Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ                                           

១. តើទឹកសាបដែលមនុស្សយើងប្រើប្រាស់មានប្រភពមកពីណា ?

២. តើនីវ៉ូទឹកក្នុងដីជាអ្វី ?

៣. ចូរពន្យល់ពីលំនាំដែលបង្កើតឲ្យមានអណ្តូងទឹកផុស ។

៤. ទន្លេមេគង្គនិងទន្លេសាបបានផ្តល់នូវសក្តានុពលភាពយ៉ាងច្រើនដល់ប្រទេសកម្ពុជា តើសក្តានុពលទាំងនោះមានអ្វីខ្លះ ?

ចម្លើយ

១. ទឹកសាបដែលមនុស្សប្រើប្រាស់មានប្រភពមកពី ទឹក ក្រោមដី និងទឹកលើផ្ទៃដី មានដូចជា បឹង ទន្លេ ស្ទឹង និងអណ្តូងជាដើម ។

២. នីវ៉ូទឹកក្នុងដី ជាតំបន់ពីជួបគ្នាបង្កើតបានជាព្រំដែនទឹកក្នុងដី ។​

៣. លំនាំដែលបង្កឲ្យមានអណ្តូងទឹកផុសមានគឺ បណ្តាលមកពីកន្លែងដែលមានស្នាមប្រើដោយធម្មជាតិនៅក្នុង ស្រទាប់សិលាគម្រប ។ ស្រទាប់សិលានេះសង្កត់ទឹកនៅក្នុង ដង្ហើមទឹកឲ្យទឹកហូរចេញមកក្រៅតាមស្នាមប្រេះ ​បង្កើតបានជាអណ្តូងទឹកផុស ។

៤. ទន្លេមេគង្គនិងទន្លេសាបបានផ្តល់សក្តានុពលភាបដល់ប្រទេសកម្ពុជាជាច្រើនដូចជា ៖

  • ទន្លេមេគង្គ បានហូរនាំដីល្បាប់ដ៏មានជីជាតិសំរាប់ កសិកម្ម ជាប្រភព ទឹក សំរាប់ចិញ្ចឹមប្រជាជនកម្ពុជាមួយផ្នែកហើយវាបាន បម្រើដល់វិស័យគមនាគមន៍ប្រព័ន្ធគមនាគមន៍បានយ៉ាងប្រសើរ ម៉្យាងទៀតវាបានផ្តល់នូវមច្ឆាជាតិជាប្រភពប្រូតេអ៊ីនយ៉ាងប្រសើរ សម្រាប់ប្រជាជនកម្ពុជា ។
  • ទន្លេសាប ជាប្រភពនៃការនេសាទ វាបានផ្តល់នូវការនេសាទដល់ប្រជាជន ក្នុងការរកប្រាក់ចំណូលបានមកពីការនេសាទ ព្រោះវាជាប្រភពត្រីយ៉ាងច្រើនក្រៃលែង និងតែប៉ុណ្ណោះវាបានផ្តល់ទឹកសម្រាប់ការធ្វើកសិកម្មផងដែរ  ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login