Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. ដែលហៅថា ច្បាប់ គឺជាបទបញ្ញត្តិមួយ ដែលគេបានកំណត់ជាលាយលក្ខណ៍អក្សរ កំណត់ដោយរដ្ឋ មានភាពទៀតទាត់ និងត្រឹមត្រូវសម្រាប់ឱ្យប្រជាពលរដ្ឋក្នុងសង្គមនីមួយៗ ត្រូវតែគោរពតាម ។ ច្បាប់នៃសង្គមនីមួយៗអាចមានភាពផ្សេងៗគ្នាទៅតាមការជាក់ស្តែងរបស់សង្គមនោះ ។ បានជាគេបង្កើតច្បាប់មានបំណងប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ត្រូវតែអនុវត្តតាម និងសម្រាប់ដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តខុសច្បាប់សង្គម និងច្បាប់រដ្ឋ ។

ខ.ច្បាប់ធម្មជាតិគឺជាច្បាប់មួយទាក់ទងយ៉ាងសំខាន់ទៅនឹងមនុស្សសត្វនិងអ្វីៗផ្សេងទៀតនៅក្នុងសកលលោកនេះ ។ ច្បាប់ធម្មជាតិ គឺជាច្បាប់មួយដែលប្រកាសឱ្យប្រើតាមរយៈពន្លឺនៃវិចារណញ្ញាណ ។

គ. ច្បាប់អមតៈ គឺជាច្បាប់ដែលគេប្រកាសឱ្យប្រើជាអមតៈ ។

ឃ. ច្បាប់វិជ្ជមាន គឺជាច្បាប់មួយដែលគេប្រកាសឱ្យប្រើតាមរយៈហេតុការណ៍ (ស្ថានភាព) ឬព្រឹត្តិការណ៍ដែលមានសុភវិនិច្ឆ័យ ។ ឧទាហរណ៍ ការបង់ពន្ធ ការប្រើកម្លាំងទ័ព កិច្ចសន្យា ។ ល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login