Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរ​រៀបរាប់ពីភាពខុសគ្នារវាងខ្យល់បក់ប្រចាំតំប​ន់និងខ្យល់បក់ប្រចាំទី ។

២. ចូរពន្យល់ពីបាតុភូតខ្យល់ជំនោរទ្វីបនិងខ្យល់ជំនោរសមុទ្រ ។

៣. នៅប្រទេសកម្ពុជាមានរដូវធំៗប៉ុន្មាន ? អ្វីខ្លះ ? ចូរពណ៌នាពីលក្ខណៈនៃរដូវនៅប្រទេសកម្ពុជា ។

៤. ចូររាប់ឈ្មោះខេត្តដែលនៅជុំវិញបឹងទន្លេសាប ។

៥. គេចែកតំបន់អាកាសធាតុធំៗនៅលើពិភពលោកជាប៉ុន្មានតំបន់ ? ចូរបង្ហាញពីលក្ខណៈទូទៅនៃតំបន់អាកាសធាតុនីមួយៗ ។

ចម្លើយ                                                     

១. ភាពខុសគ្នារវាងខ្យល់បក់ប្រចាំតំបន់និងខ្យល់បកប្រចាំទីគឺ ៖

  • ខ្យល់បកប្រចាំតំបន់ៈ ជាខ្យល់បក់ក្នុងចម្ងាយឆ្ងាយនិងមានទិសដៅជាក់លាក់ កើតឡើងដោយសារកម្តៅមិនស្មើគ្នានៃផ្ទៃផែនដី ។
  • ខ្យល់បក់ប្រចាំទីៈ ជាខ្យល់បក់ក្នុងរយៈពេលខ្លី វាកើតឡើងដោយសារកម្តៅមិនស្មើគ្នានៃផ្ទៃផែនដីក្នុងតំបន់តូចមួយ ។

២. បាតុភូតខ្យល់ជំនោរទ្វីបនិងខ្យល់ជំនោរសមុទ្រ ៖      

  • បាតុភូតខ្យល់ជំនោរទ្វីបៈ ជាដំណើរខ្យល់បកនៅពេលយប់ផ្ទុយពីដំណើរខ្យលបក់នៅពេលយប់ ។ ខ្យល់លើផ្ទៃទ្វីបឆាប់ត្រជាក់ជាខ្យល់នៅលើផ្ទៃទឹក ។ ខ្យល់នៅលើទឹក ក្តៅ រីកមាឌ ស្រាល និងុំស្ទុះឡើង លើខ្យល់ត្រជាក់ដែលប​ក់ពីផ្ទៃទ្វីបផ្លាសទីមកជំនួសវិញ ។ ដំណើរខ្យល់ដែលបក់ចចេញពីផ្ទៃទ្វីបឆ្ពោះទៅកាន់ផ្ទៃទឹកហៅថា ខ្យល់ជំនោរទ្វីប ។
  • បា​តុភូតខ្យល់ជំនោរសមុទ្រៈ គឺនៅពេលព្រះអាទិត្យកំដៅផ្ទៃផែនដីនៅពេលថ្ងៃ ផ្ទៃទ្វីបស្រូបយកកំដៅព្រះអាទិត្យលឿនជាងផ្ទៃទឹក ធ្វើឲ្យខ្យល់នៅលើផ្ទៃទ្វីបក្តៅជាងខ្យល់នៅលើផ្ទៃទឹក ។ ខ្យល់ក្តៅរីកមាឌស្រាល និងស្ទុះឡើងលើបង្កើតបានជាតំបន់សម្ពាធខ្សោយ ។ ខ្យល់ត្រជាក់បក់ចេញពីលើផ្ទៃទឹកទៅកាន់ទ្វីប និងផ្លាសទីពីរក្រោមខ្យល់ក្តៅបង្កើតបានជាខ្យល់ជំនោរសមុទ្រ ។ ខ្យល់ជំនោរសមុទ្រឬខ្យល់ជំនោរបឹង ( បឹងមានទំហំដូច​បឹងទន្លេសាប​ ) ជាខ្យល់បក់ប្រចាំទី ដែលបក់ចេញពីមហាសមុទ្រឬបឹង ។

