រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយជំរុញអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដូចតទៅ ៖
- លើកទឹកចិត្តដល់ការរីកលូតលាស់ផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសតាមរយៈការផ្តល់ឥណទានរយៈពេលមធ្យមនិងរយៈពេលវែង
- ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ
- កាត់បន្ថយបែបបទការចុះបញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន
- សម្រួលដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយបែបបទស្មុគស្មាញ មានដូចជាអាជ្ញាបណ្ណ និងលិខិតអនុញ្ញតផ្សេងៗ
- ផ្តល់ការគាំពារដល់ឧស្សាហកម្មក្មេងខ្ចីមួយចំនួនក្នុងរយៈពេលសមស្របមួយ
- ជំរុញសម្ព័ន្ធភាពរវាង សហគ្រាសខ្នាតតូចនិងមធ្យមជាមួយឧស្សាហកម្មធុនធំ
- ជំរុញបង្កើតមជ្ឈមណ្ឌលផលិតភាពជាតិដែលជួយដល់ឧស្សាហកម្មធុនតូចនិងមធ្យមតាមរយៈការលើកកម្ពស់ផលិតភាពនិងការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម
- បង្កើតវិទ្យាស្ថានស្តង់ដាជាតិដែលនិងជួយធានាឱ្យគុណភាពផលិតផលក្នុងប្រទេសអាចឆ្លើយតបបានទៅនឹងស្តង់ដាតំបន់ និងអន្តរជាតិ
- បង្កើតមន្ទីរពិសោធន៍ជាតិផ្នែករូបមីក្រូជីវៈគីមីមេកានិចនិងការធ្វើតេស្តដែលអាចកំណត់បានលើកគុណភាពនិងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល
- ពង្រឹងយន្តការការពារកម្មសិទ្ធិបញ្ញាដែលរារាំងដល់ការលួចចម្លងខុសច្បាប់ក្នុងការរិះរក និងប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មីព្រមទាំងផលិតផលថ្មី
- ជំរុញដល់ការបណ្តុះបណ្តាល មុខវិជ្ជាជំនាញទាំងក្នុង និងក្រៅប្រទេស
- បង្កើតចលនាភូមិមួយផលិតផលមួយ
- ពង្រឹងប្រព័ន្ធច្បាប់ដោយបង្កើតច្បាប់រោងចក្រ ច្បាប់ឧស្សាហកម្ម ច្បាប់តក្កកម្ម ឧស្សាហកម្ម ច្បាប់សុវត្ថិភាព ភាពឧស្សាហកម្ម ច្បាប់រង្វាស់រង្វាល់ជាដើម ។