Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

​សំនួរ

១. តើអ្នកណាខ្លះមានសិទ្ធិចូលរួមថែរក្សាការពារបរិស្ថាន ?

២. ចូររៀបរាប់ពីកិច្ចសហប្រតិបត្តិការប្រទេសនានាចំពោះបរិស្ថាន ?

៣. ចូររៀបរាប់ពីកិច្ចព្រមព្រៀងអន្តរជាតិ ។

៤. ចូរនិយាយពីតួនាទីក្នុងការបង្កើតតំបន់ការពារធម្មជាតិ ។

៥. តើការបង្កើតច្បាស់បរិស្ថានមានគោលបំណងអ្វីខ្លះ ?

៦. តើប្រទេសកម្ពុជាយើងបានចុះអនុសញ្ញាអ្វីខ្លះ ?

ចម្លើយ

១. អ្នកដែលមានសិទ្ធិចូលរួមថែរក្សាការពារបរិស្ថាន​គឺ មនុស្សគ្រប់រូប ។

២. កិច្ចសហប្រតិបត្តិការប្រទេសនានាចំពោះបរិស្ថាន គឺ៖

          នៅឆ្នាំ ១៩៩២ មានកិច្ចប្រជុំកំពូលមួយបានរៀបចំឡើងនៅទីក្រុងរីយ៉ូសានេរ៉ូ ប្រទេសប្រស៊ីល ។ កិច្ចប្រជុំនោះប្រព្រឹត្តទៅអស់រយៈពេល ១២ថ្ងៃក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិស្តីពីបរិស្ថាន និងការអភិវឌ្ឍ ។

          សមាសភាពអ្នកចូលរួមមានមន្រ្តីរដ្ឋាភិបាលដែលតំណាងឲ្យប្រទេសចំនួន ១១៨ បានធ្វើការរួមគ្នាដើម្បីឲ្យមានកិច្ចព្រមព្រៀងជាអន្តរជាតិមួយស្តីពីបរិស្ថាន ។

៣. កិច្ចព្រមព្រៀងអន្តរជាតិបានបញ្ចប់ដោយជោគជ័យនិងទទួលបានកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បិលើកកម្ពស់គុណភាពបរិស្ថានដែលកំពុងជួបបញ្ហានៅក្នុងពិភពលោកទាំងមូលឲ្យមាននិរន្តរភាព ។ កិច្ចព្រមព្រៀងនោះបានរៀបចំជានីតិវិធីត្រូវប្រតិបត្តិមួយចំនួន ដូចជា​របៀបវារៈសម្រាប់សតវត្សទី២១ សន្ធិសញ្ញាចម្រុះ ធម្មនុញ្ញាអំពីផែនដី អនុសញ្ញាផែនដីឡើងកម្តៅ សេចក្តីថ្លែង ការស្តីពីគោលការណ៍ការពារព្រៃឈើក្នុងពិភពលោកនិងមានកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗទៀត ។

៤. តួនាទីក្នុងការបង្កើតតំបន់ការពារធម្មជាតិមាន ៖

          ព្រះរាជាក្រឹត្យពីការបង្កើតតំបន់ការពារធម្មជាតិដែលត្រូវទទួលខុសត្រូវលើតំបន់ការពារធម្មជាតិ កំណត់តំបន់ការពារធម្មជាតិ វិសោធន៍កម្ម អាទិភាព អ្នកទទូលបន្ទុកអនុវត្តដោយព្រះរាជក្រឹត្យនិងការអនុវត្តនៅនឹងកន្លែង ។

៥.  កាបង្កើតច្បាប់បរិស្ថានមានគោលបំណងគឺផែនការបរិស្ថានជាតិនឹងផែនការបរិស្ថានតំបន់ ការវាយតម្លៃហេតិប៉ះពាល់បរិស្ថានការគ្រប់គ្រងធម្មជាតិ កិច្ចការពារបរិស្ថាន កាត្រួតពិនិត្យ កំណត់ហេតុ និងអធិការកិច្ច ការចូលរួមរបស់សាធារណជន និងការស្រង់ពតិមានមូលនិធិទាយជ្ជទានបរិស្ថាន ទោសបញ្ញតិនិងអនុសាន្តបញ្ញតិនៃច្បាប់នេះ។

៦. អនិសញ្ញាអន្តរជាតិ១៩៩៨ ព្រះរាជតិណាចក្រកម្ពុជាបានចូលចាសមាជិកនៃអនុសញ្ញាអន្តរជាតិស្តីពីវិស័យបរិស្ថានមានដូចជាៈ

  • អនុសញ្ញាស្តីពីតំបន់ដីសើមអន្តរជាតិនៅថ្ងៃទី២២ខែតុលាឆ្នាំ១៩៩៦
  • អនិសញ្ញាស្តីពីជីវះចំរុះនៅថ្ងៃទី៩ខែកុម្ភះឆ្នាំ១៩៩៥
  • អនិសញ្ញាស្ពីពីការប្រែប្រួលអកាសធាតុនៅថ្ងៃទី១៨ខែធ្នូឆ្នាំ១៩៩៥
  • អនុសញ្ញាស្តីពីការបំពុលសមុទ្រថោយនាវានៅខែវិច្ចិការឆ្នាំ១៩៩៤
  • អនុសញ្ញាស្ថីពីច្បាប់សមុទ្ររបស់អង្ការសហប្រជាជាតិនៅឆ្នាំ១៩៩៦
  • អនុសញ្ញារីយ៉ែននិងពិធីសាម៉ុងរ៉េអាល់ស្តីពីធាតុបំពុលស្រទាប់អូសូនថ្ងៃទី២៧ខែមិថុនាឆ្នាំ២០០១
  • អនុសញាស្តីពីការធ្វើពានិជ្ជកម្មអន្តរជាតិសត្វព្រៃនិងរុក្ខជាតិថ្ងៃទី០២ខែតុលាឆ្នាំ១៩៩៧
  • អនុសញ្ញាស្តុកខូមស្តីពីសារធាតុពុលសរីរាង្គមិនបំបែកធាតុនៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០០១
  • អនុសញ្ញាស្តីពីការប្រឆាំងនឹងរហោរស្ថានកម្មនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០០៣
  • អនុសញ្ញាបិតិភណ្ឌ័ធម្មជាតិពិភពលោក (ដែនជុំរកសត្វព្រៃ ភ្នំសំកុល ឪរាល់ គូលែន ព្រហ្មទេព ឋបនីយជីវមណ្ឌបឹងទន្លេសាប)នៅថ្ងៃទី១០ខែមេសាឆ្នាំ២០០១។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login