Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១,. តើបរិយាកាសជាអ្វី ?

២. តើសមាសធាតុសំខាន់ៗនៃបរិយាកាសភពផែនដីមាន អ្វីខ្លះ ? ហើយមានប៉ុន្មានភាគរយនៃសមាសធាតុសរុប ?

៣. តើបរិយាកាសភពផែនដីមានប៉ុន្មានស្រទាប់ ? អ្វីខ្លះ ?

៤. ហេតុដូចម្តេចបានជាមណ្ឌលកម្តៅអាចមានសីតុណ្ហភាពខ្ពស់ ប៉ុន្តែមិនមានអារម្មណ៍ថាក្តៅ ?

៥ . ចូរកំណត់លក្ខណៈមួយនៃស្រទាប់បរិយាកាសនីមួយៗនិងពន្យល់អំពី របៀបដែលដែលលក្ខណៈរបស់ស្រទាប់បរិយាកាស នីមួយៗជះឥទ្ធិពលមកដល់ជីវីតនៅលើផែនដី ។

ចម្លើយ

១. បរិយាកាស ជាបណ្តុំរល្បាយឧស្ម័នព័ទ្ធជុំវិញភពផែនដី​ ។

២. សមាសធាតុសំខាន់ៗនៃបរិយាកាសផែនដីមាន ៖

  • អាសូតមាន ៧៨%នៃមាឌបរិយាកាសសរុប
  • អុកស៊ីសែន មាន២១%នៃមាឌបរិយាកាសសរុប​
  • ឧស្ម័នផ្សេងៗ មានដូចជា ឧស្ម័នកាបូនិច អាកុងណេអុង អេល្យូម មេតាន គ្រីបតុង និងអ៊ីដ្រូសែន មានប្រហែល ១%នៃមាឌបរិយាកាសសរុប ។
  • ចំហាយទឹក មានតិចតួចក្នុងបរិយាកាសផែនដី ។

៣.បរិយាកាសផែនដីមាន៤ស្រទាប់ឬបយនមណ្ឌលគឺៈ

  • មណ្ឌលអាកាសរចល់
  • មណ្ឌល់អាកាសស្ងប់
  • មណ្ឌល់កណ្តាល
  • មណ្ឌល់កំដៅ

៤.បានជាមណ្ឌលកម្តៅមានស៊ីតុណ្ហភាពខ្ពស់ប៉យន្តែរមិនមានអារម្មណ៌ថាក្តៅ    ពីព្រោះមណ្ឌលកម្តៅមានភាពល្អិតតិចតួចដែលធ្វើចលនាលឿន ហើយស៊ីតុណ្ហភាពកើតឡើងជាមយយនឹងល្បឿនរបស់ភាពល្អិតតែរដោយភាគល្អិតតិច វាមិនងាយប៉ះគ្នាចាហេតុ បណ្តាលឲ្យមណ្ឌលកម្តៅមានបន្ទេថាមពលតិចទើបមណ្ឌលនេះមិនមានកម្តៅក្តៅ។

៥.លក្ខណះរួមមាននៃស្រទាប់បរិយាកាសនីមយយៗ និងការជះឥទ្ធិពលមកលើផែនដីមានៈ

  • មណ្ឌលអាកាសរចល ជាមណ្ឌលស្ថិតនៅជាប់ផែនដីដែលមានផ្ទុកនួវចំហាយទឹក ពពក និងឧស្ម័នផ្សេងៗ ដែលទ្ររទ្រង់ជីវិតនៅលើផែនដី។
  • មណ្ឌលអាកាសស្ងប់ ជាមណ្ឌលស្ថិតនៅលើបន្ទាត់ពី មណ្ឌលអាកាសរចល់ វាជាកន្លែងដែលផ្ទុកស្រទាប់អូសូន ដេលជាស្រតាប់ឧស្ម័ន ម្យាងដែលស្រូបយកថាមពលព្រះអាទិត្យក្រោមទម្រង់ជាកម្មរស្មីស្វាយអ៊ុលត្រា ដែលធ្វើឲ្យបរិយាកាសឡើងក្តៅ ហើយវាការពារជីវិតទាំងឡាយនៅលើផែនដីពីកម្មរស្មីស្វាយអ៊ុលត្រា។
  • មណ្ឌលកណ្តាល វានៅពីលើមណ្ឌលអាកាសស្ងប់និងជាស្រទាប់ដែលត្រជាក់ជាងគេបំផុតនៃបរិយាកាស ហើយវាជាស្រទាប់ដែលការពារផ្ទៃផែនដីពីការប៉ះទង្គិចពីអាចម៍ផ្កាយជាច្រើន។
  • មណ្ឌលកម្តៅ ជាមណ្ឌលដែលស្ថិតនៅលើគេបង្អស់នៃស្រទាប់បរិយាកាសវាបានការពារផែនដីដោយសារវារបានស្រូបយកកម្តៅព្រះអាទិត្យមួយភាគធំដែលធ្វើឲ្យផែនដីមានកម្តៅមួយសមស្រប។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login