Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើគហបតីនៅសង្គមបដិវត្តន៍ឧស្សាហកម្មជានរណា ? ចូរបង្ហាញសមាសនៃគហបគីនោះ ។

២. ចូរប្រៀបធៀបស្ថានភាពរស់នៅរវាងអ្នកស្រែចំការនិងពួកគហបតីនៅអឺរ៉ុបក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ។

៣. តើជីវិតពួកកម្មករនៅសម័យបដិវត្តន៍ឧស្សាហកម្មមានបម្រែបម្រួលឬ ទេ ?

៤. ចូរបង្ហាញពីបញ្ហាសិទ្ធិមនុស្សរបស់ស្រ្ដី កុមារ និងគ្រួសាររបស់ពួកកម្មករក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ។

៥. ពីឆ្នាំ ១៨៥១ ដល់ឆ្នាំ ១៩១១ តើប្រជាជនបទនៅអឺរ៉ុបមានលក្ខណៈដូចម្ដេច ? តើប្រជាជនបទនៃប្រទេសណាដែលមានចំនួនច្រើនជាងគេ ? (ពិនិត្យតារាង % នៃប្រជាជននៅអឺរ៉ុប) ។

៦. ចូរប្រៀបធៀបជីវភាពរបស់កម្មករក្នុងស.វ​១៩ និងជីវភាពរបស់កម្មករសព្វថ្ងៃ ។

ចម្លើយ​

១. គហបតីនៅសង្គមបដិវត្តន៍ឧស្សាហកម្មគឺជាមនុស្សម្នាក់ដែលមិនមែនជាអភិជន មិនមែនជាកម្មករ និងមិនមែនជាប្រជាកសិករ ។ សមាសភាពនៃគហបតីទាំងនោះរួមមាន មន្រ្ដីជាន់ខ្ពស់​(អភិបាលខេត្ត នាយខុទ្ទកាល័យនៃក្រសួងទាំងឡាយ ) វិស្វករ គូស្តាវ អេហ្វេ អ្នកច្នៃប្រឌិតដូចជា ស៊ុយអេដ័រ ណូបែល ធនាគារិច ហងរី ស៊ែរមុំាង ស្ថាបនិក​ ឥណទាន លីយ៉ុង អ្នកធ្វើដែក អឺសែន ស្នៃដ័រ និងអាល់ ហ្វ្រែតក្រុប​ និងអតីតអ្នកលក់ដូចឈ្មោះ អារីស្ទីត ប៊ូស៊ីកូត ។

២. ស្ថានភាពរស់នៅរវាងអ្នកស្រែចំការនិងពួកគហបតីនៅអឺរ៉ុបក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ដូចជា ៖

ពួកគហបតី

  • ពួកគេជាម្ចាស់ ភាគហ៊ុនសកម្មឬ អ្នកមានកាតព្វកិច្ចក្លាយទៅជាបេក្ខជនឬ ធនលាភីមានបេក្ខភាពនៅក្នុងជួរសមាជិនសភាជាប់ឆ្នោតដោយសារពួកសមាជិកភាគហ៊ុនបោះឆ្នោតឪ្យ ។
  • ធនលាភីទាំងនេះបំរុងទុកពេលទំនេរសម្រាប់ការងារនយោបាយជាម្ចាស់សារព័ត៌មានឬលោកទឹកចិត្តពួកសិល្បករដោយជួយទិញស្នាដៃរបស់ពួកគេ នេះ ។
  • ពួកគេទិញដីដើម្បីបង្កើតនូវកិត្យានុភាពរបស់ខ្លួន
  • ពួកគេរស់នៅប្រកបដោយផាសុកភាពក្នុងសណ្ឋាគារប្រណីតៗផ្ទាល់ខ្លួនដែលកសាងនៅក្នុងសង្គាត់ថ្មីៗនៃទីក្រុងធំៗ
  • ក្នុងការរៀបអាពាហ៍ពិពាហ៍គ្រួសាររបស់ពួកគេចង់សម័ន្ធមេត្រីទៅនឹងត្រកូលអភិជន ដែលធនលាភីបញ្ជូលរបៀបចាត់ចែកបដិសណ្ឋារកិច្ចការប្រណាំងសេះ ផ្នែកសិល្បៈមានល្ខោនជាដើម ។

