Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើកំអែភ្នំភ្លើងខុសពីម៉ាក់ម៉ាដូចម្តេច ?

២. អត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ាដូចម្តេចខ្លះ ?

៣. ចូរ​និយាយពីកំណកំណើតសិលាម៉ាក់ម៉ា ?

៤. ចូរនិយាយពីដំណើរកំណកំណើតសិលាកម្ទេចកំណ ។

៥. តើគេចាត់ទុកថ្នាក់សិលាកម្ទេចកំណអាស្រ័យលើអ្វី ? តើគេចាត់ថ្នាក់សិលាកម្ទេចកំណជាប៉ុន្មានប្រភេទ  ? អ្វីខ្លះ ?

ចម្លើយ

១. កំអែភ្នំភ្លើងខុសពីម៉ាក់ម៉ាដូចតទៅ  ៖

  • ម៉ាក់ម៉ា គឺជា សិលារាវដែលផ្សំឡើងពីសិលារលាយ ឧស្ម័ននិង ទឺក ហើយមានប្រភពនៅក្នុងម៉ង់តូ ។
  • កំអែភ្នំភ្លើង គឺជា ម៉ាក់ម៉ាឡើងមកដល់លើផ្ទៃផែនដី ។​

២. អត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ាដូចតទៅ ៖

  • កាលណាអត្រាចុះត្រជាក់ណៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាកាន់តែឆាប់រហ័ស នោះក្រាមសិលាម៉ាក់ម៉ាកាន់តែតូចបំផុត ឬគ្មានក្រាមសោះ ហើយមានវាយភាពកាន់តែម៉ដ្ឋ ។
  • នៅពេលអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាកាន់តែយូរ នោះក្រាមសិលាកាន់តែធំ ហើយមានវាយភាពកាន់តែគ្រើមខ្លាំង ។

៣. និយាយពីកំណកំណើតសិលាម៉ាក់ម៉ា ៖

          សិលាម៉ាក់ម៉ាកើតឡើងនៅពេលម៉ាក់ម៉ាចុះ​​ត្រជាក់ ។ ប្រភេទផ្សេងៗនៃសិលាម៉ាក់ម៉ាអាស្រ័យលើសមាសធាតុផ្សំនៃម៉ាក់ម៉ា និងរយៈពេលនៃការចុះត្រជាក់​ហើយកករឹង ។ ឧទាហរណ៍៖ ក្រានីត រីយ៉ូលីត បា​សាល់ .... ។ សិលាម៉ាក់ម៉ាខ្លះទៀតកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅក្រោមផ្ទៃផែនដី ។

៤. និយាយពីដំណើរនៃកំណ​កំណើត​សិលាកម្ទេចកំណ ​៖ ខ្យល់ ទឹក ​ទឹកកក ពន្លឺព្រះអាទិត្យ និងទំនាញ បណ្តាលឲ្យសិលាពុកផុយទៅជាបំណណែកតូចៗ ។ បំណែកតូចៗទាំងនេះត្រូវបានដឹកជញ្ជូនដោយចរន្តទឹក ​ខ្យល់ទៅចាក់បង្គរ​នៅបាតបឹ​ង ស្ទឹង ទន្លេ ។ ​កម្ទេចកំណថ្មីៗចេះតែបន្តចាក់បង្គរពីលើសម្ពាធចេះតែបន្តកើនឡើង នាំឲ្យរ៉ែខនិជញែកចេញពីទឹកបង្កើតបានជាជ័រកាវធម្មជាតិ ចងភ្ជាប់កម្ទេចកំណទាំងនោះឲ្យទៅជាសិលាកម្ទេចកំណ ។

៥. គេចាក់ថ្នាក់សិលាកម្ទេចកំណអាស្រ័យលើរបៀបកកើតរបស់វា ។ គេចាត់ថ្នាក់សិលាកម្ទេចកំណជា៣ ប្រភេទគឺ ៖ សិលាកម្ទេចកំណក្លាស្ទិច សិលាកម្ទេចកំណគីមី និងសិលាកម្ទេចកំណសរីរាង្គ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login