Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-03 09:12

ម្ចាស់បំណុលនៃការអនុវត្ត ត្រូវដាក់ពាក្យសុំឲ្យបញ្ជាក់សៀវភៅចុះបញ្ជីអចលនវត្ថុហ៊ីប៉ូតែក ទៅរដ្ឋបាល សុរិយោដី ហើយមន្ត្រីចុះបញ្ជីត្រូវចេញលិខិតបញ្ជាក់មិនឲ្យលើសរយៈពេល ៣ ថ្ងៃ (ប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការចុះបញ្ជីអំពីសិទ្ធិប្រត្យក្សទាក់ទងនឹងក្រមរដ្ឋប្បវេណី ប្រការ ១៣៨, ប្រការ ១៣៩)។ មន្ត្រីចុះបញ្ជីមិនត្រូវបដិសេធ ការចេញលិខិតបញ្ជាក់ទេ ក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្តបានដាក់ពាក្យសុំត្រឹមត្រូវហើយ និងបានបង់សោហ៊ុយរួចរាល់ ។ពោលគឺ ទោះបីជាមានករណីដែលបុគ្គលមិនមែនជាកម្មសិទ្ធិករបានដាក់ពាក្យសុំឯកសារចម្លង ដែលមានសេចក្តីបញ្ជាក់នៃសៀវភៅគោលបញ្ជីអចលនវត្ថុក៏ដោយ មន្ត្រីចុះបញ្ជី ត្រូវចេញឯកសារចម្លងដែលមាន សេចក្តីបញ្ជាក់នៃសៀវភៅគោលបញ្ជីអចលនវត្ថុ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login