៣.នៅប្រទេសកម្ពុជាមានរដូវធំៗពីរ គឺរដូវប្រាំង និងរដូវវស្សា ។

ក. រដូវប្រាំង                    

          រដូវប្រាំង មានរយៈពេល៦ខែ ចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា ។ នៅរដូវនេះខ្យល់បក់កាត់ប្រទេសកម្ពុជាពីទិសអីសានទៅនិរតី  គឺពីមណ្ឌលសម្ពាធខ្លាំងស៊ីបេរី ឆ្ពោះទៅមណ្ឌលសម្ពាធខ្សោយនៅមហាសមុទ្រឥណ្ឌា ។ របបខ្យល់នេះ ខ្សត់ទឹកភ្លៀងដែលគេឲ្យឈ្មោះថា រដូវស្ងួត ប៉ុន្តែគេឃើញមានភ្លៀងកក់ខែខ្លះៗដែរនៅខែមករានិងខែធ្នូ ដែលជាការលំបាកដល់កសិករក្នុងពេលប្រមូលផល ។ គេបែងចែករដូវពីរទៀត គឺរដូវរងា ( រដូវរំហើយ ) និងរដូវក្តៅ ។

· រដូវរងា ចាប់ពីខែវិច្ឆិកាដល់ខែ មករារយៈពេល៣ខែ ។ នៅរដូវនេះ គេសង្កេតឃើញសីតុណ្ហភាពត្រជាក់ធ្លាក់ចុះរហូតដល់ ១         ៤ អង្សាសេ នៅខែមករា ។

· រដូវក្តៅ នៅចុងរដូវប្រាំង ចាប់ពីខែកុម្ភៈដល់ខែមេសា មានរយៈពេល៣ខែដែរ ។ គេសង្កេតឃើញសីតុណ្ហភាពក្តងៅនៅខែមេសាឡើងរហូតឲ្យមានអគ្គីភ័យកើតឡើកងនិងបញ្ហាផ្សេងៗជាច្រើនទៀត ។

ខ. រដូវវស្សា

          រដូវវស្សា មានរយៈពេល៦ខែ ចាប់ពីខែឧសភា រហូតដល់ខែតុលា ។ ខ្យល់មូសុង បក់ឆ្លងកាត់ប្រទេសកម្ពុជាទិសនិរតីទៅទិសអីសាន គឺពីមណ្ឌលសម្ពាធខ្លាំងមហាសមុទ្រឥណ្ឌា ឆ្ពោះទៅមណ្ឌលសម្ពាធខ្សោយតំបន់ស៊ីបេរី ។ នៅរដូវនេះ ប្រទេសយើងទទួលទឹកភ្លៀងលើសពី  ១ម៉ែត្រ ក្នុងមួយឆ្នាំៗនៅស្ទើរគ្រប់ទីកន្លែង ។ ខែដែលមានទឺកភ្លៀងខ្ពស់ជាងគេ គឺខែតុលា កម្ពស់ទឹកភ្លៀងរហូតដល់​ 252mm និងខែដែលខ្សត់ទឹកភ្លៀង គឺខែកក្កដា កម្ពស់ទឹកភ្លៀងត្រឹមតែ 164mm ។ ក្នុរដូវវស្សានេះមានកូនរដូវប្រាំងមួយដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីចុងខែកក្កដារហូតដល់ដើមខែសីហា ។ នៅក្នុងកូនរដូវ់នេះ គេតែងជួបប្រទះគ្រោះរាំងស្ងួត ។

៤. ខេត្តដេលនៅជុំវិញបឹងទន្លេសាបមាន ៖ ខេ្កតកំពង់ធំ សៀមរាប បាត់ដំបង់ ពោធិ៍សាត់  និងខេត្តកំពុងឆ្នាំង ។

៥. គេចែកតំបន់អាកាសធាតុធំៗនៅលើពិភពលោកជា ៣តំបន់គឺ អាកាសធាតុតំបន់ត្រូពិច តំបន់ត្រជាក់បង្គួរ និងអាកាសធាតុតំបន់ប៉ូល ។

