Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើនគរភ្នំមានទីតាំងភូមិសាស្រ្ដដូចម្ដេច ?

២. តើហេតុអ្វីបានជាមានឈ្មោះថាហ្វូណន ?

៣. តើបឋមក្សត្រនៃនគរភ្នំមានព្រះនាមអ្វី ? ចូររៀបរាប់ស្នាព្រះហស្ដព្រះអង្គ ។

៤. ចូរវិភាគពិបុព្វហេតុនៃឥណ្ឌាកម្មលើនគរភ្នំ ។

៥. តើមូលហេតុអ្វីដែលធ្វើឪ្យអាណាចក្រភ្នំដួលរលំ ?

៦.​ តើអរិយធម៌ភ្នំរុងរឿងឬ ទេ ? ព្រោះអ្វី ?

ចម្លើយ

១. ទីតាំងភូមិសាស្រ្ដនគរភ្នំ ៖

  • តាមទស្សនៈលោក ម៉ា ទាន់លីន បានបញ្ជាក់ថា ៣០០០លី ( ១លី= ៥៧៦ម៉ែត្រ )នៅភាគ អាគ្នេយ៍នៃនគរលីនយី និងភាគខាងត្បូងប្រទេសចិន ។
  • តាមទស្សនៈលោក អៃម៉ូនីយេ បានឪ្យដឹងថា នគរហ្វូណនមានទីតាំងចាប់ពីភាគខាងត្បូងនៃរដ្ឋតុងកឹង រហូតដល់ សមុទ្រនិងខាងលិចដល់ប្រទេសថៃសព្វថ្ងៃ
  • តាមទស្សនៈលោក ប៉ូលពូល្យូត បានសន្និដ្ឋានថានគរហហ្វូណនមានទីតាំងស្ថិតភាគខាងលើទន្លេមេគ្គង រហូតដល់ទឹកដីកូសាំងស៊ីន ( កម្ពុជាក្រោម​ ) និងទៅដល់ឈូងសមុទ្រម៉ាតាបាន់នៃឧបទ្វីបម៉ាឡាយូ ។​
  • តាមទស្សនៈរបស់ជនជាតិអឺរ៉ុបបានអះអាងថា នគរហ្វូណនស្ថិតនៅតាមបណ្ដោយឆ្នេរតុងកឹងសមុទ្រខ្មែរនិងខាងលិចសន្ទឹងដល់ប្រទេសភូមាសព្វថ្ងៃ ។

ការសន្និដ្ឋាន ដូចនេះក្រោយបង្រួបអាណាចក្រភ្នំ ឬ ហ្វូណនមានព្រំដែនខាងជើងជាប់ប្រទេសចិន (​រដ្ឋណាវឆាវ តុងកឹង ) ខាងកើតជាប់ចាម្ប៉ា ឈូងសមុទ្រចិន ខាងត្បូងឈូងសមុទ្រខ្មែរ និងខាងលិចជាប់រដ្ឋាមន ឬ ភូមា ។

២. បានជាមានឈ្មោះថាហ្វូណន ព្រោះដោយសារជនជាតិចិនហៅត្រាប់តាមឈ្មោះភ្នំជាភាសាខ្មែរ មិនច្បាស់ទៅជា ប៊ីយូណាម ឬ ហ្វូណន ។

៣. បឋមក្សត្រនៃនគរភ្នំមានព្រះ​នាម​ ” ហ៊ុន ទៀន ឬ កោណ្ឌិន “ ។ ស្នាព្រះហស្ដរបស់ព្រះអង្គ ៖ ក្រោយពីរៀបអភិសេកជាមួយព្រះនាងលីវយីរួច ។ ព្រះបាទហ៊ុន ទៀនបានរៀបចាំដីនគរភ្នំឪ្យកើតជានគររឹងមាំ និងខ្លាំងពូកែ (​ រាជាធិតេយ្យ ) ។ ព្រះអង្គបានតាំងរាជធានីនៅក្រុងអង្គរបុរី​ ( ក្រុងនរវរនគរ ) ខេត្តតាកែវសព្វថ្ងៃ ។ ព្រះអង្គបានពង្រីកអាណាចក្រ ភ្នំ ដោយធ្វើសញ្ជ័យលើរដ្ឋតូចៗ ដូចជា ចិន ឥណ្ឌា ជាដើម ។ ព្រះបាទហ៊ុន ទៀនបានអភិវឌ្ឍន៍ប្រទេសឪ្យរីកចម្រើនគ្រប់វិស័យដូចជា រដ្ឋបាល យោធា សេដ្ឋកិច្ច វប្បធម៌...។

