Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
peou_vitou
2020-03-22 23:55

ដើម្បីយល់ច្បាស់ពីនីនិវិធីនៃការដាក់ស្វៃរិន ខ្ញុំសូមរៀបរាប់ចាប់ពីការប្រមូលឯកសាររហូតដល់ការប្រលងជាថ្មី៖
១. យើងត្រូវមានអាវស លុយមិនលើសពី១០០០០៛ និងឯកសារទាំងបីគឺ សំបុត្រកំណើត (អាចជា សំបុត្រកំណើត ឫសំបុត្របញ្ជាក់កំណើត សេចក្ដីចម្លងសំបុត្រកំណើត ឫសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត) វិញ្ញាបនបត្របញ្ជាប់ការសិក្សាទី១២ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សា បឋមភូមិ
២. ត្រូវបញ្ជាក់​ឯកសារពីរក្នុងចំណោមបីខាងលើនៅសាលាខណ្ឌ ឫស្រុកគឺ  វិញ្ញាបនបត្របញ្ជាប់ការសិក្សាទី១២ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សា បឋមភូមិ។ និងត្រូវថតចម្លងសំបុត្រកំណើត(ស-ខ្មៅ) មិនបញ្ជាក់។ ការដាក់បញ្ជាក់ជាធម្មតា៣ថ្ងៃ យើងអាចបញ្ជាក់នៅគ្រប់ខណ្ឌ-ស្រុកគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
៣. ប្រសិនជាមិនមានអ្វីពិសេស ក្នុងដើមខែ៣ដែលជាខែចាប់ផ្ដើមទទួលពាក្យស្វៃរិន យើងត្រូវទៅមន្ទីរអប់រំយុវជន និងកីឡារាជធានី-ខេត្តដែលខ្លួនបានប្រលងធ្លាក់ពីមុន ត្រូវកាន់ភ្ជាប់ឯកសារទាំងបីរូមមាន សំបុត្រកំណើត(ថតចម្លងធម្មតា ១សន្លឹក) វិញ្ញាបនបត្របញ្ជាប់ការសិក្សាទី១២(បញ្ជាក់ពីខណ្ឌ ឫស្រុក ១សន្លឹក) និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សា បឋមភូមិ(បញ្ជាក់ពីខណ្ឌ ឫស្រុក ១សន្លឹក)។ ពាក់អាវសទៅជាមួយដើម្បីថតរូបដោយផ្ទាល់នៅទីនោះ និងលុយមិនលើសពី១០០០០៛ដើម្បីបង់លើការដាក់ពាក្យ។
៤. ប្រគល់​​​ឯកសារទាំងបីទៅឱ្យអ្នកទទួលពាក្យពិនិត្យ អ្នកទទួលពាក្យនិងប្រគល់ពាក្យស្នើសុំមួយសន្លឹកឱ្យមកយើងវិញភ្ជាប់ជាមួយឯកសារដែលយើងឱ្យអ្នកទទួលត្រួតពិនិត្យ។ បំពេញដោយយកចិត្តទុកដាក់ ជៀសវៀងខុសច្រើន រូចប្រគល់ឯកសារទាំងអស់ទៅអ្នកទទួលឯកសារជាថ្មីម្ដងទៀត និងបង់លើការដាក់ពាក្យ។ ក្រោយត្រួតពិនិត្យជាថ្មីចប់ អ្នកទទួលពាក្យសរសេរស្លាកឈ្មោះ និងឱ្យបង្កាន់ដៃបង់ប្រាក់មកឱ្យយើង។ ក្រោយពីការទទូលបានស្លាកឈ្មោះរួច យើងបិទវានៅផ្នែកខាងឆ្វេងនៃដើមទ្រូង រួចទៅកន្លែងថតរូប(ក្នុងមន្ទីរនោះ) សរសេរឈ្មោះក្នុងបញ្ជីអ្នកថតរូប និងថតរូបជាការស្រាច។
