Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាបដិវត្តន៍ឧស្សាហកម្មចាប់ពីឆ្នាំ ១៨៤៦ ដល់១៨៥២ សេដ្ឋកិច្ចអឺរ៉ុបមនៅតែដដែល ?

២​. ចូរប្រៀបធៀបរវាងសហគ្រាសប្រមូលផ្ដុំផ្កេកហៅថាត្រឹះ និងសហគ្រាសប្រមូលផ្ដុំបញ្ឈរ តើខុសគ្នាដូចម្ដេចខ្លះ ?

៣. ហេតុដូចម្ដេចបានជាភាគរយនៃប្រជាជនបទនៅអឺរ៉ុបមានចំនួនថយចុះ ?

ចម្លើយ

១. បានជាបដិវត្តន៍ឧស្សាហកម្មចាប់ពីឆ្នាំ១៨៤៦ ដល់ឆ១៨៥១ សេដ្ឋកិច្ចអឺរ៉ុបនៅដដែលដោយសារ​ អាកាសធាតុត្រជាក់ ភាពរាំងស្ងូត ឬ ទឹកកក ធ្វើឪ្យខូចខាតផលដំណាំ ។ អ្នកស្រែចំការមិនទិញផលិតផលឧស្សាហកម្មអ្វីបន្ដិចសោះ ។​ រោងចក្របិទទ្វារ ភាពឥតការងារធ្វលប៉ះពាល់ដល់កម្មករនិងសិប្បករទាំងឡាយ ។ ចំណែកតម្លៃនំបុ័ងឡើងថ្លៃ ។ នៅឆ្នាំ ១៨៥០ មានវិបត្តិថ្មីមួយទៀតបានកើតឡើងពីវបត្តិឧស្សាហកម្ម ។ វិបត្តិនេះកើតឡើងពីផលិតកម្មពីសេចក្ដីត្រូវការ ។ សហគ្រាសទាំងឡាយត្រូវបន្ថយតម្លៃផលិតផលរបស់ខ្លួនប្រសិនបើជាចង់បន្ដលក់ទៅទៀត ។

២. ភាពខុសគ្នា្រវាងសហគ្រាសពីរប្រភេទគឺសហគ្រាសប្រមូលផ្ដុំផ្ដេកហៅថាត្រឹះ និងសហគ្រាសប្រមូលផ្ដុំបញ្ឈរ ៖​

  • សហគ្រាសប្រមូលផ្ដុំផ្ដេក​ គឺគេទិញសហគ្រាសទាំងឡាយដើម្បីត្រួតពិនិត្យ ដោយឪ្យសហគ្រាសទាំងនោះបង្កើតផលិតផលតែមួយមុខសម្រាប់ប្រកួតប្រជែងជាមួយផលិតផលណាមួយ ។
  • សហគ្រាសប្រមូលផ្ដុំបញ្ឈរ គឺការប្រមូលផ្ដុំសហគ្រាសទាំងឡាយណាដែលចំាបាច់សម្រាប់បង្កើតផលិតផលណាមួយ ។

៣. បានជាភាគរយនៃប្រជាជនបទនៅអឺរ៉ុបមានចំនួនថថយចុះ ព្រោះដោយសារការរីកចម្រើនកសិកម្មនិងគ្រឿងយន្ដនាំឪ្យមានចំណាកជនបទយ៉ាងច្រើន ។ ចលនានេះមានរួចមកហើយនៅក្នុងរបបចាស់ ។ ចលនាកើនឡើង បន្ទាប់ពីឆ្នាំ ១៨៥០ និងបញ្ចប់ដោយការកម្មករតាមរដូវនិងសិប្បកម្មមកពីជនបទទេ ។ មនុស្សមួយចំនួនចាកចេញពីតំបន់កសិកម្មក្រីក្រ ដើម្បីទៅកាន់ទ្វីបអាមេរិច ឬ ទៅទីក្រុងរបស់ពួកគេ ដែលក្រោយមកពួកគេក្លាយទៅជាកម្មករឧស្សាហកម្ម ។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login