ពួកអ្នកស្រែចំការ

  • នៅដើមសតវត្សទី ១៩ ភាគច្រើននៃអ្នកស្រែចំការនៅអឺរ៉ុប ដាំដុះជាពិសេសគ្រាប់ធុញ្ញជាតិនៅឡើយ
  • គេទទួលបសនទិន្នផលទាបព្រោះគេប្រើជីតិច
  • ប្រជាកសិករទាំងឡាយប្រកបរបរកសិកម្មសម្រាប់ផ្គត់ផ្គងគ្រួសារ
  • កន្លែងស្នាក់នៅរបស់ពួកគេគ្មានផាសុកភាពនិងជាកន្លែងចាញ់ទឹកចាញ់ដី
  • គេផ្គត់ផ្គងអាហារជារឿយៗដោយនំបុ័ងនិងគ្រាប់អ៊ក​ គ្រាប់សែក ឬ ពោត ។ សាច់និងស្ករមិនសូវមានទេ ។

៣. ជីវិតពួកកម្មករនៅសម័យបដិវត្តន៍ឧស្សាហកម្មមានបម្រែបម្រួល ។ ព្រោះនៅពាក់កណ្ដាលសតវត្សទី ១៩ ថៅកែមួយចំនួនដែលមានការយល់ដឹងបានសាងសង់កន្លែងស្នាក់នៅយ៉ាងផាសុកភាព​ (លំនៅដ្ឋានកម្មករតាមអណ្ដូងរ៉ែភាគខាងជើង ) មណ្ឌលទារកដ្នាន សាលារៀនដើម្បីចងជើងបុគ្គលិករបស់ខ្លួននិងកំណត់ព្រំដែននៃការមិនសប្បាយចិត្ត ដែលអាចឈានទៅដល់ការបះបោរនៃពួកកម្មករ ។ សាលាក្រុងរៀបកន្លែងចែកអាហារសាធារណៈ ។ ជំនួយទាំងនេះនៅតែមិនគ្រប់គ្រាន់ ព្រោះអត្រាសង្ឃឹមរស់របស់កម្មករនៅមានកម្រិតទាប ។

៤. បញ្ហាសិទ្ធិមនុសុ្សរបស់ស្រ្ដី កុមារ និងគ្រួសាររបស់កម្មករក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម គឺ នៅក្នុងរោងចក្រវាយនភ័ណ្ឌអង់គ្លេស ៣/៤នៃពលករជាស្រ្ដីនិងជាក្មេងៗក្រោមអាយុ ១៨ឆ្នាំ ។ ក្រុមពលករប្រភេទនេះស្ថិតនៅក្នុងលក្ខខណ្ឌដូចគ្នា នឹងមនុស្សពេញវ័យដែរ តែឪ្យប្រាក់ខែតិចតួចណាស់ ។ ក្មេងៗស្ទើរតែគ្មានបានកម្រៃ តែប្រាក់ខែរបស់ពួកគេគឺជាប្រាក់បន្ថែមមួយចាំបាច់ណាស់ ។ ពួកគេងាយស្ដាប់បង្គាប់ ងាយស្រួលទូន្មានណាស់ហើយមាឌតូចៗរបស់គេអាចរំអិលចូលក្នុងរូងចង្អៀតៗយករ៉ែ ឬ ចូលក្រោមម៉ាស៊ីនបាន ។ ការតវ៉ាលើកទី ១ របស់កម្មករ ស្ថិតនៅលើការហាមឃាត់ការងាក្មេងៗនិងការពារស្រ្ដីភេទ ។

៥. ពីឆ្នាំ ១៨៥១ ដល់ឆ្នាំ ១៩១១ ប្រជាជនបទនៅអឺរ៉ុបមានលក្ខណៈដូចខាងក្រោម ៖  ម្ចាស់កម្មសិទ្ធិធំៗ និងអ្នកជួលដីធ្វើអាជិវកម្មទើបមានដើមទុនគ្រប់គ្រាន់ ក្នុងការទិញម៉ាស៊ីននិងជី ។ ពួកនេះបន្ដការផលិតក្នុងទិសដៅធ្វើពាណិជ្ជកម្ម គឺគេប្រកបមុខរបរកសិពាណិជ្ជកម្ម ។ ផ្ទុយទៅវិញ ភាគច្រើននៃប្រជាជនតូចតាច ដែលពុំមានដើមទុនគ្រប់គ្រាន់ស្ថិតនៅក្នុងភាពក្រីក្រហើយគេក្លាយទៅជាអ្នកក្រលំបាកយ៉ាងខ្លាំង ។ ចាប់ពីឆ្នាំ ១៨៨០ ការដឹកជញ្ជូនថ្មីបាននាំមកយ៉ាងសន្ធឹកសន្ធាប់នូវផលិតផលកសិកម្មសម្បូររហូរហៀរពីប្រទេសរូស៊ីឬ អាមេរិច​។ ដូចនេះ​ក្រោមអានុភាពនៃការប្រកួតប្រជែងនេះតម្លៃកសិកម្មនិងគ្រឿងយន្ដនាំឪ្យមានចំណាកជនបទធ្លាក់ចុះ ។ ការរីកចម្រើនផ្នែកកសិកម្មនិងគ្រឿងយន្ដនាំឪ្យមានចំណាកជនបទយ៉ាងច្រើន ។ ចលនានេះមានរួចមកហើយនៅក្នុងរបបចាស់ ។ ចលនាកើនឡើងបន្ទាប់ពីឆ្នាំ  ១៨៥០ និងបញ្ចប់ដោយការរីករាលដាលនៅអឺរ៉ុបទាំងមូល គេមិនសូវត្រូវការកម្មករតាមរដូវនិងសិប្បករមកពីជនបទទេ ។ មនុស្សមួយចំនួនចាកចេញពីតំបន់កសិកម្មក្រីក្រ ដើម្បីទៅកាន់ទ្វីបអាមេរិចឬទៅទីក្រុងរបស់គេ ដែលរេកាយមកពួកគេក្លាយទៅជាកម្មករឧស្សាហកម្ម ។