  • លក្ខណៈទូទៅនៃតំបន់អាកាសធាតុនីមួយៗ
  • អាកាសធាតុតំបន់ត្រូពិចៈ អាកាសធាតុត្រូពិច លាតសន្ធឹងពីអេក្វាទ័រ រហួតដល់រយៈទទឹងទី ៣០ នៃអឌ្ឃគោលទាំងណពីរ  ។ តំបន់នេះមានសំណើមខ្លាំង បរិមាណទឹកភ្លៀងស្ទើរពេញមួយឆ្នាំ កម្ពស់ទឹកភ្លៀងមធ្យមប្រចាំឆ្នាំលើសពី 2000mm និងមានសីតុណ្ហភាពមធ្យមប្រចាំឆ្នាំ ២៦ អង្សាសេ ។ តំបន់អាកាសធាតុត្រូពុច មានតំបន់អាកាសធាតុព្រៃរងទឹកភ្លៀង អាកាសធាតុមុសុង និងអាកាសធាតុវាលស្មោង ( សាវ៉ាន់ ឬ សាវ៉ាន់ណា ) ។​
  • អាកាសធាតុតំបន់ត្រជាក់បង្គួរៈ អាកាសធាតុត្រជាក់បង្គួរ លាតសន្ធឹងពីរយៈទទឹង ៣០ ដល់ទី ៦០ នៃអឌ្ឍគោលទាំងពីរ ។ តំបន់នេះមានព្រិលធ្លាក់នៅរដូវរងា ( ឆ្ងាយពីអេក្វាទ័រ ) និងមានភ្លៀងធ្លាក់គ្រប់រដូវ ( ជិតអេក្វាទ័រ ) ។ សីតុណ្ហភាពមធ្យមមានប្រហែល ៦អង្សាសេ នៅរដូវត្រជាក់បំផុត និងប្រហែល២៨ អង្សាសេ នៅដូវក្តៅបំផុត ។ តំបន់អាកាសធាតុត្រជាក់បង្គួរ សន្ធឹងពីតំបន់ព្រៃឈើត្រជាក់មានភ្លៀងធ្លាក់ដូចជា រដ្ឋវ៉ាស៊ីន។តោននៃសហរដ្ឋអាមេរិច ទៅដល់តំបន់ព្រៃឈើក្តៅមានភ្លៀងធ្លាក់ដូចនៅភាគអាគ្នេយ៍ប្រទេសចិន ។​
  • អាកាសធាតុតំបន់ប៉ូលៈ អាកាសធាតុតំបន់ប៉ូលលាតសន្ធឹងចាប់ពីរយៈទទឹងទី ៦០ ឡើងទៅអឌ្ឍគោលទាំងពីរ ។ តំបន់នេះមានសីតុណ្ហភាពត្រជាក់ជាងគេបំផុតនៅលើផែនដី ។ សិតុណ្ហភាពមធ្យមប្រចាំឆ្នាំគឺក្រោម ០ អង្សាសេ ជានិច្ច ទោះបីជានៅខែក្តៅបំមផុតក៏ដោយក៏សីតុណ្ហភាពមិនលើសពី ១០អង្សាសេ ដែរ ។ តំបន់នេះ មានភ្លៀងធ្លាក់តិចតួចពេល ៦ខែ ខ្យល់បក់ខ្លាំងនិងមានរាត្រីប៉ូល៦ខែ ។ កាតឹបទឹកកកទាំងនេះគ្របដណ្តប់ជាអចិន្រ្តៃយ៍ពេញមួយឆ្នាំ ម៉្យាងទៀតកន្លែងមានព្រិលរលាយនៅរដូវក្តៅ ត្រូវបានគេប្រទះឃើញដូចជា នៅឆ្នេរខាងជើងនៃប្រទេសកាណាដា អាឡាស្កានិងជ្រោយខាងត្បូងនៃទ្វីបអាមេរិចខាងត្បូងជាដើម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login