2018-11-09 16:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ច្រាំងជ្រលងតែងមានការវិវត្តន៍ជាអចិន្រ្តៃយ៍ដែលបណ្តាលមកពីការរបេះនៃផ្ទាំងថ្ម រំកិលដី ការហូរទឹក និងរបេះដី ។ អំពើនៃបាតុភូតទាំងនេះមានឥទ្ធិពលខុសគ្នាទៅតាមធម្មជាតិ នៃសិលា និងទៅតាមអាកាសធាតុ ។ ខ្សែទឹកដូចជាទន្លេ ស្ទឹង ជ្រោះក៏ជាកត្តាសំខាន់ដែលព្រោះថាកាលណាខ្សែទឹកជីកបាតជ្រលងឲ្យកាន់តែជ្រៅ កម្ពស់ធៀបនៃច្រាំងក៏កាន់តែខ្ពស់ដូច្នេះលំនឹងត្រូវបាត់បន្តិចម្តងៗ ហើយច្រាំងក៏ធ្វើដំណើរទៅរកការវិនាសបន្តិចម្តងៗដែរ ។ សំណឹកធ្វើឲ្យជ្រលងប្តូររូបរាងពីមុនជ្រលងមានជាជំពាមស្រួច ឥឡូវនេះមានរាងជាជំពាមកន្ធែក ចំណោទទៅតំបន់ខ្ពស់ចេះតែទាបបន្តិចម្តងៗ ។