Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាជាសាសនាពីរ ដែលមានវត្តមាននៅលើទឹកដីកម្ពុជាយើង ហើយមានការវិវត្តន៍ដូចៗគ្នា ។

  • ក្នុងសម័យនគរភ្នំ សតវត្សទី១ ដល់ទី៦ ៖ អ្នកខ្លះគោរពព្រហ្មញ្ញសាសនា និងអ្នកខ្លះគោរពពុទ្ធសាសនា ។ ខាងព្រហ្មញ្ញសាសនាគេគោរពព្រះឥសូរជាធំ ។ ឯនិកាយព្រះវិស្ណុព្រះហរិហរៈ ក៏មានគោរពខ្លះដែរ ។ ខាងព្រះពុទ្ធសាសនាគេគោរពនិកាយថេរវាទ (ហីនយាន) ។ តែនៅសតវត្សទី២ ពុទ្ធសាសនាលូតលាស់ជាងព្រហ្មញ្ញសាសនា ។
  • ក្នុងសម័យចេនឡា សតវត្សទី៦ ដល់ទី៩ ៖ ព្រហ្មញ្ញសាសនាលូតលាស់ជាងពុទ្ធសាសនា ។ ពុទ្ធសាសនាហីនយានក៏ត្រូវសាបរលាបបន្តិចម្តងៗ ។ ដល់សតវត្សទី៧ និងដើមសតវត្សទី៨ ពុទ្ធសាសនាមហាយានបានចូលមកដល់ ហើយមានការរីកចំរើន ។
  • នៅសម័យអង្គរ សតវត្សទី៩ ដល់សតវត្សទី១៤ ៖ នៅសតវត្សទី៩ ព្រហ្មញ្ញសាសនាកាន់តែលូតលាស់ដោយគោរពនិកាយឥសូរជាធំ ។ ពិធីទេវរាជត្រូវបានចាត់ចែងធ្វើឡើងដោយព្រះបាទជ័យវរ្ម័នទី២ ។ ចុងសតវត្សទី៩ គ.ស៨៨៩ ការគោរពឥសូរជាធំនៅដដែល តែព្រះរាជាពេលនោះគឺព្រះបាទយសោវរ្ម័នទី១ បានប្រោសប្រណីដល់ពុទ្ធសាសនាផងដែរ ។ ដល់ចុងសតវត្សទី១២ ក្នុងរាជព្រះបាទសុរិយវរ្ម័នទី២គ.ស ១១១៣ បានគោរពនិកាយវិស្ណុជាធំវិញផង ។ នៅសតវត្សទី១៣ ពុទ្ធសាសនាចំរើនលូតលាស់ម្តងវិញ ។ ពិធីទេវរាជត្រូវជំនួសដោយពិធីពុទ្ធរាជ តែសាសនាដទៃទៀតក៏នៅតែមានវត្តមានដែរ​ ។ គ្រាន់តែពុំសូវមានអានុភាព ។ ដល់ចុងសតវត្សទី១៤ ព្រហ្មញ្ញសាសនាក៏សាបរលាបទៅហើយរហូតដល់សតវត្សទី១៤ ព្រហ្មញ្ញសាសនាក៏សាបរលាបបាត់បង់ទៅទៀតនៅសល់តែពិធីខ្លះក្នុងរាជវាំង ។ ពុទ្ធសាសនាហីនយាន ដែលបានចូលមកដល់តាំងពីសវត្សទី១២ ក៏ចាក់លូតលាស់ដុះដាលរហូតមកដល់សព្វថ្ងៃ ។ សព្វថ្ងៃនេះ ទោះបីព្រហ្មញ្ញសាសនាពុំមានអត្ថិភាពក៏ដោយក៏ឥទ្ធិពលនៃសាសនានេះ នៅតែមានក្នុង ទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិខ្មែរយើង ។ មិនតែប៉ុណ្ណោះ ឥទ្ធិពលនៃព្រហ្មញ្ញសាសនាបានជះឥទ្ធិពល និងរលាយចូលទៅក្នុងវត្តអារាមនិងទំនៀមទំលាប់ខាងព្រះពុទ្ធសាសនាថែមទៀត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login