បទល្មើសដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីនិងព្រហ្មទណ្ឌគឺ ៖
ក. ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី
- ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី នៅពេលជនល្មើសត្រូវបានច្បាប់បង្ខំឱ្យសងការខូតខាត ជំងឺចិត្ត ចំពោះអំពើដែលខ្លួនប្រព្រឹត្តទៅលើអ្នកដទៃ ។
រំលោភកិច្ចសន្យាមាន
- មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ត្រូវច្បាប់បង្ខំឱ្យបំពេញកិច្ចការឡើងវិញតាមកិច្ចសន្យា
- ខ្ចីប្រាក់គេ ត្រូវសងគេ ខ្ចីរបស់គេ ត្រូវសងវិញ ។
ប៉ះពាល់ទ្រព្យសម្បត្តិ
- ធ្វើឱ្យមានការខូតខាតទ្រព្យសម្បត្តិគេ ត្រូវសងគេ ឬជួសជុសឡើងវិញ ។
ទំនួលខុសត្រូវ
- ឆ្កែយើងខាំគេ ម្ចាស់ត្រូវចេញសងការព្យាបាល និងជំងឺចិត្ត
- ចៅកែប្រើកម្មមករ កម្មករទទួលរងគ្រោះថ្នាក់នៅពេលបំពេញការងារចៅកែត្រូវរ៉ាប់រងការព្យាបាល ។
ខ. ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ នៅពេលជនល្មើសប្រព្រឹត្តទោសកម្ម បទលហុ បទមជ្ឈឹម បទឧក្រិដ្ឋត្រូវបានគេប្តឹងទៅតុលាការ ។
បទលហុ
- បើកបរថយន្តល្មើសច្បាប់ចរាចរណ៍
- រំលោភលើសេចក្តីទុកចិត្ត បំពានកិច្ចសន្យា
បទមជ្ឈឹម
- លួចទ្រព្យសម្បត្តិគេ
- បង្កឱ្យមានរបួសស្នាម
- បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
- ប្រឆាំងនឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋ
- ប្រឆាំងនឹងប្រព័ន្ធគ្រប់គ្រងនយោបាយរបស់រដ្ឋ
- ប្រឆាំងនឹងប្រព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- ប្រឆាំង សម្លាប់ និងរំលោភបំពានជីវិត
- ប្រឆាំងនឹងសិទ្ធិកិត្តិយស និងសេចក្តីថ្លៃថ្នូរ
- ប្រឆាំងរំលោភទ្រព្យសម្បត្តិឯកជន ។