Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវអប់រំពីផលប្រយោជន៍នៃការសិក្សានូវវប្បធម៌ដើម្បីសិស្សសម្រេចបាននៅសសរស្តម្ភទាំងបួនមានដូចជា ៖

ក.​ចំណេះដឹង

  • បើកទូលាយនៃចំណេះដឹងទូទៅឪ្យបានទូលំទូលាយនឹងថែមទៀត
  • ស្គាល់មួយដ្ឋានគ្រឹះរបស់សង្គមជាតិនិងព្រលឹងជាតិ
  • យល់ដឹងកាន់តែច្បាសនូវអ្វីដែលខ្លួនមានដែលលល្អ ហើយគេស្រឡាញ់នឹងទទួលស្គាល់តាំងពីបុរាណមក ។

ខ. ចំណេះធ្វើ

  • បណ្ដុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែក ដោយស្រឡាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
  • ស្គាល់ច្បាស់នូវប្រភពលក្ខណៈវប្បធម៌ អរិយធម៌ជាតិរបស់ខ្លួន ឥរិយាបថដេក ដើរ ឈរអង្គុយ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សិល្បៈផ្សេងៗទាំងឡាយ
  • ចេះយកអ្វីដែលមិនរបស់ជាតិខ្លួនមកកែច្នៃឪ្យសមស្របតាមដួងព្រលឹងជាតិសាសនា៍ខ្មែរខ្មែរយើងផងដែរ
  • ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិវប្បធម៌ អរិយាធម៌ បរទេសទាំងឡាយណា ដែលមកបំផ្លាញ ដល់វប្បធម៌ជាតិរបស់ខ្លួន

គ. ចំណេះអប់រំ ធ្វើការអប់់រំឪ្យស្វែងយល់កាន់តែស៊ីជម្រៅទៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ប្រជាជន ទឹកដី​ ប្រវតិ្តសាស្រ្ដ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមគ្នា ....។

ឃ. ចេះរស់នៅក្នុងសង្គម

  • ចេះរស់នៅជាមួយ ចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានបែងចែកវណ្ណៈ ឋានៈ ពណ៌សម្បុរ ភេទ ជំនឿ សាសនា ...
  • ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធ​ម៌ ដើម្បីរស់នៅសមរម្យក្នុងសង្គម
  • ស្គាល់កាតព្វកិច្ច និស័្វយសិក្សាអប់រំខ្លួនឪ្យបានក្លាយទៅជាពលរដ្ឋល្អ
  • មានមនសិកាល្អក្នុងមុខរបរវិជ្ជាជីវៈតាមសម្មាជីវោ មិនរំលោភលើអ្នកដទៃឡើយទោះក្នុងកាលទេសៈណាក៍ដោយ​
  • មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
  • ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
  • មានទំនាក់ទំនងល្អជាមួយជាតិនឹងអន្តរជាតិមិនប្រកាន់ពូជសាសន៍ ជំនឿសាសនា ...។​

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login