សំណួរ
១. តើនគរូបនីយកម្មនាំមកនូវផលប្រយោជន៍និងផលវិបាកអ្វីខ្លះ ?
២. ហេតុអ្វីបានជាផលិតភាពការងារកសិកម្ម ខ្ពស់ ជាកត្តាជំរុញពលករជនបទឪ្យចំណោលស្រុកស្រែមកកាន់ទីក្រុងទៅវិញ ?
៣. តើចំណោលស្រុកស្រែមកកាន់ទីក្រុងនោកម្ពុជាយើងបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?
៤. តើនគរូបនីយកម្មនៅកម្ពុជាយើងសព្វថ្ងៃ ជួបប្រទះនឹងបញ្ហាអ្វីខ្លះ ?
ចម្លើយ
១. តើនគរូបនីយកម្មនាំមកនូវផលប្រយោជន៍និងផលវិបាក ៖
ផលប្រយោជន៍
- ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដូចជាផលិតភាពការងារកសិម្មខ្ពស់ជាកត្តាជំរុញពលរដ្ឋជនបទឪ្យមកកាន់ទីក្រុងដើម្បីស្វែងរកការងារធ្វើ
- បង្កើតបានកម្លាំងយ៉ាងច្រើននាំឪ្យផលិតកម្មនិងសេវាកម្មក្នុងទីក្រុងរីកធំឡើង
- ជាកម្លាំងរួចចំណែកធ្វើឪ្យសេដ្ឋកិច្ចទីក្រុងរីកចម្រើន
- ជាប្រភពការងារ និងប្រាក់ចំណូល...។
ផលវិបាក
- ទោះបីជាប្រាក់ចំណូលអ្នកក្រុងមានកម្រិតខ្ពស់ក៏ដោយអ្នកទីក្រុងក្រីមានជីវភាពលំបាកជាងអ្នកជនបទក្រីក្រដែរ
- ប្រជាជនទាំងនោះរស់នៅលកន្លែងសំណង់អាណាធិបតេយ្យខ្វះសព្វគ្រប់ដូចជា អនាម័យ បណ្ដោញទឹកស្អាត អគ្គិសនី ច្បាប់ ទម្លាប់ និងផាសុកភាព ... ។
- បង្ហាញខ្វះអាហារ និងជំងឺជាបញ្ហាដ៏ធ្ងន់ធ្ងរនៅតំបន់ក្បែរទីក្រុង ។
២. បានជាផលិតភាពការងារកសិកម្ម ខ្ពស់ ជាកត្តាជំរុញពលករជនបទឪ្យចំណោលស្រុកស្រែមកកាន់ទីក្រុងទៅវិញព្រោះ ៖
- ដើម្បីស្បែងរកការងារធ្វើ
- បង្កើតបានជាកម្លាំងពលកម្មយ៉ាងច្រើន
- ពង្រីងនិងពង្រីកគ្រឹះសេដ្ឋកិច្ចដែលជាប្រភពការងារប្រាក់ចំណូលនិងកំណើនប្រជាជនក្រុង ។
៣. ចំណោលស្រុកស្រែមកកាន់ទីក្រុងនោកម្ពុជាយើងបណ្ដាលមកពី ៖
- ទីក្រុងជាកន្លែងប្រមូលផ្ដុំសេដ្ឋកិច្ច ឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម
- ស្វែងរកការងារធ្វើ
- បន្ដការសិក្សា
- ផ្លាស់ប្ដូរលំនៅ
- ភាពលក្រីក្រ
- ការជួញដូរ
- គ្រោះទុរិ្ភក្ស...។
៤. នគរូបនីយកម្មនៅកម្ពុជាយើងសព្វថ្ងៃ ជួបប្រទះនឹងបញ្ហាហដូចជា ៖
- ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុង
- ខ្វះនូវបណ្ដាញទឹកស្អាត អគ្គិសនី
- បញ្ហាសំរាមនៅតាមទីក្រុង
- បរិស្ថានទីក្រុងអាប់អួរ
- សំណង់អនាធិបតេយ្យ
- អសន្ដិភាព ចោរក្រុម
- បញ្ហាកង្វះអនាម័យ ...។