Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនូរ

១. តើសង្គ្រាមលោកលើកទី១ បានធ្វើឱ្យសង្គមមនុស្សជួបនឹងវិនាសកម្មយ៉ាងណាខ្លះ ?

២. ហេតុអ្វីបានជាជប៉ុនដណ្តើមទីផ្សារអឺរ៉ុបនៅអាស៊ី និងប៉ាស៊ីភិចបាន ?

៣. តើក្រោយសង្រ្គាមលោកលើកទី១ បានផ្លាស់ប្តូរផែនទីនយោបាយពិភពលោកយ៉ាងណាខ្លះ ?

៤. តើវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ​បានញាំញីយ៉ាងណាខ្លះ ដល់ប្រជាជនរងគ្រោះ ?

៥. តើបដិវត្តន៍ខែកុម្ភៈនិងខែតុលាមានលក្ខណៈខុសគ្នាយ៉ាងណា ?

ចម្លើយ

១. សង្គ្រាមលោកលើកទី១ បានធ្វើឱ្យសង្គមមនុស្សជួបនឹងវិនាសកម្មដូចជា ៖

  • មនុស្សជាច្រើនលាននាក់ត្រូវធ្លាក់ខ្លួនចុះក្នុងស្ថានភាពក្រីក្រលំបាកតោកយ៉ាករងទុក្ខវេទនា
  • គ្មានការងារធ្វើ (កម្មករជាង ៣០ លាននាក់ត្រូវបាត់បង់ការងាររបស់ខ្លួនក្នុងរោងចក្រ)
  • អ្នកដែលធ្លាក់ខ្លួនទាំងនោះច្រើនតែអ្នកមានបៀវត្សតិចតួចស្តួចស្តើង
  • ទំនិញឡើងថ្លៃយ៉ាងឆាប់រហ័ស ។

២. បានជាជប៉ុនដណ្តើមទីផ្សារអឺរ៉ុបនៅអាស៊ី និងប៉ាស៊ីភិចបានព្រោះ ៖

  • ជប៉ុនបានខិតខំបង្កើនផលិតផលឩស្សាហកម្មគ្រប់មុខ ដើម្បីប្រកួតប្រជែងជាមួយទ្វីបអឺរ៉ុប
  • ការរីកចម្រើនខាងនាវាចរណ៍ ជំរុញឱ្យជប៉ុនពង្រីកទីផ្សារលើតំបន់ប៉ាស៊ីភិចខាងកើត អាស៊ីអាគ្នេយ៍និងប្រទេសចិន
  • នៅចន្លោះឆ្នាំ ១៩១៣ និង១៩១៨ ជប៉ុនបាននាំចេញផលិតផលឩស្សាហកម្មគិតជាប្រាក់មានចំនួនពី ៧០០ លានយ៉េនទៅដល់ ជាង២ពាន់លានយោន ។

៣. ក្រោយសង្រ្គាមលោកលើកទី១ បានផ្លាស់ប្តូរផែនទីនយោបាយពិភពលោកគឹ

  • បានធ្វើឱ្យសាបសូន្យរបបរាជានិយមជាច្រើននៅទ្វីបអឺរ៉ុ
  • របបសាធារណរដ្ឋត្រូវបានស្ថាបនាឡើងក្នុងប្រទេសជាច្រើននៅទ្វីបអឺរ៉ុប
  • ការស្ថាបនារបស់ផ្តាច់ការបានធ្វើឱ្យមនុស្សភៀសខ្លួនចេញពីរដ្ឋរបស់ខ្លួនជាច្រើ ដោយខ្លាចការគំរាមកំហែងពីអ្នកកាន់អំណាច ដូចជានៅប្រទេសអាឡឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ។

៤. វិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ​បានញាំញីយ៉ាងណាខ្លះ ដល់ប្រជាជនរងគ្រោះដូចខាងក្រោម ៖

  • ផលិតផលលើសតម្រូវការធ្វើឱ្យថ្លៃផលិតផលហាងទំនិញធំៗបិទទ្វារ
  • សកម្មភាពពាណិជ្ជកម្មអន្តរជាតិត្រូវបានរាំងស្ទះ
  • សហរដ្ឋអាមេរិកនិងអឺរ៉ុបមានមនុស្សគ្មានការធ្វើចំនួនជាង ៣០ លាននាក់ ។

៥. បដិវត្តន៍ខែកុម្ភៈនិងខែតុលាមានលក្ខណៈខុសគ្នាត្រង់ ៖

  • បដិវត្តន៍ខែកុម្ភៈ ឆ្នាំ ១៩១៧ គឺជាបដិវត្តន៍គហបតីប្រជាធិបតេយ្យផ្តួលរំលំរបបរាជានិយមបង្កើតរបបសភា​ប្រជាធិបតេយ្យនិយមសេរីពហុបក្ស ។
  • បដិវត្តន៍ខែតុលា ឆ្នាំ ១៩១៧ គឺបដិវត្តន៍ដណ្តើមអំណាចពីពួកប្រជាធិបតេយ្យ ដោយបក្សបុលសេវិច ដឹកនាំដោយលេនី ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login