Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូររៀបរាប់ពីដើមកំណើតទឹកដីខ្មែរនិងជនជាតិខ្មែរ ។

២. តើគេចែកយុគសម័យជាប៉ុន្មាន ? អ្វីខ្លះ ?

៣. តើមានស្ថានីយបុរេប្រវត្តិអ្វីខ្លះ ? ឋិតនៅយុគអ្វី ? មានអរិយធម៌ដូចម្ដេច ?

៤. តើសំអាងលើអ្វីខ្លះដែលថាខ្មែរមានវប្បធម៌ជាតិមុនឥណ្ឌាចូលស្រុក ?

ចម្លើយ

១. រៀបរាប់ពីកំណើតទឹកដីខ្មែរនិងជនជាតិខ្មែរ ៖

ក. ដើមកំណើតទឹកដីខ្មែរ

          នៅស័កទី ១ ភូមិភាគអាស៊ីអាគេ្នយ៍បានប្រទះចនឹងពំនើងផ្នត់ពីរគឺ កាឡេដូន្យាងនិងអ៊ែរស៊ីន្យាង ដែលបង្កើតឪ្យមានជួរភ្នំនិងខ្ពង់រាបនានានៅពាសពេញទឹកដីខ្មែរពីបុរាណសព្វថ្ងៃ ។ ប៉ុន្ដែពំនើងផ្ដត់ទាំងពីនេះ ត្រូវលិចទៅវិញរហូតដល់ចុងស័កទី៣ ។ នៅដើមស័កទី ៤ ពំនើងផ្នត់នេះក៏ងើបម្ដង់ទៀតបង្កើតបានជាជួរភ្នំ ខ្ពង់រាប វាលទំនាប និងទន្លេ បឹងបួដែលសណ្ដូកពីជួភ្នំហិមាល័យរហូតដល់ភូមីភាគអាស៊ីអាគ្នេយ៍ទាំងមូល ។ នៅស័កទី ៤ នេះដែរដោយសារតែមានជំនោរនឹងលំនោរទឹកនាំឪ្យទឹកនាំឪ្យទឹកដីខ្មែរខ្លះងើបឡើងខ្លះលិចៅក្នុងទឹកសមុទ្រ ។

          នៅស.វទី៣ មុនគ.សទឹកសមុទ្របាននាចបន្ដិចម្ដងៗ រីឯទន្លេមេគង្គបានហូរនាំដីល្បាប់មកចាបកំណើតបានជាសដីសណ្ដរចុះទៅទិសខាងត្បូង ។ ទី​តាំងនេះហើយជាទឹកដីខ្មែរយើង ។

ខ. ដើមកំណើតជនជាតិខ្មែរ

          ចំពោះដើមកំណើតជនជាតិខ្មែរយើង មានអ្នកសិក្សាស្រាវជ្រាវពីជនជាតិខ្មែរបានខិតខំទាញសម្មតិកម្មប្លែកៗពីគ្នា ។ ទស្សនៈទាំងនោះមានដូចខាងក្រោម ៖

  • ទស្សនៈលោក ឈឹម ក្រសេម

       ខ្មែរយើងដើមឡើយជារដ្ឋមួយនៅប្រទេសឥណ្ឌាឈ្មោះថា កុមេរុ លុះក្រោយមកឥណ្ឌាមកផ្សាយវប្បធម៌ខ្លួននៅកម្ពុជារដ្ឋ ហើយបានប្រើពាក្យកុមេរុនេះតរៀងមក ។ បើតាមបើតាមនេះលោក ឈឹម ក្រសេម ចង់បញ្ជាក់ថា ពាក្យខ្មែរបានក្លាយមកពីពាក្យកុមេរុ ដែលជាឈ្មោះជនជាតិនិងប្រទេសរបស់ខ្លួនកាលរស់នៅប្រទេសឥណ្ឌាម្លេះ ។

កុមេរុ –>ក្មេរ–>ខ្មែរ

  • ទស្សនៈលោក ស៊ក សឺដែលបានឪ្យដឹងថា ពាក្យខ្មែរមកពីពាក្យផ្សំរវាងឈ្មោះកម្ពុ និងមេរា ។ គាត់សំអាងលើរឿងព្រេងរឿងក្នុងសិលាចារឹកបក្សីចាំក្រុងនាស.វទី ១០ “ ឥសីកម្ពុស្វយម្ភុវ និងនាងទេពអប្សរមេរា “ អ្នកទាំងបក្សីបានបង្កើតត្រកូលសូរ្យវង្សឡើយនៅរដ្ឋចេនាឡា ។