៥. ប្រសិនជាមិនមានអ្វីពិសេស នៅចុងខែ៦ យើងត្រូវទៅយកកាតពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តដែលខ្លួនបានដាក់នោះ។ ការយកកាតត្រូវឱ្យសមីជនយកដោយខ្លួនឯង ករណីខ្លះលើកលែងដោយហេតុផលផ្សេងៗដែលបេក្ខជនធម្មតាពិបាកនឹងទទួលបាន
៦. យើងរង់ចាំដល់មុនថ្ងៃប្រលងប្រហែលជា១អាទិត្យ ទៅ២អាទិត្យ ប្រសិនជាមិនមានអ្វីពិសេស តារាងអក្ខរក្រមដែលបង្ហាញពីឈ្មោះបក្ខជនត្រូវប្រលងនៅមណ្ឌលណានឹងត្រូវបានផ្សព្វផ្សាយតាមគេហទំព័រ ឫហ្វេសបុករបស់ក្រសួងអប់រំ យុវជន និងកីឡា ឫការផ្សាយបន្តតាមផេកបងប្អូនខ្មែរដែលស្រឡាញ់និងយកចិត្តទុកដាក់ដល់បងប្អូនសិក្សានុសិក្សដែលត្រូវប្រលងទី១២។ យើងពិនិត្យទៅតាមនោះដោយរកមើលឈ្មោះខ្លួនឯងថាវានឹងត្រូវទៅមណ្ឌលណា។ ដើម្បីរកឈ្មោះខ្លួនឯងត្រូវប្រលងនៅមណ្ឌលណា ទី១ ត្រូវរកមើលតារាងអក្ខរក្រមទៅតាមរាជធានី-ខេត្តដែលខ្លួនត្រូវប្រលង ទី២ ត្រូវរកមើលតារាងអក្ខរក្រមដែលត្រូវជាមួយផ្នែកដែលយើងបានជ្រើសរើស(វិទ្យាសាស្រ្តពិត ឫសង្គម) ទី៣ ត្រូវរកមើលតារាងអក្ខរក្រមដែលត្រូវជាមួយបក្ខជនស្វៃរិន ទី៤ ត្រូវរកមើលអក្ខរក្រមដែលយើងប្រកបនាមត្រកូលដំបូងខ្លួន តើត្រូវស្ថិតក្នុងមណ្ឌលណា ប្រសិនជាអក្ខរក្រមដែលយើងប្រកបនាមត្រកូលដំបូងយើងស្ថិតនៅពីរមណ្ឌលគឺ ចុងឈ្មោះនៅមណ្ឌលមួយ និងដើមឈ្មោះនៅមណ្ឌលមួយទៀត ឈ្មោះរបស់យើងអាចនៅក្នុងមួយមណ្ឌលមួយក្នុងចំណោមពីរនេះ យើងក៏អាចទាយខ្លះៗដែលថាតើយើងគួរស្ថិតនៅមណ្ឌលណាក្នុងចំណោមពីរនេះដោយព្យាយាមប្រកបថែមទៀត ឧទា. «កខ» ដែលអក្សរប្រកបបន្ទាប់ពី«ក»នោះគឺ«ខ»ដែលអក្សរ«ខ»នេះស្ថិតនៅការតម្រៀបតួអក្សរដំបូងៗទៀត ដូចនេះវាប្រាកដជាមានឪកាសអាចឈ្មោះយើងស្ថិតក្នុងមណ្ឌលដែលមានអក្សរក្រមខាងចុងហើយ ផ្ទុយមកវិញ ឧទា. «កអ» ដែលអក្សរប្រកបបន្ទាប់ពី«ក»នោះគឺ«អ»ដែលអក្សរ«អ»នេះស្ថិតនៅការតម្រៀបតួអក្សរខាងចុងទៀត ដូចនេះវាប្រាកដជាមានឪកាសអាចឈ្មោះយើងស្ថិតក្នុងមណ្ឌលដែលមានអក្សរក្រមខាងដើមហើយ។ ការធ្វើបែបនេះងាយស្រួលក្នុងការរកឈ្មោះជាបឋមថាតើខ្លួនត្រូវអង្គុយប្រលងនៅមណ្ឌលណាក្នុងពេលប្រលង។
