ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រាសាទដែលមានសោភ័ណ្ឌភាពល្អដាច់គេ គឺប្រាសាទបន្ទាយស្រីបានជាប្រាសាទនេះមានសោភ័ណ្ឌភាពល្អដាច់គេពីព្រោះប្រាសាទនេះកសាងរាងតូចល្មមលើផ្ទៃដីរាបស្មើ ហើយការរចនាក្បូរក្បាច់ទៀតសោតមានសោភ័ណ្ឌយ៉ាងល្អឯក គ្មានពីរ ។ ប្រាសាទនេះកសាងពីថ្មភក់ពណ៌ផ្កាសឈូក មានតួប៉មចំនួនបីសង់ទន្ទឹមគ្នាលើខឿនតែមួយ បង្ហាញលក្ខណៈមួយក្នុងជំនឿព្រាហ្មណ៍សាសនាដែលតំណាងឪ្យអាទិពេទទាំងបី គឺព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ ប្រាសាទទាំងបីតូចៗនេះបែរទៅទិសខាងកើតនិងទ្វារបញ្ឆតទបីទៀតនៅជ្រុងទាំងបីត្បូង ជើង លិច ដតួប៉មប្រាសាទកណ្ដាល ។ បណ្ណាល័យទាំងពីរបែរបែរមុខទៅទិសខាងលិចនៅតាមជណ្ដើរឡើងទៅប៉ម ។ ប្រាសាទនីមួយមានចម្លាប់ជារូបគោ ឬ ទ្វាររបាលអង្គុយអបសងខាងហាក់ដូចជាអង្គុយយាមការពារទ្រព្យសម្បត្តិយ៉ាងដូចនេះដែរ ។ ប្រាសាទនេះហ៊ុំព័ទ្ធដោយរបងកំពែកបីជាន់ ។