ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា សំណឹក ? ចូររាប់ឈ្មោះភ្នាក់ងារ សំណឹកសំខាន់ៗនៅលើផ្ទៃផែនដីឲ្យបានចំនួន ៦ ។
២. តើរយៈពេលរង្វិលជុំរបស់ភពណាមួយឆាប់ជាងគេ និងភពណាមួយយូរជាងគេ ? ហេតុអ្វី ?
៣. តើគេសម្គាល់រ៉ែតាមរយៈអត្តសញ្ញាណអ្វីខ្លះ ? តើរ៉ែលោហៈនិងរ៉ែអលោហៈខុសគ្នាដូចម្តេច ?
៤. គេសង្កេតឃើញទីតាំងព្រះអាទិត្យម្តងនៅខាងជើង ម្តងនៅខាងត្បូង ។ តើបណ្តាលមកពីមូលហេតអ្វីខ្លះ ?
៥. ដូចម្តេចដែលហៅថា បាតុភុតសូរ្យគ្រាស និងចន្ទគ្រាស ?
ចម្លើយ
១. សំណឹកគឺជា កម្លាំងធម្មជាតិដែលធ្វើឲ្យសិលា ឬដិពុកផុយហើយផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយដោយសារខ្យល់ទឹកហូរ ផែនដីទឹកកក រលក ....។
ភ្នាក់ងារសំណឹកសំខាន់ៗនៅលើផ្ទៃផែនដីទាំង៦គឺ ៖
២. រយៈពេលរង្វិលជុំរបស់ភពពុធគឺឆាប់ជាងគេព្រោះភពនេះនៅជិតព្រះអាទិត្យជាងគេ នាំឲ្យគន្លងជុំវិញព្រះអាទិត្យរបស់តូច ដោយប្រើរយៈពេល ៨៨ថ្ងៃដើម្បីវិលបានមយយជុំព្រះអាទិត្យ ។ រយៈពេលរង្វិលជុំរបស់ភពណិបទូន គឺយូរជាងគេព្រោះភពនវស្ថិតនៅឆ្ងាយពីព្រះអាទិត្យជាងគេ នាំឲ្យវាមានគន្លងជុំវិញព្រះអាទិត្យធំ ដោយប្រើរយៈ ១៦៣ឆ្នាំ ២៦៥ថ្ងៃផែនដីដើម្បីវិលបានមួយជុំព្រះអាទិត្យ ។
៣. គេសម្គាល់រ៉ែតាមរយៈអត្តសញ្ញាណដូច ជាពណ៌ ស្នាមពណ៌ផ្លេកលោហៈ ដង់ស៊ីតេ ភាពរឹង ប្រព័ន្ធគ្រាប់ក្រាម ស្នាមប្រេះនិងបំណែក ។
រ៉ែលោហៈ និងរ៉ែអលោហៈខុសគ្នាដូចតទៅ ៖
៤, គេសង្កេតឃើញទីតាំងព្រះអាទិត្យម្តងនៅខាងជើង ម្តងនៅខាងត្បូង ។ មូលហេតុនេះបណ្តាលមកពី ៖ ផែនដីរាងមូល អក្ស័ររបស់ផែនដិទ្រេត និងចលនារបស់ផែដីជុំវិញព្រះអាទិត្យ ។
៥. បាតុភូតសូរ្យគ្រាសគឺជា បាតុភូតដែលកើតឡើងនៅពេលព្រះចន្ទស្ថិតនៅចន្លោះភពផែនដី និងព្រះអាទិត្យហើយស្រមោលរបស់ព្រះចន្ទចោលមកលើផ្នែកណាមួយនៃភពផែនដី ។ ចន្ទគ្រាសគឺជា បាតុភូតដែលកើតឡើងនៅពេលផែនដីស្ថិតនៅចន្លើព្រះអាទិត្យ និងព្រះចន្ទហើយស្រមោលងងឹតរបស់ផែនដីចោលមកលើផ្ទៃព្រះអាទិត្យ ។