៤. បុព្វហេតុនៃឥណ្ឌាកម្មលើនគរភ្នំ គឺ ៖

  • ឥណ្ឌាកម្មខាងសាសនា ចាប់ពី៤០០ ដល់ ៣០០ ឆ្នាំមុនគ.សអ្នកស្រុកនៅភូមិភាគអាស៊ីអាគ្នេយ៍ ឬ ជ្រោយសុវណ្ណភូមិបានស្គាល់ជនជាតិឥណ្ឌា ឬ ក្លឹង្គតាមរយៈសាសនា ។ នៅប្រទេសឥណ្ឌាព្រះអធិរាជឥណ្ឌារាជវង្សមោក្សបព្រះនាមអសោក បានបញ្ជូនប្រតិភូខាងសាសនាឪ្យមកផ្សព្វផ្សាយសាសនាព្រះពុទ្ធនិងសាសនាព្រាហ្មណ៍នៅអង្កាទ្វីបនិងជម្ពូរទ្វីប ( អាស៊ីអាគ្នេយ៍ ) ទើបអ្នកស្រុកហ្វូណនទទួលយកសាសនាទាំងពីរនេះ ព្រោះស្រដៀងគ្នានឹងជំនឿ ទំនៀមទម្លាប់របស់ប្រជាជនខ្មែរបុរាណ ។
  • ឥណ្ឌាកម្មាងពាណិជ្ជកម្ម ពួកឈ្មួញឥណ្ឌាជាច្រើនបានធ្វើដំណើរមកទិញគ្រឿងមាស ប្រាក់ និងគ្រឿងអលង្ការផ្សេងៗនៅនគរភ្នំ ។ ពួកនេះបានលក់ ក្រណាត់ គ្រឿងក្រអូប ស្បៃមុង និងគ្រឿងទេសផ្សេងៗទៀតឪ្យអ្នកនគរភ្នំ ។ អ្នកនគរភ្នំល្បីល្បាញខាងជាងទង (​ពូកែច្នៃមាស ប្រាក់​ត្បូង ...)​ ។
  • ឥណ្ឌាកម្មដោយភៀសសឹក នៅសតវត្សទី ១ ប្រទេសឥណ្ឌាទទួលរងនូវសង្រ្គាមយ៉ាងធ្ងន់ធ្ងរពីប្រទេសអៀរ៉ង់ គឺរាជវង្សកុសាណៈបានវាយត្រួតត្រា ប្រទេសឥណ្ឌាប៉ែកកណ្ដាលនិងខាងលិច ។ នៅសតវត្សទី ២ រាជវង្សគុប្តៈដឹកនាំដោយស្ដេចសមុទ្រគុប្តៈនៃប្រទេសឥណ្ឌាបានបង្កទ័ព វាយរដ្ឋវង្សកុសាណៈឪ្យដួលរលំទៅ ។​ វិបត្តិរាជវង្សទាំងពីរនេះទើបពលរដ្ឋនាំគ្នាភៀសគ្នាមករស់នៅភូមិភាគអាស៊ីអាគ្នេយ៍ជាពិសេសមកនៅនគរភ្នំ ។

៥. មូលហេតុដែលធ្វើឪ្យអាណាចក្រភ្នំដួលរលំគឺ ៖  អាណាចក្រភ្នំមានវិសាលភាពទឹកដីដ៏ធំធេង និងខ្លាំងពូកែត្រូវដួលរលំទៅវិញយ៉ាងណាណោចអាធ័ម ។ តាមការយល់ឃើញរបស់អ្នកប្រវត្តិប្រវិត្តិវិទូពីការដួលរលំ នេះមិនដូចគ្នាទេ ។ ចំពោះការយល់ឃើញមានដូចខាងក្រោម ៖

  • កាលនោះនៅសតវត្សទី ៦ មានគ្រោះទឹកជំនន់យ៉ាងធំ បានលិចលង់អាណាចក្រភ្នំធ្វើឪ្យអ្នកស្រុកមិនអាចទ្រាំទ្ររស់នៅតំបន់លិចទឹក ( តំបន់ក្រោម) ទៀតបានក៏នាំកូនចៅទៅរស់នៅតំបន់ដីគោក ( ខាងជើង ) គឺចេនឡា រួចលែងមកតំបន់ខាងត្បូងវិញ ។
  • អ្នកសុ្រកចេនឡាត្រកូលសូរ្យវង្ស ( វង្សព្រះអាទិត្យ ) គោរពសាសនាព្រាហ្មណ៍គណៈឥសូរ ចំណែកអ្នកនគរភ្នំត្រកូល សោមវង្ស ( វង្សព្រះច័ន្ទ ) គោរពសាសនាព្រះពុទ្ធគណៈហីនយាន ។ ដូចនេះ អ្នកស្រុក ធេនឡា វាយបង្ខំអ្នកនគរភ្នំឪ្យគោរពសាសនាព្រាហ្មណ៍ដូចគេដែរ ។
  • ប្រជារាស្រ្ដនៅនគរភ្នំពេញចិត្តនឹងព្រះបាទរុទ្រវ័រ្មន ដែលបានសម្លាប់ព្រះបាទគុណវ័រ្មន (រជ្ជទាយានពេញសិទ្ធិ ) ដែលត្រូវជាបងប្អូនរួចដណ្ដើមរាជសម្បត្តិ ប្រជារាស្រ្ដនាំគ្នាធ្វើការបះបោរប្រឆាំងទើបបណ្ដាលឪ្យនគរភ្នំដួលរលំ ។​
  • ព្រះបាទភវវ័រ្មនទី ១ ( ជាចៅរបស់រុទ្រវរ្ម័ន ) ក្រោយពីរៀបអភិសេកជាមួយព្រះនាងកម្ពុជារាជល្បី ក៏ក្លាយជាស្ដេចនៅនគរចេនឡា ហើយបានលើកទ័ពមកវាយបង្រ្កាបចលនាបះបោរប្រឆាំងនឹងព្រះបាទរុទ្រវរ័្មន និងគ្រប់គ្រងនគរភ្នំវិញម្ដងទៅ ។

៦. អរិយធម៌ខ្មែរនគរភ្នំរុងរឿងណាស់ ព្រោះនៅសម័យនោះខ្មែរមានវប្បធម៌​ សាសនា ទំនៀមទម្លាប់ រដ្ឋបាល និងសេដ្ឋកិច្ចមានការរីកចម្រើនណាស់ ។ តួយ៉ាងខ្មែរមានកំពង់ផែអន្ដរជាតិអូរកែវ (​ កម្ពុជាក្រោម )ជាភស្ដុតាងបញ្ជាក់ពីសកម្មភាពខ្មែរមានទំនាក់ទំនងជាមួយប្រទេសមួយចំនួនដូចជា រ៉ូម ពែក អ៊ីរ៉ង់ ចិន ឥណ្ឌា



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login