ក្នុងនាមជាគ្រូបង្រៀនដ៏ល្អមួយខ្ញុំត្រូវប្រកាន់យមនូវសីលធម៌ និងអាកប្បកិរិយាដូចតទៅ ៖
- ត្រូវជាជនគំរូនៅក្នុងគ្រប់មជ្ឈដ្ឋាន
- ជាអ្នកកសាងសតិបញ្ញាណរបស់ជាតិ
- ត្រូវយល់សតិបញ្ញាណរបស់ជាតិ
- ត្រូវយល់ថាគ្រូវបង្រៀនជាមុខរបរមួយថ្លៃថ្នូរ និងឧត្តុង្គឧត្តម
- ត្រូវយល់ថាគ្រូបង្រៀនជាមាតាបិតាទីពឹងរបស់សិស្ស
- ត្រូវយល់ថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង
- ត្រូវធ្វើខ្លួនឪ្យទៅជាមនុស្សប្រកាន់នូវសច្ចធម៌ យុត្តិធម៌ ឧត្តមគតិ ស្នេហា មុខរបរវិជ្ជាជិវៈ និងគតិប្រយោជន៍ជាតិជាធំ
- សកម្មភាពរបស់គ្រូត្រូវទាមទារ នូលក្ខណៈសម្បតិ្តសីលធម៌និងភាពអត់ធ្មត់ ព្រមទាំងវាងវៃ ដើម្បីនាំមកនូវសតិសញ្ញារបស់សិស្សឪ្យមានការវិវត្ត
- គ្រប់កាយវិការ ទោះបីជាដក ដើរ ឈរ អង្គុយ និយាយស្ដីគ្រប់កន្លែង គ្រប់សកម្មភាពរបស់គ្រូត្រូវតែជាគម្រូ
- គ្រូបងៀនត្រូវយយកត្រូវយកចិត្តទុកដាក់ដល់ការបង្រៀននិងស្រាវជ្រាវ បន្ថែមដើម្បីផ្ដល់នូវចំណេះដឹង ចំណេះធ្វើនិងបំណិនប្រសប់ដល់សិស្ស ។
ដូចនេះដើម្បីក្លាយជាគ្រូបង្រៀនដ័ល្អមួយរូបចាំបាច់ត្រូវមានព្រហ្មវិហារធម៌ទាំងបួនចំពោះសិស្ស ។