ក. សេរីភាពជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់គ្នា ។
- សេចក្តីប្រកាសអំពីសិទ្ធិមនុស្សនៅឆ្នាំ ១៧៨៩ របស់ប្រទេសបារាំងបានឱ្យនិយមន័យសេរីភាពថាជាអំណាច ឬសិទ្ធិក្នុងការបំពេញសកម្មភាពអ្វីមួយ ដែលមិនឱ្យធ្វើខូចខាតដល់ប្រយោជន៍អ្នកដទៃ ។
- បើតាមវចនានុក្រមខ្មែរ សេរីភាព មានន័យថាអំណាចដែលអាចធ្វើអ្វីតាមអំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់ ។
- ឯលោកកាល់ម៉ាក់ បានពោលថា សេរីភាព គឺជាការទទួលស្គាល់ការគោរព និងការបំពេញដោយម៉ត់ចត់នូវតួនាទី និងភារកិច្ចរបស់ខ្លួន ។
- ដូច្នេះសេរីភាព គឺជាអំណាចក្នុងការធ្វើអ្វីបាន កុំឱ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។ តាមន័យនេះ សេរីភាពសម្គាល់ បាននូវភាពធ្វើអ្វីៗបានតាមចិត្តដោយគ្មានការបង្ខិតបង្ខំ ទោះបីក្នុងផ្លូវគំនិតក្តី ជំនឿក្តីនិងសកម្មភាបែបសព្វយ៉ាងក្តី អាចធ្វើបានតាមចិត្តឱ្យតែស្ថិតក្នុងក្របខ័ណ្ឌច្បាប់កំណត់ ។
ខ. បានជាមនុស្សយើងត្រូវការសេរីភាពព្រោះ ៖
- ចង់បង្ហាញពីឥស្សរភាពរបស់ខ្លួន ការបញ្ជាក់ឱ្យឃើញពីខ្លួនឯង
- ចង់បង្ហាញពីតម្លៃជាមនុស្ស
- ចង់ធ្វើអ្វីៗតាមឆន្ទៈរបស់ខ្លួន ដែលស្របទៅនឹងច្បាប់សង្គម
- សេរីភាព ជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រឆាំងនឹងការរំលោភសិទ្ធិ ។