កម្ពុ + មេរា –> កម្ពុ + មេរ –> កម្ព + មេរ –> ក័ម + មេរ –> កមេរ –> ក្មេរ –> ខ្មែរ

          ទស្សនៈលោក ពៅ ឈិន ថាពាក្យខ្មែរមកពីពាក្យ ខេរមៈ –>ខ្មេរ –>ខ្មែរ ។ ព្រោះពេលព្រះថោងមកស្រុកខ្មែរបានប្ដូរនាមនគរគោកធ្លកមកក្រុងកម្ពុជាធិបតី ( សុវណ្ណភូមិ ) ។

          សម្ដេចសង្ឃមានសង្ឃដឹកាថា ពាក្យ​ថាខ្មែរ ទំនងមមកពីភាសាបាលីប្រែថា “ មនុស្សមានសេចក្ដីក្សេមល្អ “ ។​

ខេមរៈ –> ខ + មៈ + រៈ –>ប្រែថា “ ក្សេមល្អ “

  • ទស្សនៈលោក ឆត្រាប្រេម ឬ ឌី

លោកឆត្រាប្រេម ឬ ឌី ជាអ្នកស្រាវជ្រាវខ្មែរនៅប្រទេសថៃ បានសរសេរអត្ថបទមួយថា “ ខ្មែរមកពីណា “ កាលពីសម័យបុរាណប្រទេសខ្មែរចែកជាពីផ្នែក ។ ផ្នែកដខាងក្រោមហៅថា ក្រោមពូជ ។

ក្រោមពួជ –> ក្រមពូជ –> កមពូជ ឬ ខម ។

  • ទស្សនៈលោក កេង វ៉ាន់សាក់

តាមទស្សនៈលោក​​ កេង វ៉ាន់សាក់ បានឪ្យដឹងថា ពាក្យខ្មែរក្លាយមកពីពាក្យ ក + មេ ។​

កៈ មាននាទីឪ្យន័យរបស់ពាក្យកាន់តែខ្លាំងឡើង

មេៈ ដោយខ្មែរនិយមស្រ្ដីជាំធំក្នុងគ្រួសារ ឬ និយមមេ

ក + មេ –>កមេ + ក្មេ –> ក្មេរ –> ខ្មេរ –> ខ្មែរ

          រីពាក្យ កម្ពុជា ក្លាយពីពាក្យ ក + ពូជជា ។ ពូជជា មកពី ខ្មែរ យើងពុំដែលធ្វើខ្ញុំកព្ចាះនរណាឡើយ ។ ក + ពូជជា –> កពូជជា –> កម្ពុជា (បាលីសំស្រ្កឹត ) ។

          ដូចនេះឆ្លងតាមការសិក្សាស្រាវជ្រាវរបស់ប្រាជ្ញខ្មែរនិងបរទេស ព្រមទាំងនរវិទូ យើងអាចសន្និដ្ឋានបានថា ខ្មែរ ជាជនជាតិដើមមួយស្ថិតក្នុងអំបូរខ្មែរ- មន –> ពួគមេឡានេស៊ីយាង + ឥណ្ឌូនេយាង ។

២. គេចែកយុគសម័យ ៣ គឺ ៖​

  • យុគថ្មបំបែក ( ៦០០០០០ - ១២០០០ ឆ្នាំមុន គ.ស )
  • យូឲុគថ្មរំលីង ឬ សំលៀង ( ៨០០០ - ២០០០ឆ្នាំមុន គ.ស )
  • យុគលោហៈ ( ២០០០ - ១០០ ឆ្នាំមុន គ.ស )  ។

៣. ស្ថាននីយបុរេប្រវត្តិ យុគ និងអរិយធម៌ គឺ ៖

ក. ស្ថានីយយុគថ្មបំបែក ( ៦០០០០០ - ១២០០០ ឆ្នាំមុន គ.ស )

