខ្ពស់ពេក អ្នកក្រមិនហ៊ាន អ្នកមានមិនមក
- រៀនចេះខ្លាចចេះសរសេរសំបុត្រស្នេហា ។