Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើមានធាតុសំខាន់ៗអ្វីខ្លះដែលសម្រេចបង្កើតបាននូវវប្បធម៌ អរិយធម៌របស់ជាតិមួយ ?

២. តើអរិយធម៌ខ្មែរមានលក្ខណៈពិសេសប៉ុន្មានយ៉ាង ?

៣. ហេតុអ្វីបានជាគេតែងនិយាយថាវប្បធម៌ អរិយធម៌ មិននិយាយថាសង្គមធម៌ អរិយធម៌ ?

៤. ដូចម្តេចដែលហៅថា សីលធម៌ ?

ចម្លើយ

១. ធាតុសំខាន់ៗដែលសម្រេចបង្កើតបាននូវវប្បធម៌ អរិយធម៌របស់ជាតិមួយមានកត្តា ៤ គឺ ៖

កត្តាពលកម្ម  គឺជាសកម្មភាពដែលមានបំណងសំរេចនូវអ្វីៗទាំងអស់ដែលមនុស្សបានធ្វើអ្វីៗ ទាំងអស់ដែលមនុស្សឹបានទទួលក៏ ដោយសារពលកម្មហើយស្វាមនុស្សវិវត្តន៍ក្លាយមកជាមនុស្សបានទទួលក៏ ដោយឆ្លងកាត់ពីរដំនាក់កាលមួយទៅដំនាក់កាលមួយ ធ្វើឱ្យមនុស្សមានបញ្ញា បទពិសោធន៍ចេះកសាង និងច្នៃប្រឌិតសម្ភារៈផ្សេងៗវិវត្តន៍ឈានឡើងឆ្ពោះទៅរកភាពសុក្រិតទៅតាមដំនាក់កាលនៃការរីកចម្រើននៃប្រវត្តិសាស្រ្ត ។

កត្តាភូមិសាស្រ្ត  ដើម្បីរស់រានមានជីវិតតម្រូវការចាំបាច់របស់មនុស្ស គឺធម្មជាតិ មនុស្សទាញផលិតពីធម្មជាតិដើម្បីបំពេញតម្រូវការរបស់ខ្លួនវិញ ។ ដូចនេះលក្ខណៈធម្មជាតិ ភូមិសាស្រ្ត ទឹកដីព្រៃភ្នំបឹងបួរ​អាកាសធាតុសុទ្ធតែជះឥទ្ធិពលមកលើមនុស្ស បណ្តាលឱ្យមនុស្សងាយស្រួល ឬលំបាកក្នុងការងារពលកម្ម ។

កត្តារបបសង្គម របបសង្គមនាំឱ្យមានឥទ្ធិពល​និងបង្កើត បាននៅវប្បធម៌ និងអរិយធម៌របស់ជាតិមួយក្នុងដំណាក់កាលប្រវត្តិសាស្រ្ត ។ ការរីកចម្រើននៃរបបសសង្គមវាផ្លាស់ប្តូរស្របតាមបែបផែនផលិតកម្មពោលគឺ នរណាក្តាប់មធ្យោបាយផលិតកម្ម និងក្តាប់ស្មារតីអ្នកនោះមានសិទ្ធិបែងចែកភោគផលិតផលកម្ម ។ដូចនេះយើងអាចបញ្ចាក់ថា វប្បធម៌ អរិយធម៌របស់ជាតិមួយប្រកាន់នៅលក្ខណៈជាចារិតវណ្ណៈរបស់ជាតិនោះ ។

កត្តាសាសនា សាសនាអប់រំទូន្មានប្រៀបប្រដៅ រីបណ្តាំផ្ញើ ។ សាសនាមានច្រើនរួមមាន ៖

  • ព្រហ្មញ្ញសាសនា មានដើមកំណើតនៅឥណ្ឌា មានគម្ពីរត្រៃវេទ ។
  • ព្រះពុទ្ធសាសនា មានដើមកំណើតនៅឥណ្ឌា មានគម្ពីរព្រះត្រៃបិដក ។
  • គ្រិស្តសាសនា មានដើមកំណើតនៅស៊ីរី (អ៊ីស្រាអែល) មានគម្ពីរប៊ីប ។
  • តាវសាសនា មានដើមកំណើតនៅចិន ។
  • សិន្តូសាសនា មានដើមកំណើតនៅជប៉ុន ។
  • អ៊ីស្លាមសាសនា មានដើមកំណើតនៅអារ៉ាប់ មានគម្ពីរកូរ៉ាន់ ឬកូនអាន ។