  • ស្ថានីយយុគថ្មបំបែករកឃើញដោយ  លោក សូរាំងនៅឆ្នាំ ១៩៦៣ មានស្ថានីយស្រែស្បូវ ឆែ ស្រែឬស្សី កន្ទួត​ ព្រែកទេរ ខ្សឹម ស្នូល ...។ ស្ថានីយទាំងនោះមានអាយុកាល ប្រមាណពី ៦០០ ពាន់ឆ្នាំ មុន គ.ស ។
  • អរិយធម៌ មនុស្សចេញផុតពីជីវិតជាសត្វ ។​ ​គេចេះការពារខ្លួនពីសត្វសាហាវ ដោយប្រើមែកឈើឆ្អឹងសត្វដុំថ្មធ្វើជាអាវុធ ។ ក្រោយមកគេរកឃើញភ្លើង រួចស៊ីសាច់ឆ្អិន រស់នៅក្នុងរូងភ្នំ ចេះដាំដំណាំនិងចិញ្ចឹមសត្វ ។ ពួកគេចេះស្លៀកពាក់ស្បែកសត្វ ចេះត្រិះរិះពិចារណា គោរពបុព្វបុរស ចេះសូនរូប គូរនោះជញ្ជាំងគុហា ចេះធ្វើឧបករណ៍ប្រើប្រាស់ពីថ្មបំបែក ។​

ខ. ស្ថានីយយុគថ្មរំលីង ឬ សំលៀង (​ ៨០០០ឆ្នាំ - ២០០០ឆ្នាំមុន គ.ស )

  • ស្ថានីយយុគថ្មរំលីង មាន ស្ថានីយល្អាងសស្ពាន ស្ថានីយភ្នំល្អាង ស្ថានីយក្បាលរមាស ស្ថានីយសំរោងសែន និងស្ថានីយតំបន់អង្គរ ។
  • អរិយធម៌ មនុស្សចេះយកថ្មទៅសំលៀងឪ្យមានមុខស្រួចធ្វើជាឧបករណ៍ប្រើប្រាស់ដូចជា កាំបិត ព្រួញ រណារ ។ គេចេះសង់ផ្ទះផុតពីដីនៅតាមមាត់ទឹក ( ស្ទឹង ទន្លេ ...) ជាភូមិតូចឬធំ ។ គេចេះចិញ្ចឹមសត្វ ឆ្កែ គោ ឆ្នាំង ចាន ភាជន៍... ពីដីដុត ។ ពួកគេត្បាញសរសៃរុក្ខជាតិធ្វើសម្លៀកបំពាក់ ដាំស្រូវ និងពោត ...។

គ. ស្ថានីយយុគលោហៈ ( ២០០០ឆ្នាំ ១០០ឆ្នាំ - មុន គ.ស )

  • ស្ថានីយយុគលោកហៈមាន ស្ថានីយភូមិមូល ស្ថានីយអង្គរបុរី ស្ថានីយម្លូព្រៃ ស្ថានីយអន្លង់ផ្ដៅ
  • អរិយាធម៌ មនុស្សចេះប្រើលាហៈ ដូចជា ស្ពាន់ លង្ហិន សំណប៉ាហំាង ទង់ដែក ធ្វើជាឧបករណ៍ប្រើប្រាស់​និងគ្រឿងអលង្ការ ផ្សេងៗ ។ មនុស្សចេះប្រើប្រាស់សត្វជំនួសកម្លាំងចេះធ្វើកសិកម្មយ៉ាង ស្ទាត់ជំនាញ ពិសេសចេះត្បាញកញ្ជើ ល្អិសម្លៀកបំពាក់ពីសំឡី គឺធ្វើ ស្នាច... ។ ជីវភាពរស់នៅនាសម័យនោះមានលក្ខណៈដូចយើងសព្វថ្ងៃ (តំបន់ដាច់ស្រយាល) ។

៤. ខ្មែរយើងមានវប្បធម៌ជាតិមុនឥណ្ឌាចូលស្រុក ដោយសំអាតលើ ការជីកកាយរកឃើញស្ថានីយ នានា​ដែលបញ្ជាក់ថានៅលទឹកដីខ្មែរយើង ចូលមកស្រុកខ្មែរនៅអំឡុង ស.វទី​១ នៃគ.ស ។ ដូចនេះខ្មែរយើងមានវប្បធម៌ផ្ទាល់ខ្លួនប្រចាំជាតិ តាំងពិសមុនឥណ្ឌាចូលស្រុកខ្មែរយើង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login