2018-12-18 17:24
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដំបូងឡើយ ដោយឧបករណ៍ផលិតកម្មនៅទាបនិងកង្វះសមត្ថភាពទប់ទល់នឹងសត្វសាហាវ បាតុភូតធម្មជាតិ តំរូវអោយមនុស្សបុព្វកាលរស់នៅជាសហគមន៍ធ្វើការអ្ន ហូបរួម ចែកផលជារួម ។ ក្រោយមកកំរិតបញ្ញាមនុស្សកាន់តែកើនឡើង ឧបករណ៍ពលកម្ម ត្រូវបានកែឆ្នៃបន្តបន្ទាប់ពីថ្មពីឆ្អឹងមកលោហធាតុអោយផលិតផលដែលផលិតបានត្រូវនៅសល់លើសពីតំរូវការ ។ ទន្ទឹមនឹងកំនកំណើតរបបកម្មសិទ្ធិឯកជន អ្នកដែលមានបញ្ញានិងមានកំលាំងមំាមួន ខិតខំប្រើគ្រប់មធ្យោបាយដើម្បីប្រមូលផលិតផលដែលលើសនោះទុកជាកម្មសិទ្ធិរបស់ខ្លួន ។
អ្នកឆ្លាតអ្នកខ្លាំងក្លាយជាពួកអ្នកមានអ្នកល្ងង់ អ្នកខ្សោយ ក្លាយជាអ្នកក្រ ។ សង្គមបុព្វកាលរង្គោះរង្គើស្របនឹងកំនើតសង្គមទាសភាព ដោយពួកអ្នកមានក្លាយជាវណ្ណៈម្ចាស់ទាសករ ឯពួកអ្នកក្រក្លាយជាវណ្ណៈទាសករ ។ បែបផែនផលិតកម្មថ្មី ផ្អែកលើរបបកម្មសិទ្ធិឯកទាសករពីមធ្យោបាយផលិតកម្មបដិសន្ថិឡើងសង្គមកុំមុយនីសបុព្វកាលរលំរលាយនិងជំនួសដោយសង្គមទាសភាព ។ ដូចនេះនិយាយរួមការវិវត្តន៍ពីសង្គមបុព្វកាលមកសង្គមទាសភាពគឺបណ្តាលមកពីមានបំនែងចែកពលកម្មក្នុងសង្គម និងរបបកម្មសិទ្ធិឯកជនពីមធ្យោបាយផលិតកម្ម ។