២. អរិយធម៌ខ្មែរមានលក្ខណៈពិសេស ២យ៉ាងគឺ ៖

  • លក្ខណៈជាតិ ៖ ជាលក្ខណៈស្ថិតថេររបស់ប្រជាជនខ្មែរមានទំនៀមទំលាប់ប្រពៃណីជំនឿសាសនាភូមិសាស្រ្តទឹកដី ។ ល ។ ឥទ្ធិពលណាដែលមិនសមស្របតាមអរិយធម៌ វប្បធម៌ខ្មែរយើងមិនអាចទទួលយកបានឡើយ ។
  • លក្ខណៈបត់បែន ៖ ជាលក្ខណៈបត់បែនទៅតាមការរីកចំរើនរបស់ពិភពលោកដែលមានលក្ខណៈវិជ្ជាសាស្រ្តទំនើប ។ សរុបសេចក្តីមកអ្វីដែលមិនមែនជារបស់ជាតិខ្លួនខ្មែរបានមកកែច្នៃឱ្យសមស្របទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិខ្លួនឱ្យមកជារបស់ជាតិខ្លួន ។ ខ្មែរមិនទទួលយកអរិយធម៌បរទេសដែលមិនល្អ ឬយកចំណុចណាទាំងស្រុងនោះឡើយ ។

៣. បានជាគេតែងនិយាយថាវប្បធម៌ អរិយធម៌ មិននិយាយថាសង្គមធម៌ អរិយធម៌ ព្រោះវប្បធម៌ និងសង្គមធម៌ ជាមែកធាងសំខាន់ដែលមានទំនាក់ទំនងយ៉ាងជិតស្និតហើយសំខាន់ដូចគ្នា ។ វប្បធម៌សំដៅទៅលើសកម្មភាពពលកម្មខួរក្បាលនិងរូបរាងកាយរបស់មនុស្សម្នាក់ដែលស្តែងឡើងតាមរយៈឥរិយាបថ ដេក ឈរ អង្គុយ និយាយស្តីអាចវាយតម្លៃបានភ្លាមៗថា អ្នកនេះ ឬអ្នកនោះមានវប្បធម៌ទាប ឬខ្ពស់បានភ្លាមៗ ។ ចំណែកសង្គមធម៌វិញ គឺជាពពួកមនុស្ស ឬចង្កោមមនុស្សដែលរស់នៅប្រមូលផ្តុំគ្នាមានមុខរបរទាក់ទងគ្នាដែលគេពុំអាចវាយតម្លៃបានភ្លាមៗថាសង្គមនេះ ឬសង្គមនោះអន់ថយឬរីកចំរើនបានឡើយ ។ បើចង់វាយតម្លៃលើសង្គមមួយលុះត្រាតែឆ្លងកាត់ការស្រាវជ្រាវលើឯកសារផ្សេងៗដែលមាននៅលើសម្ភារៈសង្គម ទម្រង់សង្គម និង របបសង្គមជាឯកសារនៅតាមស្ថាប័នរដ្ឋក្រសួង មន្ទីរ ក្រុមហ៊ុននានាទើបអាចហ៊ានវាយតម្លៃថាសង្គមិនេះអន់ថយ ឬរីកចំរើនបាន ។ ដូចនេះទើបគេតែងតែនិយាយថា វប្បធម៌ អរិយធម៌ពោលគឺ ពាក្យវប្បធម៌ដាក់ពីមុនពាក្យអរិយធម៌ជានិច្ច ។

៤. សីលធម៌ < សីល + ធម៌

  • សីល ៖ វៀរចាកអំពើអាក្រក់ សេចក្តីល្អ ...។
  • ធម៌ ៖ ដំបូន្មាន ធាតុ ទ្រឹស្តី សភាវទ្រទ្រង់...។ ដូចនេះសីលធម៌សម្គាល់នូវទ្រីស្តីទាំងឡាយណាដែលនាំឱ្យមនុស្សប្រព្រឹត្តតែអំពើល្អ ឬដំបូលន្មាន ទាំងឡាយណាដែលនាំឱ្យចៀសវាងអំពើអាក្រក់ ។ គេបានកំណត់អត្ថន័យសីលធម៌ ម៉្យាងទៀតថា ជាមនសិការក្រមច្បាប់វប្បធម៌នៃសកម្មភាពសង្គមដែល ជ្រាប់ចូលទៅក្នុងបុគ្គលម្នាក់ៗ ។ វាបានវិវត្តដោយមានអន្តរកម្មសង្គមរវាងបទពិសោធន៍នានារបស់មនុស្សឹ និងរចនាសម្ព័ន្ធនៃបរិស្ថានរបស់គេ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login