៧. យើងរង់ចាំដល់មុនថ្ងៃប្រលង១ថ្ងៃ ក្នុងថ្ងៃនោះ ប្រសិនជាមិនមានអ្វីពិសេស ការបិទឈ្មោះធ្វើឡើងនៅពាក់កណ្ដាលពេលព្រឹក ពោលគឺប្រហែលជាម៉ោង៩ៈ០០ព្រឹក ឫ១០ៈ០០ព្រឹកតទៅ។ យើងត្រូវពិនិត្យឈ្មោះប្រលង ទៅតាមមណ្ឌលដែលរកឈ្មោះយើងតាមតារាងអក្ខរក្រមនោះ ប្រសិនជាមានពីរមណ្ឌលត្រូវរកទាំងពីរមណ្ឌលនោះ ប្រសិនជាគ្មានឈ្មោះ ត្រូវរកនៅនាយកដ្ឋានកិច្ចការប្រលងអ្វីដែលត្រូវធ្វើនៅមុនមួយថ្ងៃនេះគឺ រកទីតាំងឱ្យឃើញថាតើត្រូវអង្គុយនៅតុណា បន្ទប់ណា មណ្ឌលណា ហើយតុ និងបន្ទប់ក្នុងមណ្ឌលនោះស្ថិតនៅកន្លែងណា
៨. នៅថ្ងៃប្រលង បេក្ខជនត្រូវពាក់ឯកសណ្ឋានសិក្ស(អាវស ខោ ឫសំពត់ខ្មៅ ឫខៀវ) និងកាតសិក្សជាចំបាច់ ត្រូវមានប៊ិចមានបន្ទាត់(សំភារៈប្រលង)តាមដែលយើងចង់យកទៅ យល់ល្អគួរតែមានសំភារៈគ្រប់សព្វដែលត្រូវប្រើក្នុងពេលប្រលង។ ការប្រលងមានរយៈពេល២ថ្ងៃ ចែកជាវេនព្រឹក និងរសៀល។ ប្រសិនជាមិនមានអ្វីពិសេស ថ្ងៃទី១ វេនព្រឹក ចាប់ពីម៉ោង៧ៈ៣០ព្រឹក ដល់១០ៈ៣០ព្រឹក វេនរសៀល ចាប់ពីម៉ោង២ៈ០០ល្ងាច ដល់៥ៈ០០ល្ងាច។ ថ្ងៃទី២ វេនព្រឹក ចាប់ពីម៉ោង៧ៈ៣០ព្រឹក ដល់១១ៈ០០ព្រឹក វេនរសៀល ចាប់ពីម៉ោង២ៈ០០ល្ងាច ដល់៤ៈ៣០ល្ងាច។ ការត្រួតពិនិត្យបេក្ខជនពេលចូលមណ្ឌល និងចូលបន្ទប់ប្រលង អ្នកត្រួតពិនិត្យតឹង ឫធូរទៅតាមម៉ោងខិតជិតមកដល់នៃការប្រលង និងទៅតាមមណ្ឌលប្រលង។ ការវាយជួងមុនពេលប្រលងមានចែកជាពីរ ទី១ មុន៣០នាទីមុនពេលចាប់ផ្ដើមប្រលង ទី២ នៅពេលចាប់ផ្ដើមប្រលង។ យើងអាចចូលក្នុងបន្ទប់ប្រលងបន្ទប់ពីជួងទី១ និងមិនទាន់គោះជួងទី២បាន ប៉ុន្តែប្រាកដជាមានអារម្មណ៍ចំលែកជាមិនខាន ព្រោះបេក្ខជនចូលអង្គុយតាមលេខតុអស់តាំងពីជួងទី១មកម្ល៉េះ ទៅសល់តែយើង។
៩. ក្រោយប្រលងចប់ ទោះធ្លាក់ ឫជាប់ក៏ដោយ បេក្ខជនអាចដកសញ្ញាបត្របានសម្រាប់អ្នកជាប់ និងវិញ្ញាបនបត្របានសម្រាប់អ្នកធ្លាក់។

បញ្ជាក់៖

  • នីតិវិធីនេះខុសគ្នាខ្លះៗទៅតាមរាជធានី-ខេត្តដែលយើងប្រលង និងអាចត្រូវបានប្រែប្រួលទៅតាមឆ្នាំនីមួយៗ។ ក្នុងនេះខ្ញុំសរសេរលម្អិតទៅលើនីតិវិធីនៅរាជធានីភ្នំពេញតែប៉ុណ្ណោះ។
  • សម្រាប់កាលបរិច្ឆេទនៃការទទួលដាក់ពាក្យស្វៃរិន យកកាត បញ្ចេញតារាងអក្ខរក្រម បញ្ចេញលេខតុ លេខបន្ទប់ ការប្រលង អាចត្រូវបានប្រែប្រួលទៅតាមឆ្នាំនីមួយៗ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login