៦. ប្រៀបធៀបជីវភាពរបស់កម្មករក្នុងស.វទី១៩ និងជីវភាពរបស់កម្មសព្វថ្ងៃ ៖

ជីវភាពរបស់កម្មករក្នុងស.វទី ១៩

  • កម្មករទាំងឡាយ​ជួនកាលហៅថា វណ្ណៈពលជីព ធ្វើការនៅរោងចក្រនានាដែលពួកគេត្រូវប្រមូលផ្ដុំក្នុងចំនួនរាប់រយនាក់
  • ពួកគេគ្មានសិទ្ធិអ្វីជាសំខាន់ទេ
  • ពួកគេមិនមែនជាម្ចាស់នៃពេលវេលា មិនមែនជាម្ចាស់នៃដំណើរការផលិតកម្ម​ព្រោះពួកគេពឹងផ្អែកលើម៉ាស៊ីន​
  • ធ្វើការច្រើនម៉ោង តែទទួលបានប្រាក់ខែតិច (ពួកកម្មករធ្វើការចាប់ពី ១២ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ ៦ ថ្ងៃក្នុងមួយសបា្តហ៍)
  • ពួកគេធ្វើការគ្មានពេលឈប់សម្រាកក្នុងរោងចក្រដែលគ្មានខ្យល់ចេញចូលមានសម្លេងគឺកកងហើយសើម
  • ក្នុងរោងចក្រគ្មានអនាម័យ គ្មានសន្ដិសុខ ជាមួយនឹងវិន័យដែលត្រួតត្រាដ៏តឹងរ៉ឺង បង្ខំឪ្យគោរពបទបញ្ជាទណ្ឌកម្ម ការផាកពិន័យ និងការបណ្ដោយចោល
  • លើកលែងកម្មករទាប  និងប្រឈមមុខនិងការកាត់បន្ថយរហូត
  • កម្មករទាំងឡាយពុំមានប្រាក់ឧបត្ថម្ភពីសង្គមសោះឡើយ
  • គ្មានការធានារ៉ាប់រងហានិភ័យសង្គមក្នុងករណីមានជំងឺតម្កាត់ គ្រោះថ្នាក់ ឬ ភាពចាស់ជរា
  • នៅពេលចាប់ផ្ដើមនៃបដិវត្តន៍ឧស្សាហកម្ម កម្មករទាំងឡាយមិនសូវតវ៉ា ព្រោះកូដកម្មនិងសហជីពគឺត្រូវហាមឃាត់
  • នៅប្រទេសបារាំង គេឪ្យសៀវភៅកម្មករទៅថៅកែនិងប៉ូលីស ដើម្បីងាយស្រួលត្រួតពិនិត្យសកម្មភាពការងារកន្លងមក​ ។

ជីវភាពកម្មករសព្វថ្ងៃ

          ជីវភាពកម្មករសព្វថ្ងៃមានលក្ខណ

ៈខុសពីជីវភាពកម្មករនៅស.វទី ១៩ ដោយកម្មករសព្វថ្ងៃនេះគេមានសិទ្ធិ និងច្បាប់គ្រប់គ្រាន់ក្នុងការការពារផលប្រយោជន៍ឪ្យកម្មករគឺក្នុងមួយថ្ងៃធ្វើការមិនលើសពី ៨ ម៉ោង ហើយមានប្រាក់ឧបត្ថម្ភគ្រប់យ៉ាងដល់កម្មករ ពោលគឺធានាសុខមាលភាព ដល់កម្មករឪ្យកាន់តែប្រសើរឡើង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login