អំពើដែលចាត់ទុកជាការប៉ះពាល់កម្មសិទ្ធិ និងសិទ្ធិស្របច្បាប់ផ្សេងៗទៀតលើអចលនវត្ថុគឺ ៖
- រាល់អំពើប្រព្រឹត្តដោយជាក់ស្តែងរំលោភកាន់កាប់អចលនវត្ថុដោយចេតនា ដោយមិនទទួលស្គាល់ប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី
- រាល់ការប្រព្រឹត្តដោយជាក់ស្តែង រារាំអ្នកកាន់កាប់ដោយសន្តិភាពឬម្ចាស់ទ្រព្យនៅក្នុងតំបន់ដែលមិនទាន់មានប្លង់សុរិយោដី
- រាល់ការចូលកាន់កាប់មិនត្រឹមត្រូវតាមច្បាប់ ឬមិនប្រក្រតីលើអចលនវត្ថុដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ
- រាល់ការបំប្លែងពីសម្បទានមកជាកម្មសិទ្ធិ លើកលែងតែសម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម ។
- រាល់អំពើទាំងអស់ខាងលើចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ។