សំនួរ
១. តើរ៉ែមានកំណកណើតដូចម្តេច ?
២. តើការជិករ៉ែមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូរពន្យល់ប្រភេទនីមួយៗ ។
៣. ចូរនិយាយពីបម្រើបម្រាស់រ៉ែ ។ លើកឧទាហរណ៍បញ្ជាក់ ។
៤. តើរ៉ែលោហៈ និងរ៉ែអលោហៈខុសគ្នាដូចម្តេច ?
៥. តើគេចែករ៉ែនៅប្រទេសកម្ពុជាជាប៉ុន្មានក្រុម ? អ្វីខ្លះ ?
ចម្លើយ
១. រ៉ែមានកំណកំណើតដូចតទៅ ៖
- រ៉ែបានពីម៉ាក់ម៉ា និងកំអែភ្នំភ្លើង
- រ៉ែបានពីសូលុយស្យុងគឺ រ៉ែកើតពីរំហួតសូលុយស្យុង និងរ៉ែកើតពីសូលុយស្យុងទឹកក្តៅ
- រ៉ែបានពីសិលាប្រែកំណើត ។
២. ការជីកយករ៉ែមាន ៤ប្រភេទគឺ ៖
- ការជិកយកដោយចំហ ៖ នៅពេលកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើគេចូកយកស្រទាប់ខាងលើរ៉ែចេញ រួចទើបគេជីកយករ៉ែជាក្រោយ ។
- ការចូកយកដោយផ្ទាល ៖ នៅពេលរ៉ែស្ថិតនៅលើផ្ទៃដី គេគ្រាន់តែចុកយកតែម្តង ឬដាក់ជាតិផ្ទុះបំបែក ។
- ការជីកយករ៉ែផ្តេក ៖ នៅពេលកំណប់រ៉ែលាតសន្ធឹងតាមខ្សែរដេក គេជីកអណ្តូអរ៉ែដេកដើម្បីយករ៉ែ ។
- ការជីកយករ៉ែបញ្ឈរ ៖ គេជីកយករ៉ែបញ្ឈរជ្រៅចូលក្នុងជម្រៅផែនដី បន្ទាប់មកគេជីករូងផ្តេកជាច្រើនកន្លែងនៅជម្រៅខុសៗគ្នាដើម្បីយករ៉ែ ។
៣. និយាយាពីបម្រើបម្រាស់រ៉ែ ៖ រ៉ែផ្តល់នូវសម្ភារៈដែលគេប្រើប្រាស់សម្រាប់ផលិតរបស់នានាជាច្រើននៅក្នុងប្រទេស ដែលពឹងផ្អែកលើឧស្សាហកម្មដូចជា ផ្លូវគមនាគមន៍ រថយន្ត កុំព្យូទ័រ ជីកសិកម្ម .... ។
៤. រ៉ែលោហៈ និងរ៉ែអលោហៈខុសគ្នាដូចជា ៖
រ៉ែលោហៈ
- មានផ្លេកលោហៈ
- ចម្លងកម្តៅ និងអគ្គិសនីបានល្អ
- អាចផែបាន និងហូតជាបាន ។
រ៉ែអលោហៈ
- គ្មានផ្លេកលោហៈ
- ចម្លងកមតៅ និងអគ្គិសនីខ្សោយ
- មិនអាចផែបាន និងមិនអាចហូតជាលួសបាន ។
៥. គេចែករ៉ែនៅកម្ពុជាជា ៤ក្រុមគឺ ៖
- រ៉ែឧស្សាហកម្ម និងសំណង់
- រ៉ែលោហៈ
- ត្បួងមានតម្លៃ
- និងថ្មរចនា ។