ការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ
- តាមមាត្រា ២៩៧ នៃច្បាប់ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ចែងថា(បទស្រវឹងជាក់ស្តែង) បុគ្គលណាមិនស្ថិតក្នុងស្ថានភាពស្រវឹងជាក់ស្តែងលើផ្លូវសាធារណៈ ត្រូវផ្តន្ទាទោស បើពិន័យជាប្រាក់ពី ៥០០០រៀល (ប្រាក់ពាន់រៀល) ទៅ១០ ០០០រៀល (ដប់ពាន់រៀល) ។
- មាត្រា ២៩៨ បទហៅអ្នកដទៃនៅទីសាធារណៈ បុគ្គលណាដែលហៅ អ្នកដទៃនៅទីសាធារណៈដើម្បីញុំាងឱ្យមានទំនាក់ទំនងផ្លូវភេទត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥ ០០០រៀល (ប្រាំពាន់រៀល) ទៅ ៥០ ០០០រៀល (ហាសិបពាន់រៀល) ។
- មាត្រា ២៩៩ (បទរំលោភលំនៅដ្ឋាន) អំពើប្រព្រឹត្តដោយមានហិង្សាការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកលចូលនៅក្នុងលំនៅដ្ឋានរបស់អ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ (មួយខែ) ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១០០ ០០០ (មួយរយពាន់រៀល)ទៅ ២ ០០០ ០០០ (ពីរលាន) រៀលលើកលែងតែករណីមានច្បាប់អនុញ្ញាត ។
- មាត្រា៣០១(បទស្តាប់ឬថតសំដីឯកជន) ជាអំពើស្តាប់ ឬថតសម្តីដែលនិយាយជាឯកជន ឬជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគា ពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ ១០០ ០០០រៀល ទៅ ២០០០ ០០០ រៀល លើកលែងតែករណីច្បាប់មានការអនុញ្ញាត ។
- មាត្រា ៣០២ បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនោះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយខែ) ទៅ ១ឆ្នាំ (មួយឆ្នាំ) និងពិន័យជាទឹកប្រាក់ពី ១០០ ០០០ រៀល (មួយរយពាន់រៀល) ទៅ២ ០០០ ០០០រៀល (ពីរលានរៀល) លើកលែងតែករណីច្បាប់អនុញ្ញាត ។