Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាមានជំនោរ និងលំនាចសមុទ្រ ?

២. ចូររៀបរាប់ពីបាតុភូតជំនោរ ​និងលំនាចសមុទ្រ ។

៣. តើកំណើនផលផ្ទះកញ្ចក់នាំឲ្យមានផលប៉ះពាល់លើអាកាសធាតុ និង​កសិកម្មយ៉ាងណាខ្លះ  ?

៤. តើគេត្រូវធ្វើដូច​ម្តេចខ្លះ ដើម្បីកាត់បន្ថ​យល្បឿននៃការឡើងកម្តៅផេនដី ​?

៥. តើលោកកាលីឡេអូហៅតំបន់ងងឹតរាបស្មើនៅលើផ្ទៃព្រះចន្ទថាដូចម្តេច ​?

ចម្លើយ

១.​ ជំនោរនិងលំនាចសមុទ្រកើតឡើងដោយសារទំនាញរបស់ព្រះចន្ទ និងព្រះអាទិត្យមកលើផែនដី ។

២. ​ពន្យល់បាតុភូតជំនោរ ​និងលំនាចសមុទ្រ ៖ នៅពេលផែនដីវិលជុំវិញអក្ស័ររបស់វា ទីតាំងនៃផ្នែកប៉ោងស្ថិតនៅស្របជាមួយព្រះចន្ទ ។ នៅពេលតំបន់ណាមួយធ្វើដំណើរមកដល់ចំណុចប៉ោងនេះ នាំឲ្យទឹកសមុទ្រឡើងហៅថា « ជំនោរ« ហើយនៅពេលតំបន់នោះផ្លាស់ទីចេញពីផ្នែកប៉ោង ទឹកសមុទ្រចាប់ស្រកចុះហៅថា «​លំនាច« ។ ជំនោរ និងលំនាចកើតឡង២ដងក្នុងមួយថ្ងៃព្រោះមានផ្នែកប៉ោងពីរនៅលើផែនដី ។

៣. កំណើនផលផ្ទះកញ្ចក់នាំឲ្យមាន ៖

ផលប៉ះពាលលើអាកាសធាតុ ​

  • បម្រែបម្រួលអាកាសធាតុ
  • កំណើនកម្តៅលើផែនដី
  • រដូវក្តៅកាន់តែវែង រដូវ​ត្រជាក់កាន់តែខ្លី
  • ​បង្កឲ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួត​នៅតំបន់ជាច្រើនលើពិភពលោក ។

ផលប៉ះពាល់លើកសិកម្ម

  • ការថយចុះនៃទិន្នផលដំណាំ
  • កាត់បន្ថយពេលវេលាសម្រាប់ដំណាំទុំ
  • បាត់បង់ដីមានជិជាតិដោយសារសំណឹក ។

៤. ដើម្បីកាត់បន្ថយល្បឿននៃការឡើងកម្តៅផែនដី​​គេ​ត្រូវ ៖

  • កាត់បន្ថយបម្រើបម្រាស់ឥន្ធនៈផូស៊ីល
  • រក្សាព្រៃឈើដែលមានស្រាប់ និងដាំដើមឈើបន្ថែម ។

៥. លោកកាលីឡេអូហៅតំបន់ងងឹតរាបស្មើនៅលើផ្ទៃព្រះចន្ទថា ម៉ារីយ៉ា



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login