Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. គេចាត់ថ្នាក់សិលាកម្ទេចកំណអាស្រ័យលើអ្វី ? តើគេចាត់ថ្នាក់សិលាកម្ទេចកំណគីមីចដោយផ្អែកលើវាយភាព និងសមាសធាតុផ្សំ តើលក្ខណៈមួយណាដែលសំខានជាងគេសម្រាប់ប្រភេទនីមួយៗ ? ចូរពន្យល់ ។

២. ដូចម្តេចដែលហៅថា ផូស៊ីល ?

៣. តើផូស៊ីលមានសារៈសំខាន់ចំពោះអ្នកវិទ្យាសាស្រ្តដូចម្តេច ?

៤. តើកត្តាមជ្ឈដ្ឋាន អ្វីខ្លះដែលបណ្តាលឲ្យសិលាទទូលរងនូវលំនាំប្រែកំណើត ?​

៥. ចូរនិយាយពីលំនាំប្រែកំណើតដោយប៉ះនឹងម៉ាក់ម៉ា ។

ចម្លើយ

១. គេចាត់ថ្នាក់សិលាកម្ទេចកំណក្លាស្ទិច និងសិលាកម្ទេចកំណ គីមីដោយផ្អែកលើវាយភាព និងសមាសធាតុផ្សំ ។

  • សម្រាប់ប្រភេទសិលាកម្ទេចកំណក្លាស្ទិច លក្ខណៈដែលសំខាន់ជាងគេគឺ វាយភាពព្រោះគេអាចសម្គាល់វាបានតាមរយៈទំហំនិងរូបរាងនៃបំណែកសិលា ។ ឧទាហរណ៍ សិលាក្រែ ឬសិលាខ្សាច់ផ្សំពីក្រោមទំហំប៉ុនគ្រាប់ខ្សាច់បង្ខាំជាប់គ្នា ។
  • សម្រាប់ប្រភេទសិលាកម្ទេចកំណគីមី លក្ខណៈដែលសំខាន់ជាងគេគឺសមាសធាតុផ្សំព្រោះពួកវាកើតឡើងពីសូលុយស្យុងរ៉ែ និងទឹក ។ ឧទាករណ៍ សិលាកម្ទេចកំណគីមី ( ថ្មកំបោរគីមី ) ផ្សំឡើងពីរ៉ែកាល់ស្យូមកាបូណាត ឬរ៉ែកាល់ស៊ីត ។

២. ផូស៊ីល គឺជាសំណល់ ឬស្លាកស្នាមនៃរុក្ខជាតិ និងសត្វដែលកប់នៅក្នុងសិលាកម្ទេចកំណ ។

៣. ផូស៊ីលមានសារៈសំខាន់ចំពោះអ្នកវិទ្យាសាស្រ្តដោយសារផូស៊ីលគឺជា ភស្តុតាងដែលអាចឲ្យអ្នកវិទ្យាសាស្រ្តកំណត់ពីប្រវត្តិជីវីត និងព្រឹត្តិការណ៍ផ្សេងៗដែលកើតមានក្នុងអតីតកាល ។

៤. កត្តាមជ្ឈដ្ឋានដែលបណ្តាលឲ្យសិលាទទូលរងលំនាំប្រែកំណើតរួមមាន ៖ លំនាំប្រែកំណើតដោយសារកម្តៅ ( លំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា ) និងលំនាំប្រែកំណើតដោយសារសម្ពាធ ( លំនាំប្រែកំណើតដោយប៉ះទង្គិច ) ។

៥. និយាយពីលំនាំប្រែកំណើតដោយប៉ះនឹងម៉ាក់ម៉ា ៖ នៅពេលម៉ាក់ម៉ាធ្វើចលនាឆ្លងកាត់សំបកផែនដី វាកម្តៅមជ្ឈដ្ឋានជុំវិញសិលា ជាលទ្ធផលម៉ាក់ម៉ាធ្វើឲ្យរ៉ែខ្លះនៅជុំវិញសិលាប្រែក្លាយទៅជារ៉ែផ្សេងទៀត ។ កម្តៅចុះត្រជាក់បន្តិចម្តងៗ អាស្រ័យនឹងចម្ងាយពីម៉ាក់ម៉ា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login