2018-11-13 17:23
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាការបុកទង្គិចនៅលើផ្ទៃព្រះចន្ទមានច្រើនជាងនៅលើផ្ទៃភពផែនដីព្រោះ ៖ ព្រះចន្ទគ្មានបរិយាកាស ឯផែនដីវិញមានបរិយាកាស ។ ដោយសារព្រះចន្ទគ្មានបរិយាកាស ទើបធ្វើឲ្យអង្គនានាដែលធ្លាប់មកលើផ្ទៃរបស់វានៅសល់ស្ទើរទាំងអស់ ជាហេតុនាំឲ្យវារងនូវការបុកទង្គិចច្រើន ។ ផ្ទុយទៅវិញភពផែនដីមានបរិយាកាសដែលមានតួនាទីការពារបុកទង្គិច ជាពិសេសមណ្ឌលមេសូ ឬមណ្ឌលកណ្តាលរបស់ផែនដី នៅពេលដែលអាចម៍ផ្កាយ ឬអង្គផ្សេងទៀតធ្លាក់ចូលក្នុងគន្លងផែនដី វានឹងធ្លាក់មករកផែនដី ប៉ុន្តែពេលវាឆ្លងកាត់មណ្ឌលមេសូធ្វើឲ្យមានការឆាបឆេះយ៉ាងខ្លាំង ។ ចំពោះអាចម៍ផ្កាយតូចៗអាចឆេះអស់មុនធ្លាក់មកដល់ផ្ទៃផែនដី ចំណែកអាចម៍ផ្កាយធំវិញគឺនឹងនៅសល់តូចមុនពេលវាមកដល់ផ្ទៃផែនដី ។