Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាមានចរន្តខ្យល់ឬខ្យល់បក់ ? ចូរពន្យល់ ?

២. ហេតុអ្វីបានជានៅពេលថ្ងៃ សម្ពាធអាកាសនៅលើទ្វីបទាបជាងសម្ពាធអាកាសនៅលើសមុទ្រ ?

៣. ចូររៀបរាប់ពីលក្ខណៈខ្យល់មូសុង ។

៤. ចូរប្រៀបធៀបពីខ្យល់បកប្រចាំទិនិងខ្យល់មូសុង ។

ចម្លើយ

១. បានជាមានចរន្តខ្យល់ឬខ្យល់បក់គឺ កើតឡើងដោយសារការប្រែប្រួលនៃសម្ពាធខ្យល់ ។ សម្ពាធខ្យល់ប្រែប្រួលជាទូទៅគឹបណ្តាលមកពីកម្តៅមិនស្មើគ្នានៅលើផែនដី ។​ ឧទាហរណ៍ៈ ខ្យល់នៅតំបន់អេកក្វាទ័រក្តៅ ហើយស្រាលនិងស្ទុះឡើងលើ ដែលបង្កើតបានជាតំបន់សម្ពាធខ្សោយ ។ ឯខ្យល់នៅតំបន់ប៉ូលត្រជាក់ហើយធ្ងន់ធ្លាក់ចុះមកក្បែរផ្ទៃដីបង្កើតជាតំបន់សម្ពាធខ្លាំង ។ សម្ពាធខ្យល់ប្រែប្រួលនៅតំបន់អេក្វាទ័រនិងនៅតំបន់ប៉ូលជាមូលហេតុនាំឲ្យមានខ្យល់បក់ ។

២. បានជានៅពេលថ្ងៃ សម្ពាធអាកាសនៅលើទ្វីបទាបជាងសម្ពាធអាកាសនៅលើសមុទ្រ ព្រោះនៅពេលព្រះអាទិត្យកំដៅផ្ទៃផែនដីនៅពេលថ្ងៃ ផ្ទៃទ្វីបស្រូបយកកម្តៅព្រះអាទិត្យលឿនជាងផ្ទៃទឹក ធ្វើឲ្យខ្យល់នៅលើផ្ទៃទ្វីបក្តៅជាងខ្យល់នៅលើផ្ទៃសមុទ្រ ។

៣. រៀបរាប់ពីលក្ខណៈខ្យល់មូសុងៈ                                   

          ខ្យល់មូសុង​ ជាខ្យល់បក់មួយប្រភេទដែលផ្លាស់ប្តូរទិសដៅតាមរដូវ ​។ ប្រព័ន្ធខ្យល់បក់មូសុងស្ថិតនៅចន្លោះមហាសមុទ្រឥណ្ឌានិងទ្វីបអឺរ៉ាស៊ី គ្របដណ្តប់ពីអាស៊ីខាងត្បូង រហូតដល់អាស៊ីខាងកើត រួមទាំងអាស៊ីអាគ្នេយ៍ផងដែរ ។ ខ្យល់នេះបង្កើតឲ្យមានរដូវពីរ រដូវវស្សានិងរដូវប្រាំង នៅប្រទេសកម្ពុជា ។ ខ្យល់មូសុងស្រដៀងគ្នានិងលខ្យល់ជំនោរសមុទ្រ និងខ្យល់ជំនោរទ្វីបកើតឡើងជាប្រចាំថ្ងៃនៅក្នុងតំបន់តូចៗ ។

          រដូវរងានៅអឌ្ឃគោលខាងជើង ខ្យល់នៅលើទ្វីបត្រជាក់ជាងនៅលើមហាសមុទ្រ ។ សម្ពាធខ្លាំងកើតឡើងនៅតំបន់ស៊ីបេរី ដែលលបង្កើតបានជាចរន្តខ្យល់បក់ស្របទិសទ្រនិចនាឡិកា គឺបក់ចេញពិតំបន់សម្ពាធខ្លាំង ។ ឯខ្យល់ស្ងួតអីសានបកពីខ្ពង់រាបក្នុងទ្វីបមកកាន់ភូមិភាគអាស៊ីខាងកើតនិងអាស៊ីខាងត្បូង។ ដូច្នោះខ្យល់មូសុងប្រាំងឬខ្យល់មូសុងរដូវរងា គឺជាខ្យល់ស្ងួតបក់ចេញពីទ្វីបទៅមហាសមុទ្រហើមានរយៈពេលចាប់ពីខែវិឆ្ឆិកាឬខែធ្នូរហូតដល់ខែកុម្ភៈឬខែមីនា ។

          រដូវក្តៅនៅងឌ្ឍគោលខាងជើង ​ដំណើរខ្យល់បក់បានបក់ច្រាសទិសទ្រិចនាឡិកាត្រឡប់មកវិញនៅពេលដែលខ្យល់នៅលើទ្វីបក្តៅជាងខ្យល់នៅលើទឹក ។ ខ្យល់ក្តៅនៅលើផ្ទៃទឹកស្រាលស្ទុះឡើងលើ បង្កើតបានជាតំបន់សម្ពាធខ្សោយ ។ លក្ខខណ្ឌនេះធ្វើឲ្យខ្យល់សើមបក់ចេញពីមហាសមុទ្រមកកាន់ទ្វីប ។ ខ្យល់មូសុងរដូវក្តៅនៃតំបន់អាស៊ីអាគ្នេយ៍ឬខ្យល់មូសុងវស្សា គឺជាខ្យល់សើមបក់ចេញពីសមុទ្រមកកាន់ទ្វីប ហើយមានរយៈពេលពីខែឧសភាឬខែមិថុនា រហូតដល់ខែកញ្ញាឬខែតុលា ។ ប្រព័ន្ធខ្យល់មូសុងអាចកើតឡើងពីកត្តាជាច្រើនផ្សេងទៀត ។ ភ្លៀងធ្លាក់នៅមូសុងវស្សាមិនដូចគ្នាទេនៅរៀងរាល់ឆ្នាំដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់រដូវប្រមូលផលស្រូវ  ។

៤. ប្រៀធៀបពីខ្យល់ប្រចាំទីនិងខ្យល់មូសុង ៖

  • ខ្យល់ប្រចាំទី
  • បក់ក្នុងរយៈចម្ងាយខ្លី
  • កើតឡើងដោយសារកម្តៅមិនស្មើគ្នានៃផ្ទៃផែនដីក្នុងតំបន់មួយ ។
  • ខ្យល់មុសុង
  • ជាខ្យល់បក់មួយប្រភេទដែលផ្លាសប្តូរទិសដៅតាមរដូវ
  • ប្រព័ន្ធខ្យល់ប​ក់មូសុងស្ថិតនៅចន្លោះមហាសមុទ្រឥណ្ឌានិងទ្វីបអឺរ៉ាស៊ីគ្រប់ដណ្តប់ពីអាស៊ីខាងត្យូង រហូតដល់អាស៊ីខាងកើតរួមទាំងអាស៊ីអាគ្នេយ៍ផងដែរ
  • បង្កើតឲ្យមានរដូវពីរ រដូវវស្សានិងរដូវប្រាំង ..... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login